KPT+
ក្រុមហ៊ុនអង្គរមីលរៀបចំពិធីជប់លៀងប្រចាំឆ្នាំ២០២៣
អត្ថបទពាណិជ្ជកម្ម
នៅរាត្រីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ ក្រុមហ៊ុនអង្គរឌែរីប្រូដាកខូអិលធីឌី បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំ ដើម្បីជាការអបអរសាទរចំពោះការសហការធុរកិច្ចរវាង ក្រុមហ៊ុនអង្គរឌែរីប្រូដាកខូអិលធីឌី និងតំណាងចែកចាយទូទាំងប្រទេសសម្រាប់ឆ្នាំ២០២៣ ដែលជាឆ្នាំដ៏ប្រពៃ និងទទួលបានលទ្ធផលល្អប្រសើរ។
ក្រុមហ៊ុនអង្គរឌែរីប្រូដាកខូអិលធីឌី (រោងចក្រផលិតទឹកដោះគោអង្គរមីល) ទទួលបានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាល កាលពីខែវិច្ឆិកា ឆ្នាំ២០១៣ លើផ្ទៃដី ៣ហិកតា ហើយបានដំណើរផលិតផលិតផលទឹកដោះគោដំបូងនៅ ខែកញ្ញាឆ្នាំ២០១៥ ជាមួយការដាក់បន្ថែមទន់វិនិយោគជាបន្តបន្ទាប់ ដែលគិតមកដល់ពេលនេះទន់វិនិយោគបានកើនឡើងដល់ប្រមាណជិត ៤១លានដុល្លារសហរដ្ឋអាមេរិក ហើយផ្ទៃដីរោងចក្រផលិតបានកើនដល់ ៦ហិកតា(ទ្វេដង)។ បច្ចុប្បន្ន ក្រុមហ៊ុននេះបាននិងកំពុងផ្តល់ការងារជូនកម្មករនិយោជិតប្រមាណជាជិត ៦០០នាក់ ក្នុងនោះនាយកដ្ឋានផ្នែកលក់ និងទីផ្សារមានចំនួន ១៥៨នាក់ ទូទាំងប្រទេស (ឆ្នាំ២០២៤មានកំណើនប្រមាណ១០%) និងបានចូលរួមចំណែកបង់ពន្ធជូនថវិកាជាតិប្រមាណ ៨ ទៅ១០លានដុល្លារសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំៗ។
លោកនាយកនៃនាយកដ្ឋានផ្នែកលក់ និងទីផ្សារ បានលើកឡើងថា «យើងខ្ញុំនឹងខិតខំសិក្សាស្វែងយល់អំពីតម្រូវការ គោលបំណងរបស់អ្នកប្រើប្រាស់ចុងក្រោយ ដើម្បីអភិវឌ្ឍន៍នូវផលិតផលថ្មីៗជាច្រើនទៀត ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារប្រកបដោយនិរន្តភាព និងដើម្បីពង្រីកទំហំទីផ្សាររបស់យើងឱ្យកាន់តែធំជាលំដាប់ជារៀងរាល់ឆ្នាំ»។
លោកបន្ថែមថា ដើម្បីឆ្លើយតបទៅនឹងបរិបទនៃការប្រគួតប្រជែងដ៏ខ្លាំងនាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុននឹងខិតខំបង្កើតនូវយុទ្ធសាស្រ្តទីផ្សារថ្មីៗដែលមានប្រសិទ្ធិភាពខ្ពស់ ដើម្បីប្រគួតប្រជែងលើទីផ្សារប្រកបដោយយុទ្ធសាស្រ្ត ឈ្នះ-ឈ្នះ-ឈ្នះ-ឈ្នះ ។ ជាពិសេស មានភាពជឿជាក់ទៅលើសមត្ថភាព និងបទពិសោធក្នុងការចែកចាយលក់ផលិតផលយូរឆ្នាំព្រមទាំងការក្តាប់បាននូវព័ត៌មានទីផ្សារយ៉ាងជាក់លាក់នៅក្នុងតំបន់រៀងៗខ្លួនរបស់តំណាងចែកចាយទាំងអស់។ ទន្ទឹមនោះ ក្រុមហ៊ុនមានការរំពឹងទុកជាមុនថាការសហការធុរកិច្ចក្នុង ឆ្នាំ២០២៤ នេះ នឹងបញ្ចប់ដោយទទួលបានលទ្ធផលល្អប្រសើរជាងឆ្នាំ២០២៣ ហើយនឹងមានកំណើនមិនតិចជាង១០–១៥%នោះឡើយ ដោយសារក្រុមហ៊ុនមាន យុទ្ធសាស្រ្តល្អ ផលិតផលល្អ អ្នកចែកចាយពូកែ ការសហការល្អ នោះនឹងទទួលបានលទ្ធផលគាប់ប្រសើរជាមិនខាន។ ចំណែក យុទ្ធសាស្រ្តគន្លឹះ ឆ្នាំ២០២៤ គឺ៖
- ការកសាងម៉ាកយីហោ តាមគ្រប់ប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសបណ្តាញសង្គម និង ឌីជីថល (Social and digital media)
- ការពង្រីកទីផ្សារតាមរយៈ កម្មវិធីលក់ជាពិសេសដល់ដៃគូលក់និងចែកចាយបន្ត
- ការបង្កើនបរិមាណនៃអតិថិជនប្រើប្រាស់ចុងក្រោយលើទូទាំងប្រទេស
បន្ថែមពីនេះ តំណាងក្រុមហ៊ុនអង្គរឌែរីប្រូដាកខូអិលធីឌី ក៏បានប្រសិទ្ធិពរបវរសួស្តី មហាប្រសើរ ដល់វត្តមានរបស់ ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនអង្គរឌែរីប្រូដាកខូអិលធីឌី អ្នកសារព័ត៌មាន ក្រុមហ៊ុនភ្នាក់ងារខ្មែរអែតហ្សូនជាទីគោរពរស្រលាញ់ ជាពិសេស ដល់តំណាងចែកចាយទូទាំងប្រទេសទាំងអស់ នូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
អង្គរមីលមានមោទនភាពដែលបានផលិតនៅប្រទេសកម្ពុជា!
អង្គរមីលល្អសម្រាប់សុខភាពអ្នក! សូមអរគុណ៕
(ប្រភពអត្ថបទពីក្រុមហ៊ុនអង្គរមីល)




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


