KPT+
មិនថារៀនអនឡាញឬទៅសាលា សិស្ស-និស្សិតមានទម្លាប់៥យ៉ាងនេះមុខតែបរាជ័យក្នុងការសិក្សា
មិនថាក្នុងអតីតកាល ឬបច្ចុប្បន្នដែលស្ថិតក្នុងស្ថានភាពនៃជំងឺរាតត្បាតដ៏កាចសាហាវកូវីដ-១៩ទេ សិស្សនិស្សិតបរាជ័យតែងតែមានទម្លាប់៥យ៉ាងខាងក្រោមនេះ៖
១. គ្មានគម្រោងផែនការច្បាស់លាស់
សិស្សនិស្សិតខ្លះ អត់ដឹងថាខ្លួនឯងកំពុងធ្វើអី ឬចង់បានអ្វីទេ ស្របពេលអ្នកមួយចំនួនមានក្ដីស្រម៉ៃ មានមហិច្ឆតា តែគ្មានគម្រោងផែនការច្បាស់លាស់ អ្នកខ្លះទៀតមានដែរតែក្នុងខួរក្បាលប្រើអារម្មណ៍ចេញជាសកម្មភាព។ ទាំងនេះគឺជាជំហានដ៏ធំមួយ ដែលសិស្សនិស្សិត កំពុងតែបោះទៅកាន់ភាពបរាជ័យ។
២. គ្មានវិន័យ
វិន័យសំខាន់ណាស់ បើទោះបីជាអ្នកពូកែក្នុងកម្រិតណាក៏ដោយ បើសិស្សនិស្សិតគ្មានវា គឺប្រឈមនឹងភាពបរាជ័យធំបំផុត។
៣. គ្មានសមាធិលើការសិក្សា
ធ្លាប់ទេ? ម៉ោងរៀនលេងទូរស័ព្ទ ថាចូលមើលវីដេអូអនឡាញគ្រូដែរ តែជាប់មើលរឿង ប្រាប់ខ្លួនឯងជំពាក់សិន។ រៀនអនឡាញបិទ Mood លេងហ្វេសប៊ុក មើលរឿង ឬលេងហ្គេម។ ថារកផ្ដោតរៀន ឬធ្វើការងារសាលាដែរ ចេះតែជក់ដៃនេះនោះ រឿងផ្សេងៗ…។ ទាំងអស់នេះហើយ គឺជារបៀបដែលធ្វើឱ្យសិស្សនិស្សិតបរាជ័យ។
៤. អំណួត ឬឆាប់បោះបង់
អំណួត ភាគច្រើនកើតលើសិស្សនិស្សិតដែលពូកែតែខ្វះវិន័យ នាំឱ្យមានប្រមាថ។ វីដេអូមេរៀន Off Line គ្រូផុសរាល់ថ្ងៃអត់មើលទេ ចាំសរុបមួយថ្ងៃមើលសរុបតែម្ដង ហើយភាគច្រើនថ្ងៃដែលមើលនឹង គឺជាថ្ងៃមុនប្រឡង។ ដល់ថ្ងៃប្រឡងទើបប្រឹងមើលប្រឹងទន្ទេញ ទីបំផុតដល់ពេលម៉ោងប្រឡងងឹតឈឹង លទ្ធផលក៏តាមហ្នឹង។ សិស្សនិស្សិតខ្លះអត់អំណួតទេ តែឆាប់បោះបង់ មើលមេរៀនបានម្ដងពីរដងអត់យល់ ឈប់មើល។ តើវាអាចឱ្យសិស្សនិស្សិតទៅកាន់ភាពជោគជ័យដោយរបៀបណា?
៥. ជំនឿខុសឆ្គង
សិស្សនិស្សិតមួយចំនួនប្រកាន់ផ្នត់គំនិតមួយចំនួន ទៅជាជំនឿខុសឆ្គង។ ការជឿដោយគ្មានបញ្ញា គឺជាហេតុនាំឱ្យបរាជ័យមួយដ៏ធំមួយ។ តួយ៉ាងដូចជឿថាខ្លួនឯងអាចមើលមេរៀនសរុបបាន អាចធ្វើកិច្ចការសាលា ឬការងារស្រាវជ្រាវនៅយប់ចុងក្រោយបាន អាចមើលមេរៀនសរុបនៅមុនប្រឡងមួយថ្ងៃចាំបានល្អ គ្មានអ្វីដែលមិនអាចធ្វើបានទេ… ទាំងនេះជាជំនឿដែលខុសឆ្គងមួយ កើតឡើងពីសេចក្ដីប្រមាថ ដោយខ្វះបញ្ញា ។ ទាំងនេះគឺជាហេតុ ដែលនាំសិស្សនិស្សិតឱ្យបរាជ័យ៕
អត្ថបទ៖ ស្នង នេត្រា
ចុចអាន៖ គោលការណ៍ “កុំ៥” សម្រាប់យុវវ័យ មុនប្រឡូកអាជីពនានា
ចុចអាន៖ មិនចេះតែធ្វើទេ! មុនចូលរួមការងារស្ម័គ្រចិត្ត គប្បីពិនិត្យលើ ៤ ចំណុចនេះសិន
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