KPT+
ហេតុផល៣ យ៉ាងដែលនាំបរាជ័យធ្ងន់វិញក្រោយជោគជ័យបានដំបូងៗ
ក្នុងនាមជាអ្នកដែលកំពុងទទួលបានជោគជ័យ បរាជ័យធ្ងន់អាចនឹងកើតឡើងមកបានភ្លាមៗ ហើយយើងផ្ទាល់ជាអ្នកមានចំណែកធំក្នុងការទទួលខុសត្រូវ។
ទោះបីជាយើងតែងរៀនមេរៀនមានតម្លៃពីការបរាជ័យ តែបរាជ័យមុនជោគជ័យបង្រៀនយើងចំណែកបរាជ័យក្រោយជោគជ័យអាចបំបាក់យើងជារៀងតទៅ។
ដូច្នេះហេតុអ្វីបានជាមនុស្សជោគជ័យហើយបែរជាអាចបរាជ័យវិញ?

យោងតាមលោក Shiv Khera អ្នកនិពន្ធរឿង You Can Win ការបរាជ័យភាគច្រើនកើតឡើងដោយសារហេតុផលមួយក្នុងចំណោមហេតុផលទាំង៣នេះ
កង្វះការផ្តោតអារម្មណ៍
មនុស្សដែលខ្វះការផ្តោត ឆាប់ភ្លេចខ្លួនហើយបែរជាទៅរត់តាមស្រមោលផ្សេងៗពេលគេជោគជ័យភ្លាម ភ្លេចទាំងគោលដៅនិងសកម្មភាពដែលធ្លាប់ធ្វើឱ្យខ្លួនជោគជ័យតាំងពីដំបូង។ ពួកគេអនុលោមតាមកេរ៍ឈ្មោះបន្តិចបន្តួចនោះក៏ចាប់ផ្តើមអនុវត្តិផ្សេងពីការតស៊ូដំបូង។គេចាប់ផ្តើមប្តូរវិន័យនានាដែលជាគន្លឹះនៃជោគជ័យខ្លួនធ្លាប់មាន ហើយធ្វើជាអ្នកផ្សេងដោយមិនដឹងខ្លួន គោលបំណងដើម្បីទទួលយកការចាប់អារម្មណ៍ សូម្បីតែនៅពេលពួកគេដឹងថាអ្វីដែលពួកគេកំពុងធ្វើ គឺខុស។
សម្រេចចិត្តដោយក្រអឺតក្រទម

ការសម្រេចចិត្តដោយក្រអឺតមានន័យថា អ្វីដែលសំខាន់មិនរើសយក បែរជាច្បាមយកតាមការបញ្ជោបញ្ចើច។ មានអ្វីមួយដែលសមនឹងធ្វើត្រឹមត្រូវបានផលល្អមិនធ្វើ បែរជាចង់ផ្សងព្រេង នឹងគ្រោះថ្នាក់អ្វីមួយដែលខ្លួនមិនចេះប្រាកដព្រោះចង់ទទួលបានការស្ងើចសរសើរ។ មនុស្សដែលទើបនឹងជោគជ័យចាប់ផ្តើមសម្រេចចិត្តអត្តនោម័តព្រោះគេគិតថា គេកំពុងជោគជ័យស្រាប់ហើយ គេមិនស្តាប់អ្នកមិនទាន់ជោគជ័យទេ រឹតតែមិនទុកចិត្តមនុស្សដែលជោគជ័យដូចខ្លួនទៅទៀត។
កង្វះវិន័យ
នរណាម្នាក់ដែលបានជោគជ័យហើយចាប់ផ្តើមលែងមានចរិតដូចមុន គឺជាមនុស្សខ្វះវិន័យ ។ ពួកគេលែងគោរពទម្លាប់ ដែលធ្លាប់ជួយឱ្យខ្លួនបានល្អ បែរជាជឿថា ខ្លួនអាចបង្កើតទម្លាប់ថ្មីដែលល្អជាងពីមុនទៀត។ គេធ្វើអ្វីៗណា ដែលមានប្រយោជន៍ភ្លាមៗហើយមិនធ្វើដោយវិន័យត្រឹមត្រូវទេ។ ជោគជ័យនៅគោលដៅមួយ នឹងមិនអាចលុបបំបាត់បញ្ហាទាំងអស់របស់យើងបានឡើយ។ អាកប្បកិរិយាហួសប្រមាណមួយចំនួន ដែលបុគ្គលជោគជ៍យដំបូងៗបានប្រកាន់យក បានរារាំងមិនឱ្យមនុស្សម្នាចង់ជួយដល់ពួកគេដូចកាលពីមុនសោះ ហើយការទទួលខុសត្រូវចំពោះតួនាទីរបស់ពួកគេនៅក្នុងជីវិតបានចុះខ្សោយ។
ប្រែសម្រួល៖ សុភា
ប្រភព៖ success
ចុចអាន៖មុខរបរលក់ PRINT-ON-DEMAND ជាគំនិតអាជីវកម្មថ្មីហើយល្អនៅអាមេរិក
ចុចអាន៖សញ្ញាទាំង ៧ ដែលអ្នកកំពុងដើរតាមគន្លងរបស់មហាសេដ្ឋី
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


