KPT+
ទោះមិនទាន់មានគូ តែយើងអាចនៅ «លីវ» យ៉ាងរីករាយតាមរបៀបទាំងនេះ
នរណាថា អ្នក Single គឺឯកោ? នរណាថា ការនៅ Single យូរ ជារឿងមិនល្អ? តាមពិត អ្នក Single គឺមានពេលវេលាច្រើនសម្រាប់ខ្លួនឯង និងថែមទាំងអាចធ្វើអ្វីក៏បាន ដោយមិនចាំបាច់តាមយកចិត្តយកថ្លើមនរណាទៀត។
ទោះបីពេលនេះយើងមិនទាន់រកឃើញអ្នកយល់ចិត្តធ្វើជាដៃគូជីវិតក៏ដោយ តែយើងក៏អាចរស់នៅតាមរបៀបខ្លួនឯងបានយ៉ាងមានក្ដីសុខដែរ។
១. ថែទាំខ្លួន និងធ្វើរឿងល្អ៖ ទោះមិនមានអ្នកណាស្រឡាញ់ក៏ដោយ យើងមិនត្រូវភ្លេច ស្រឡាញ់ខ្លួនឯងទេ ហើយត្រូវបន្តធ្វើរឿងល្អៗជានិច្ច។ ញ៉ាំអាហារសុខភាព ធ្វើលំហាត់ប្រាណ និងគេងឲ្យបានគ្រប់គ្រាន់ សុទ្ធតែជារឿងធ្វើឲ្យខ្លួនឯងមានសុខភាពល្អហើយសប្បាយរីករាយ។ ធ្វើខ្លួនឲ្យល្អគ្រប់ពេល ដោយមិនឈឺក្បាលនឹងរឿងអ្នកដទៃ មិនយករឿងអំពល់ចិត្តមករំខានជីវិត សុទ្ធតែជាទង្វើដែលអ្នកដទៃឃើញហើយក៏ប្រាថ្នាចង់បានដែរ។

២. ធ្វើអ្វីតែម្នាក់ឯងក៏បាន៖ មានបុរសនារី Single មួយចំនួនមិនសូវហ៊ានធ្វើអ្វី ឬទៅណាមកណាតែម្នាក់ឯងណាស់ ព្រោះខ្លាចកាន់តែឯកាលើសដើម។ ប៉ុន្តែយើងអាចធ្វើទាំងនេះរឿងបាន ព្រោះយើងកំពុងបញ្ជាក់ថា ខ្លួនឯងក្លាហានជាងមុន រឹងមាំជាងមុន និងគិតគូបានល្អជាងមុន។ មនុស្សគ្រប់គ្នានឹងមើលមកយើងជាមនុស្សពូកែ មិនរញ៉េរញ៉ៃច្រើនដោយសារយើងអាចធ្វើរឿងជាច្រើនម្នាក់ឯង ដោយមិនបាច់រង់ចាំទាល់តែមានគ្នា ទើបធ្វើវាបាននោះឡើយ។

៣. យកបេះដូងទៅធ្វើការ៖ ចំណាយពេលឲ្យបានច្រើនលើការងារ ហើយបំពេញឲ្យបានម៉ត់ចត់ និងមានទំនួលខុសត្រូវខ្ពស់។ នៅពេលយើងធ្វើការអ្វីមួយសម្រេចព្រមទាំងមានលទ្ធផលល្អ វាជារឿងមួយជោគជ័យបំផុត ហើយវាក៏ជាថាមពលផ្លូវចិត្តមួយ ធ្វើឲ្យយើងកាន់តែមានតម្លៃក្នុងក្រសែភ្នែកមិត្តរួមការងារ ព្រមទាំងចៅហ្វាយនាយផងដែរ។

៤. ដើរលេងជាមួយមិត្តភក្ដិ៖ អត់សង្សារអត់មានបញ្ហានោះទេ តែបើគ្មានមិត្តភក្ដិទើបជាបញ្ហា។ ហេតុនេះក្រៅពីឲ្យពេលវេលាសម្រាប់ខ្លួនឯង និងគ្រួសារហើយ យើងក៏គួរឆ្លៀតពេលដើរលេងលំហែរជាមួយមិត្តភក្តិខ្លះៗដែរ។ បបួលមិត្តភក្កិដែល Single ដូចគ្នា ហើយស្លៀកពាក់ឈុតដូចគ្នា ទៅកន្លែងណាដែលចង់ទៅបំផុត ថតរូបស្អាតៗ វានឹងធ្វើឲ្យយើងកាន់តែសប្បាយរីករាយ។

៥. កុំរស់ត្រាប់តាមអ្នកដទៃ ៖ រស់នៅជាខ្លួនឯង កុំលាក់ចរិត ហើយខំត្រាប់តាមអ្នកដទៃទាំងមានសម្ពាធផ្លូវចិត្តឲ្យសោះ។ បើយើងគិតថាធ្វើអ្វីល្អ មិនបង្ករបញ្ហាដល់មនុស្សជុំវិញខ្លួន ធ្វើរឿងនោះទៅ កុំខ្លាចគេថាបែបនេះបែបនោះ រហូតលែងជាខ្លួនឯងទៀត។ នៅពេលយើងរស់នៅជាខ្លួនយើង យើងធ្វើអ្វីក៏នឹងមិនឆ្គង មិនបាច់ខំប្រឹងសម្ដែង ព្រោះបានធ្វើអ្វីដែលជាចរិតពិត និងធ្វើតាមអ្វីដែលយើងស្រឡាញ់។ មនុស្សជុំវិញនឹងងាយស្រួលសម្របខ្លួនជាមួយយើង ព្រោះយើងមិន Fake ឲ្យតែល្អមើលចំពោះមុខគេនោះទេ៕

ប្រែសម្រួល៖ សន្យា
ប្រភព៖ liveaboutdotcom
ចុចអាន៖ សំណួរពេញនិយម! ហេតុអ្វីបានជាអ្នកនៅលីវ?
ចុចអាន៖ មនុស្សស្រី៥ប្រភេទដែលសប្រុសៗឮហើយខ្លាចរអាក្នុងការរួមជីវិតជាមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoBoonsin Padklang សារភាពថា ខ្លួនពិតជាផ្គើនបញ្ជារបស់រដ្ឋាភិបាលថៃ ដែលឲ្យឈប់បាញ់ជាមួយកម្ពុជា មែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoNikkei Asia៖ «អាមេរិក មើលឃើញសម្តេច ហ៊ុន ម៉ាណែត ជាដៃគូដ៏មានសក្តានុពលនៅឥណ្ឌូ-ប៉ាស៊ីហ្វិក»
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃបញ្ជូនសពពលករខ្មែរម្នាក់ដែលគាំងបេះដូងស្លាប់មកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអតីតរដ្ឋមន្ត្រីការបរទេសថៃ ទូន្មានរដ្ឋាភិបាលទីក្រុងបាងកក «ត្រូវមានភាពចាស់ទុំផ្នែកការទូត»
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមហាក្សត្រថៃនឹងយាងទស្សនកិច្ច៥ថ្ងៃនៅចិនលើកដំបូងក្នុងរយៈពេល៥០ឆ្នាំ


