ព័ត៌មានជាតិ
មិនចាញ់តំបន់ទេសចរណ៍ផ្សេងទៀត ឆ្នេរខ្សាច់សុពណ៌គិរី ទាក់ទាញពលរដ្ឋទៅកម្សាន្តជាហូរហែ
រមណីយដ្ឋានឆ្នេរខ្សាច់សុពណ៌គិរី គឺជារមណីយដ្ឋានទេសចរណ៍មួយកន្លែងដែលទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរឲ្យទៅលេងកម្សាន្តជាហូរហែ ក្នុងចំណោមបណ្តាទីតាំងទេសចរណ៍ផ្សេងទៀតក្នុងខេត្តក្រចេះ។

រមណីយដ្ឋានឆ្នេរខ្សាច់សុពណ៌គិរី គឺទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរមិនថាតែតាមបណ្ដាខេត្ត និងអ្នកដែលរស់នៅក្នុងតំបន់ទៅកម្សាន្តឥតឈប់ឈរ ជាពិសេសនៅថ្ងៃឈប់សម្រាកពីការងារ និងក្នុងឱកាសពិធីបុណ្យជាតិខ្មែរនានា។
បើតាមអាជ្ញាធរខេត្តក្រចេះ នៅរមណីយដ្ឋានឆ្នេរខ្សាច់សុពណ៌គិរីមានកន្លែងសក្តានុពលជាច្រើនដូចជា មានរោងបណ្ដែតទឹកនៅលើទឹកទន្លេមេគង្គដ៏ស្រស់ស្អាត ទេសភាពជុំវិញអំណោយផល មានម្ហូបខ្មែរជាច្រើនមុខ សម្រាប់ភ្ញៀវទេសចរអាចធ្វើការកុម្ម៉ង់តាមតម្រូវការ។ ទៀតសោត ភ្ញៀវទេសចរក៏អាចមុជទឹកលេងកម្សាន្ត សម្រាកហូបអាហារ និងភេសជ្ជៈនៅក្នុងរោងបណ្ដែតទឹក និងថតរូបអនុស្សាវរីយ៍ផងដែរ។

រមណីយដ្ឋានសុពណ៌គិរីមានទីតាំងស្ថិតនៅតាមដងទន្លេមេគង្គត្រើយខាងលិចចម្ងាយ ៥១គ.ម ខាងត្បូងទីរួមខេត្តក្រចេះ មានទីតាំងនៅភូមិជ្រោយអំពិល១ ឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

ក្រៅពីរមណីយដ្ឋានសុពណ៌គិរី នៅក្នុងខេត្តក្រចេះក៏មានទីតាំងរមណីយដ្ឋានទេសចរណ៍ជាច្រើនផ្សេងទៀត ដែលអាចទាក់ទាញអារម្មណ៍ភ្ញៀវទេសចរជាតិ-អន្តរជាតិទៅលេងកម្សាន្ត ដូចជា រមណីយដ្ឋានទឹកជួរទន្លេកាំពី រមណីយដ្ឋានឆ្នេរខ្សាច់កោះទ្រង់ រមណីយដ្ឋានវត្តសសរ ១០០ រមណីយដ្ឋានអន្លង់ផ្សោតកាំពី រមណីយដ្ឋានភ្នំសំបុក រមណីយដ្ឋានឆ្នេរខ្សាច់សសរ ១០០ រមណីយដ្ឋានស្តូបវិមាន ២ធ្នូ និងរមណីយដ្ឋានវិហារបុរាណរកាកណ្ដាលជាដើម៕



-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា