KPT+
ដំណោះស្រាយសមស្របជាមួយមនុស្សពូកែរិះគន់ទំាងអវិជ្ជមាននិងវិជ្ជមាន
មនុស្សខ្លះមិនដែលធ្វើអ្វីបានដុំកំភួនទេ តែរឿងរិះគន់វិញពូកែផ្តាំ។ នេះគឺជារឿងមួយដែលមនុស្សតែងជួបប្រទះ មិនថាក្នុងជីវិតការងារ នៅសាលា ឬក្នុងសង្គមដែលមានមនុស្សច្រើនជំពូក។

យ៉ាងណាការរិះគន់ទាំងអស់អាចមានផ្លូវពីរ ដោយអ្នកអាចយកការរិះគន់ជារឿងវិជ្ជមាន ក្នុងការអភិវឌ្ឍន៏ខ្លួន ឬមួយទៀតយកការរិះគន់នោះជារឿងអវិជ្ជមានដែលអាចដឹកនាំអ្នកទៅកាន់ភាពខឹងសម្បារ សម្ដែងការមិនពេញចិត្ត ឬវាយប្រហារបកទៅវិញ។
ជាធម្មតានៅពេលមនុស្សទទួលការរិះគន់ពីអ្នកដទៃ ពួកគេរមែងឆ្លើយតបវិញដោយភាពខឹងសម្បារ ឬការមិនពេញចិត្ត ដែលអាចបង្កជាជម្លោះរវាងភាគីទាំងពីរ។ តួយ៉ាងការដែលអ្នកតបតទាំងក្រេវក្រោធ មិនពេញចិត្តនូវការរិះគន់នោះ វាអាចប៉ះពាល់ដល់រូបភាពខាងក្រៅរបស់អ្នក។ ដូច្នេះក្នុងការឆ្លើយតបចំពោះការរិះគន់ទាំងនោះ អ្នកត្រូវតែមានការពិចារណាឱ្យបានល្អិតល្អន់ និងគិតឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងតបតគេវិញ។

ចំពោះការឆ្លើយតបអាចអាស្រ័យទៅលើការរិះគន់ដែលអ្នកទទួលបាន តើអ្នកគិតថាវាជារិះគន់លក្ខណៈជាន់ពន្លិច ឬជាការរិះគន់លក្ខណៈស្ថាបនា?
ប៉ុន្តែទោះជាយ៉ាងណា អ្នកគួរតែឆ្លើយតបដោយភាពវិជ្ជមានជានិច្ច មិនថាការរិះគន់យ៉ាងណាក៏ដោយ។ ដើម្បីការពារកិត្តិយសខ្លួនឯង អ្នកត្រូវតែចេះមើលការរិះគន់ទាំងនោះក្នុងផ្លូវល្អ ហើយឆ្លើយតបដោយភាពវិជ្ជមានបំផុត។
បើប្រាកដចិត្តថា ការរិះគន់នោះក្នុងន័យស្ថាបនា និងចង់ឱ្យអ្នកអភិវឌ្ឍន៏ខ្លួន អ្នកគួរតែឆើ្លយតបដោយសន្តិវិធី ដោយភាពស្លូតបូត និងចេះអរគុណគេ។ ជាពិសេស ត្រូវសម្លឹងមើលខ្លួនឯងជាមុនសិនថា តើខ្លួនពិតជាខ្វះខាតត្រង់ចំណុចណាពិតមែន? តើការរិះគន់នោះពិតជាផ្តោតលើភាពជាក់ស្ដែងដែលអ្នកមានដែរឬអត់? បើសិនជាពិតមែន អ្នកគួរតែទទួលយកគំនិតរិះគន់ទាំងនោះដោយភាពស្ងប់ស្ងៀម កុំមានការតវ៉ា និងនិយាយជាមួយអ្នកដែលរិះគន់ឲ្យស្រួលបួល កុំព្យាយាមប្រកែកយកឈ្នះ។ ព្រមទទួលស្គាល់ការពិត ស្តាប់គំនិតអ្នកដទៃ ទាញយកគំនិតល្អៗដែលអ្នកខ្វះខាតមកអភិវឌ្ឍន៏ខ្លួនឯងបន្ថែមទៀត។

យ៉ាងណាមិញ បើទោះបីជាអ្នកដឹងថា ការរិះគន់ជាលក្ខណៈជាន់ពន្លិចក៏ដោយ ជាការល្អ ត្រូវធ្វើចិត្តឱ្យបានត្រជាក់ រំងាប់អារម្មណ៍ កុំឆ្លើយតបទាំងអារម្មណ៍មិនល្អ ទាំងអារម្មណ៍មានកំហឹង ព្រោះវាអាចបំផ្លាញខ្លួនអ្នកផ្ទាល់ ។ ផ្ទុយទៅវិញ អ្នកគួរតែលើកហេតុផលច្បាស់លាស់ដើម្បីឆ្លើយតបទៅការរិះគន់នោះ ប្រកបដោយការគោរព ទោះជាអ្នកនោះមិនគោរពអ្នកក៏ដោយ ហើយត្រូវរក្សាជំហរខ្លួនឯងឱ្យនឹងនរជានិច្ច។
ការដោះស្រាយបែបនេះ អាចយកឈ្នះចិត្តគេដោយសន្តិវិធី ដោយអាចរក្សាខ្លួនក្នុងនាមជាមនុស្សថ្លៃថ្នូរចំពោះភ្នែកមនុស្សជុំវិញ ព្រោះថាការតបដោយភាពខឹងក្រោធ កំពុងបង្ហាញពីចំណុចខ្សោយ និងភាពចុះចាញ់របស់ខ្លួនទៅវិញទេ។
ទោះជាយ៉ាងណា យើងត្រូវគិតថា ការរិះគន់គឺជារឿងធម្មជាតិ ក៏ជារឿងធម្មតាដែលអ្នកណាៗក៏ធ្លាប់ជួប។ ជាមនុស្សតែងតែមានកំហុស ព្រោះយើងម្នាក់ៗកើតមកមានការគិតខុសៗគ្នា។ ដូច្នេះ ធ្វើជាមនុស្សត្រូវចេះយល់ពីគំនិតអ្នកដទៃផង យើងមិនអាចយកត្រូវតែខ្លួនឯងទេ ទើបយើងអាចរស់នៅជាមនុស្សល្អបាន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ BORNREALIST
ចុចអាន៖ ជំនាញបង្កើតតុល្យភាព ការសរសើរនិងរិះគន់ សម្រាប់មេដឹកនាំម្នាក់ៗ
ចុចអាន៖ ជឿទេថា មនុស្សនិយមរិះគន់អ្នកដទៃ ចម្រើនតែសត្រូវ ឲ្យខ្លួនឯងប៉ុណ្ណោះ!
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


