KPT+
សេចក្តីក្លាហានតើទាក់ទិនអ្វីនឹងភាពជាអ្នកដឹកនាំឆ្នើម?
ភាពក្លាហានមិនសុទ្ធតែមានពីកំណើតនោះទេ ប៉ុន្តែជាសមត្ថភាពដែលមនុស្សអាចវឹកហាត់បាន។ សម្រាប់បុគ្គលមិនទាន់មានភាពក្លាហានគ្រប់គ្រាន់ដើម្បីប្រឈមមុខនឹងឧបសគ្គដែលជួបប្រទះក្នុងជីវិតរស់នៅប្រចាំថ្ងៃ សូមសាកល្បងគន្លឹះ ៤ ដែលជួយអភិវឌ្ឍសេចក្តីក្លាហានដោយខ្លួនឯង៖
១. ក្លាហាន មានន័យថា ហ៊ានប្រឈម
ក្លាហានប្រៀបដូចទម្លាប់មួយ ជួនកាលវាត្រូវការបណ្ដុះដោយការអនុវត្តជារឿយៗ។ រាល់ពេលដែលអ្នកមានអារម្មណ៍ទាក់ទើរ ឬជាប់គាំងដោយសារតែបញ្ហា នោះតម្រូវឱ្យ ប្រឈមមុខជាមួយវា។ ពេលខ្លះអ្នកត្រូវតែបង្ខំខ្លួនឯងឱ្យតទល់ជាមួយនឹងឧបសគ្គ បើទោះបីជាត្រូវចាញ់ក៏ដោយ ពីព្រោះនៅពេលដែលហ៊ានធ្វើបែបនេះ ស្មារតីនៃភាពក្លាហាននឹងកាន់តែរឹងមាំ។
២. ក្លាហាន មានន័យថា តស៊ូ
ក្លាហានរបស់បុគ្គលម្នាក់ ជាការទទួលខុសត្រូវគ្រប់រឿងរ៉ាវទាំងអស់ដែលបានធ្វើ ដោយមិនយកលេស ឬគេចវេសពីកំហុសដែលខ្លួនបង្កើតឡើយ។ ទោះបីជាបញ្ហាលំបាក ឬអារម្មណ៍តានតឹងក៏ដោយ អ្នកត្រូវតែអត់ធ្មត់ ហើយស៊ូទ្រាំប្រជែងជាមួយនឹងរឿងរ៉ាវទាំងនោះ រហូតដល់អ្វីៗចាប់ផ្តើមប្រសើរឡើង។
៣. ក្លាហាន មានន័យថា ហ៊ានធ្វើ
មនុស្សម្នាក់អាចក្លាយជាមេដឹកនាំឆ្នើមបាន លុះត្រាតែខ្លួនព្រមចាប់ផ្ដើមធ្វើសកម្មភាពមុនអ្នកណាទាំងអស់ ហើយធ្វើដោយគ្មានការបង្ខិតបង្ខំ។ អ្នកត្រូវតែបង្ហាញទង្វើជាមុនសម្រាប់អ្នកដើរតាមខ្លួន និងជម្រុញអ្នកដទៃជានិច្ចនូវអ្វីដែលពួកគេមិនហ៊ានបញ្ចេញសកម្មភាពឬនិយាយចេញមក។
៤. ក្លាហាន មានន័យថា ប្រថុយប្រថាន
គ្មានរឿងអស្ចារ្យណាកើតឡើងចំពោះមនុស្សកំសាកនោះទេ វាកើតបានតែចំពោះមនុស្សដែលហ៊ានប្រថុយនឹងហានិភ័យប៉ុណ្ណោះ។ មានតែបុគ្គលហ៊ានប្រថុយជាមួយហានិភ័យទេ ដែលអាចឆ្ពោះទៅដល់ទិសដៅនិងបង្កើនការរីកចម្រើនទៅមុខ។ មិនថាមានរឿងអ្វីកើតឡើងក៏ដោយ អ្នកត្រូវតែហ៊ានធ្វើដំណើរឆ្ពោះទៅមុខបន្ត ទើបលទ្ធផលមិនដូចអតីតកាល៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Business Insider
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


