Connect with us

KPT+

បុគ្គល​ល្បីល្បាញ​ទាំង ​៥ នាក់​ ដែល​សែន​បរាជ័យ​មុន​ពេល​បាន​ដល់​គោលដៅ

បានផុស

នៅ

បរាជ័យ​កើត​ឡើង​រាល់​ថ្ងៃ ​ទាំង​នៅ​ក្នុង​សាលារៀន ​បរិបទ​ការងារ​​ក្នុង​គ្រួសារ ក្នុង​រឿង​ស្នេហា។ ជីវិត​ពេល​ខ្លះ​ ​ចៀស​មិន​ផុត​ទេ​ ដែលមាន​វិបត្តិ​មក​លោក​ធ្វើ​ឲ្យ​យើង​ឆាប់​ខឹង​និង​មាន​គំនិត​អវិជ្ជមាន​។

សិក្សា​ពី​​ភាព​បរាជ័យ​នៃ​បុគ្គល​ល្បីល្បាញ​ទាំង ៥ នៅ​ជុំវិញ​ពិភពលោក​ ដែល​ជួយ​ជំរុញ​យើង​ឲ្យ​បន្ត​ទៅ​មុខ​បាន​ ៖

១. លោកស្រី J.K. Rowling

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ពេល​សុន្ទរកថា​នៅ Harvard អ្នក​និពន្ធ​រឿង Harry Potter J.K. បាន​បង្ហាញ​ពី​សារៈសំខាន់​និង​តម្លៃ​នៃ​ការ​បរាជ័យ។ ហេតុអ្វី? ព្រោះ​គាត់​ធ្លាប់​បរាជ័យ​ម្ដង​ហើយ។  ” ខ្ញុំ​បាន​បរាជ័យ​នៅ​លើ​ជីវិត​អាពាហ៍ពិពាហ៍​ ដែល​មាន​រយៈពេល​ខ្លី​ តែ​វា​បាន​បង្កប់​អត្ថន័យ​ ហើយ​ខ្ញុំ​បាន​ក្លាយ​ជា​មនុស្ស​គ្មាន​ការងារ​ធ្វើ​ ​ជា​ឪពុក​ផង ​ម្ដាយ​ផង​ តែ​ម្នាក់​ឯង”។

គាត់​បាន​ដើរ​ចេញ​ពី​ការ​បរាជ័យ​នេះ ​និង​មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ជាង​មុន ​គឺ​ជា​គន្លឹះ​នៃ​ភាព​ជោគជ័យ​របស់​គាត់។

២. លោក Steve Jobs

Apple បាន​ចាប់ផ្ដើម​ជាមួយ​មនុស្ស​ពីរ​នាក់។ ច្រើន​ឆ្នាំ​ក្រោយ​មក​ ទើប​ក្លាយ​ជា​ក្រុមហ៊ុន​ដែលមាន​ទឹកប្រាក់ ២ ពាន់​លាន​ដុល្លារ​ និង​មាន​និយោជិក​ជាង ៤០០០ នាក់។ ប៉ុន្តែ​ស្ទើរ​តែ​មិន​គួរ​ឱ្យ​ជឿ Steve Jobs ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ក្រុមហ៊ុន​ដែល​លោក​បាន​ចាប់ផ្ដើម។

ការ​បណ្ដេញ​ចេញ​ធ្វើ​ឲ្យលោក​ដឹង​ថា​ ចំណង់ចំណូលចិត្ត​ចំពោះ​ការងារ​​លោក​ គឺ​​លើស​ពី​ការ​ខកចិត្ត​និង​បរាជ័យ។ ការ​បណ្ដាក់​ទុន​បន្ថែម​ទៀត​ដូចជា NeXT និង Pixar នៅ​ទី​បំផុត​ បាន​នាំ​ឲ្យ​លោក​អាច​វិល​ត្រឡប់​មក​កាន់​តំណែង ​ជា​នាយក​ប្រតិបត្តិ​នៅ Apple វិញ។

