ទាំងនេះជាយុវវ័យ ១០រូប ក្លាយទៅជាអ្នកមានវាល់លាន ដោយសារតែការ Live Stream លើអ៊ិនធរណិត៖
១០. លោក MOONMOON_OW
MOONMOON_OW អាចរកប្រាក់ចំណូលពីការលេងវីដេអូហ្គេមនៅកម្មវិធី Twitch បានរាប់ម៉ឺនដុល្លារ ពេល Live ម្ដងៗ។ ដោយមានអ្នកគាំទ្រជាង ៨ លាននាក់ យុវជនវ័យ ៣១ ឆ្នាំរូបនេះ បច្ចុប្បន្នមានទ្រព្យសុទ្ធប្រមាណ ២.៥ លានដុល្លារអាមេរិក។
៩. លោក Summit1G
Summit1G មានប្រជាប្រិយខ្លាំងក្នុងកម្មវិធីហ្គេមអ៊ិនធរណិត ទោះបីមានអ្នកគាំទ្រមិនដល់លានាក់ក៏ដោយ។ប្រាក់សុទ្ធរបស់សេដ្ឋី stream វ័យ ៣៤ ឆ្នាំរូបនេះ ត្រូវបានប៉ាន់ប្រមាណពីចំនួន ២-៤ លានដុល្លារអាមេរិក ប៉ុន្តែគេសន្និដ្ឋានថាលោកអាចមានទ្រព្យច្រើនជាងនេះ។
៨. លោក PhantomL0rd
PhantomL0rd ចូលប្រឡូកក្នុងសង្គម Streamer តាំងពីឆ្នាំ២០១៦ មកម្ល៉េះ និងមានអ្នកគាំទ្រជាង ១ លាននាក់។ ដោយធ្លាប់បានដកសិទ្ធិពី Twitch នៅពេលកើតរឿងចម្រូងចម្រាសពាក់ព័ន្ធហ្នឹងការលេងល្បែងស៊ីសង លោកបានបាត់មុខពីអ៊ិនធរណិតអស់ ៦០០ ថ្ងៃ។ ប៉ុន្តែមុនពេលត្រូវបានដកសិទ្ធិ យុវជនវ័យ ៣៣ ឆ្នាំរូបនេះ អាចរកប្រាក់ចំណូលបាន៤ លានដុល្លារអាមេរិកទៅហើយ។
៧. លោក Dr Disrespect
ចំពោះបុរសម្នាក់វ័យ ៣៨ ឆ្នាំនេះវិញ ក៏មិនធម្មតាដែរ។ លោកអាចរកប្រាក់ចំណូលបានពាន់ម៉ឺនដុល្លារអាមេរិកក្នុង១វីដេអូ ទោះបីជាអ្នកគាំទ្រាំមានតែ ៤.៥ លាននាក់ក៏ដោយ។ មកទល់ឆ្នាំ ២០២១ នេះ Dr Disrespect មានទ្រព្យសម្បត្តិ ៦ លានដុល្លារអាមេរិក។
៦. លោក TFUE
TFUE ក្នុងវ័យ ២៣ ឆ្នាំមិនត្រឹមតែជា Streamer ដ៏ល្បីនោះទេ ថែមទាំងជាអ្នកជំនាញកីឡាកាយសម្បទាផងដែរ។ បុរសនេះអាចទាញអ្នក subscribers បានរហូតដល់ជាង ១២ លាននាក់ នៅលើ Chanel YouTube និងជាម្ចាស់ទ្រព្យប្រមាណ ៦ លានដុល្លារអាមេរិក។
៥. លោក NightBlue3
វ័យ ២៨ ឆ្នាំ NightBlue3 មានទ្រព្យសុទ្ធប្រមាណ ៦ លានដុល្លារអាមេរិក។ យុវជនរូបនេះមានប្រវត្តិចេញពីហ្គេមដ៏ល្បីមួយឈ្មោះ League Of Legends និងទាញបានអ្នកគាំទ្រជិត ៣ លាននាក់លើឆាណែល YouTube របស់ខ្លួន។
៤. លោក TimTheTatman
ចំពោះយុវជនវ័យ ៣១ ឆ្នាំម្នាក់នេះវិញ អាចរកប្រាក់ចំណូលពីការ Live Stream បានរហូតដល់ ៦.៥ លានដុល្លារអាមេរិកឯណោះដោយមានអ្នកគាំទ្រជិត ៤ លានាក់លើកម្មវិធី Twitch និងជិត ៣ លាននាក់នៅ YouTube។ រីឯហ្គេមដែលលោកតែងតែលេងគឺ Fortnite ។
៣. លោក Shroud
បុរសម្នាក់នេះវិញ អាចរកប្រាក់ចំណូលពីការ Live Stream នៅលើកម្មវិធី Twitch បានរហូតដល់ ៤ លានដុល្លារ។ លោកជា Gamer ដែលមានប្រជាប្រិយក្នុងចំណោមអ្នកលេងហ្គេមល្បីៗបំផុតរបស់ពិភពលោក។ Shroud ទាក់ទាញអ្នកគាំទ្របានជិត ៧ លាននាក់ និងមានទ្រព្យប្រមាណ ១៦ លានដុល្លារក្នុងវ័យ ២៧ ឆ្នាំ។
២. លោក Ninja
ជាមួយអ្នកគាំទ្រជាង ២៤ លាននាក់ Ninja នៅដើមឆ្នាំ ២០២១ ជាម្ចាស់ប្រាក់ប្រមាណ ២៥ លានដុល្លារអាមេរិក។ បុរសវ័យ ៣០ ឆ្នាំរូបនេះចាប់ផ្តើមល្បីល្បាញនៅពេលដែលលោកបានណែនាំឲ្យ Gamer ផ្សេងមកស្គាល់កម្មវិធីហ្គេមឈ្មោះ Halo ។
១. លោក PewDiePie
PewDiePie ជាជនជាតិស៊ុយអែត ដែលអាចរកចំណូលពីការ Live Stream បានច្រើនជាងគេក្នុងចំណោម Streamer ល្បីៗលើលោក។ ជាមួយអ្នកគាំទ្រជាង ១០៨ លាននាក់លើ Chanel Youtube លោកជាយុវជនមានទ្រព្យច្រើនបំផុតក្នុងចំនួនប៉ាន់ស្មានពី ៣០-៥០ លានដុល្លារអាមេរិក ត្រឹមវ័យ ៣២ ឆ្នាំ៕
ប្រែសម្រួល៖ សន ផានិត
ចុចអាន៖ បង្ហាញមុខមហាសេដ្ឋីកំពូលប្រចាំប្រទេស នៅអាស៊ីអាគ្នេយ៍នាឆ្នាំ ២០២១
ចុចអាន៖ សំណង់ផ្ទះប្លែកៗបំផុត ៥ កន្លែង ដែលគេមិនធ្លាប់គិតថាអាចសាងសង់ទៅរួច