KPT+
ស្រីៗមានវ័យក្បែរ ៣០ គួរងាកមកឲ្យតម្លៃលើរឿង ៤ នេះជាចម្បង
ជីវិតមនុស្សស្រីរមែងផ្លាស់ប្ដូរទៅតាមវ័យ! កាលពីក្មេងការគិតក៏បែបក្មេង រីឯសកម្មភាពក៏ធ្វើទៅតាមការយល់ឃើញដោយពុំសូវមានការពិចារណាវែងឆ្ងាយប៉ុន្មានទេ។ ជាការពិត យុវភាពមិនអាចស្ថិតស្ថេររហូតទេ ថ្ងៃខែទៅមុខយើងក៏មានអាយុក្រាស់ក្រែល ចំណែការគិតនិងទង្វើក៏ត្រូវបត់បែនតាមបែបចាស់ទុំដែរ។
ដូច្នេះ ពេលចូលដល់វ័យក្បែរ ៣០ ស្រីៗគួរចាប់ផ្ដើមរៀបចំរឿងរ៉ាវសំខាន់ៗទាំង ៤ នេះជាងរឿងដទៃ៖
មើលថែខ្លួនឯង

ការស្រឡាញ់ខ្លួនឯង ជារឿងសំខាន់ ព្រោះទោះជាអាយុកាន់ឡើងក៏ដោយ ក៏អ្នកនៅតែចេះថែទាំ និង រៀបចំខ្លួនបានស្អាតបាតដូចខ្លួននៅក្មេងដដែល។ ការថែទាំខ្លួនផ្ទុយពីការលេងខ្លួនដែលវាអាចរួមមាន ការថែរក្សាស្បែក ការស្លៀកពាក់សមរម្យ ក៏ដូចជាផ្លាស់ប្ដូរស្ទីលតែងខ្លួនខ្លះៗជាដើម។
ថែទាំសុខភាព

រឿងសុខភាព ក៏ជារឿងសំខាន់មួយទៀតដែលមិនគួរធ្វេសប្រហែស។ មិនថា អ្នករវល់នឹងការងារយ៉ាងណាទេ គប្បីយកសុខភាពជាធំ ព្រោះថាពេលឈឺម្ដងៗខាតទាំងពេលវេលា និងប្រាក់កាស។ ដូច្នេះ ត្រូវព្យាយាមយកចិត្តទុកដាក់លើរបបអាហារ ការគេង និងការហាត់ប្រាណ ទើបជារឿងល្អ។
ខ្វល់ខ្វាយជាមួយគ្រួសារ

គ្រួសារ ជាសមាជិកសំខាន់នៅក្នុងជីវិតមនុស្សគ្រប់រូប ដែលតែងតែផ្ដល់នូវភាពកក់ក្ដៅ និងមិនបោះបង់យើងចោលងាយៗនោះឡើយ។ ដូច្នេះ អ្នកគួរយកចិត្តទុកដាក់ និង ចំណាយពេលវេលាជាមួយសមាជិកគ្រួសារឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ជាពិសេសជាមួយឪពុកម្ដាយ និងបងប្អូន។
សន្សំសំចៃប្រាក់

ការចេះសន្សំ និង ទុកដាក់លុយកាក់ជារឿងងាយនិយាយ តែពិបាកនឹងធ្វើ។ យ៉ាងណាមិញពេលអ្នកចូលវ័យជ្រេបន្តិច តម្រូវការប្រចាំថ្ងៃកាន់តែច្រើន រីឯបន្ទុកគ្រួសារក៏កាន់តែធ្ងន់ជាងមុន។ ដូច្នេះវាទាមទារឲ្យអ្នកមានភាពនឹងន និង រឹងប៉ឹង ទើបអាចសម្រេចនូវកិច្ចការធំៗ និងតម្រូវការចាំបាច់នានាបាន ក៏ដូចជាអាចជួយបំពេញនូវក្ដីប្រាថ្នារបស់អ្នកផងដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ sheknows

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C