៣. លោក Bill Gates

លោក​បាន​បោះបង់​ចោល​ការ​សិក្សា​នៅ Harvard ដោយ​ចាប់ផ្ដើម​បើក​អាជីវកម្ម​មួយ​មាន​ឈ្មោះ​ថា Traf-O-Data តែ​បែរ​ជា​បរាជ័យ ។  ប៉ុន្តែ​ជំនាញ​និង​ចំណង់ចំណូលចិត្ត​ក្នុង​ការ​សរសេរ​កម្មវិធី​កុំព្យូទ័រ​ បាន​ប្រែ​ក្លាយ​ការ​បរាជ័យ​នេះ ​ទៅ​ជា​អ្នក​ត្រួសត្រាយ​ឲ្យ​ក្រុមហ៊ុន Software ដ៏​ល្បី​ឈ្មោះ​របស់ Microsoft ក្រោយមក​លោក​មាន​អាយុ ៣១ ឆ្នាំ ​ក្លាយ​ជា​មហា​សេដ្ឋី​វ័យ​ក្មេង​បំផុត​របស់ ពិភពលោក។ “ វា​ជា​ការ​ប្រសើរណាស់ ​ក្នុង​ការ​អបអរ​ភាព​ជោគជ័យ ​ប៉ុន្តែ​វា​ក៏​សំខាន់​​ក្នុង​ការ​យក​ចិត្ត​ទុក​ដាក់​លើ​មេរៀន​ នៃ​ការ​​បរាជ័យ ” ។

៤. លោក Abraham Lincoln

លោក​បាន​បរាជ័យ​ក្នុង​ជំនួញ​នៅ​ឆ្នាំ ១៨៣១ ហើយ​ទទួល​រង​នូវ​ជំងឺ​ខាង​សរសៃ​ប្រសាទ​នៅ​ឆ្នាំ ១៨៣៦ ហើយ​បាន​បរាជ័យ​ក្នុង​ការ​ឈរ​ឈ្មោះ ​ជា​ប្រធានាធិបតី​នៅ​ឆ្នាំ ១៨៥៦។  Lincoln មិនមែន​ជា​មនុស្ស​ចម្លែក​ក្នុង​ការ​បដិសេធ​ និង​ការ​បរាជ័យ​ឡើយ។

លោក​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​នៅ​ឆ្នាំ ១៨៦១ ជា​ប្រធានាធិបតី​ទី ១៦ នៃ​សហរដ្ឋអាមេរិក។ ” ភាព​ជោគជ័យ​គឺ​ស្ថិត​នៅ​ក្នុង​ការ​ឈាន​មួយ​ជំហាន ​នៃ​ដំណើរ​របស់​អ្នក ” ។

៥. Michael Jordan

ខ្ញុំ​លេង​បាល់​បោះ​ចាញ់​ច្រើន​ជាង ៩០០០ ដង​នៅ​ក្នុង​អាជីព​របស់​ខ្ញុំ។ ខ្ញុំ​បាន​ចាញ់​ជិត ៣០០ដង​ បន្ថែម​ទៀត ។ ហើយ​ខ្ញុំ​បាន​ឈ្នះ​តែ ២៦ ដង​ប៉ុណ្ណោះ។ ខ្ញុំ​បាន​បរាជ័យ​ម្ដង​ហើយ​ម្ដង​ទៀត​ នៅ​ក្នុង​ជីវិត។ នោះ​ហើយ​ជា​មូលហេតុ ​ដែល​ខ្ញុំ​ទទួល​បាន​ជោគជ័យ។

ភាព​ជោគជ័យ​របស់ Michael បាន​មក​ពី​កម្លាំងចិត្ត​របស់​គាត់ ​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​លើក​ទឹក​ចិត្ត​ ដែល​មិន​គួរ​ឲ្យ​ជឿ​ និង​បាន​ជំរុញ​ឲ្យ​មនុស្ស​ទទួល​បាន​ទទួល​ជោគជ័យ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖សេដ្ឋីវ័យក្មេងទំាង​ ១0 ដែលមាន​បានដោយសារការ Live Stream

ចុចអាន៖ឃ្លាលើកទឹកចិត្តពីចម្រៀង វណ្ណដា អានហើយមានកម្លាំងតស៊ូជីវិតទ្វេឡើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១១ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម