KPT+
ហេតុផលធំៗក្នុងការបន្តរស់ ទោះជាគ្រប់យ៉ាងហាក់មិនអាចទៅរួច
ការឈឺចាប់អាចធ្វើឲ្យមនុស្សយល់ថា ជីវិតខ្លួនឯងក្លាយជាគ្មានតម្លៃ និងគ្មានអត្ថន័យ។ ក្នុងរយៈពេលនោះ គេតែងមានអារម្មណ៍ថា វាមិនអាចទៅរួចទេ ក្នុងការបន្តជីវិតសូម្បីតែមួយនាទីទៅមុខទៀត។ មនុស្សជាច្រើន បានគិតអំពីការធ្វើអត្តឃាតនៅពេលពួកគេបាត់បង់ហេតុផលក្នុងការតស៊ូនិងការឈឺចាប់ ប្រមាថមាក់ងាយ ។
វិធីមួយចំនួនខាងក្រោម ដែលយើងអាចយកមកជួយខ្លួនឯងបាន ក្នុងពេលដ៏អស់សង្ឃឹមលែងចង់រក្សាជីវិតនោះគឺ៖
១. ជីវិតតែងតែឆ្ពោះទៅមុខនិងផ្លាស់ប្តូរជានិច្ច

នៅពេលដែលមនុស្សរងទុក្ខ ក្នុងទំហំដ៏ធំធេង មិនលែងអីមានអារម្មណ៍ថា ពិភពលោកទាំងមូលហាក់កំពុងតែដួលរលំលើ។ វាងាយស្រួលណាស់ ក្នុងការមានប្រតិកម្មជាមួយនឹងជីវិតសោកសង្រេងខកចិត្ត ប៉ុន្តែវាពិបាកណាស់ ក្នុងការចាប់ផ្តើមជាថ្មី។ ទោះយ៉ាងណា ត្រូវចាំថា លោកនេះគ្មានអ្វីទៀងទំាងអស់។ គ្រប់យ៉ាងនឹងផ្លាស់ប្តូរ។ ពេលវេលានឹងមកដល់នៅពេលណា ម្ល៉ោះហើយ កុំសំចតនៅកន្លែងបរាជ័យត្រូវ ត្រដាបត្រដួសដើរហួសទៅមុខទៀត។
ទទួលស្គាល់ថា សម្ពាធផ្លូវចិត្ត ធ្វើឱ្យមានការលំបាកខ្លាំង ក្នុងការឱ្យខ្លួនយើងជួយខ្លួនយើងចាកចេញដោយខ្លួនឯងពីវិបត្តិ ។ យើងនៅក្នុងរង្វង់ងងឹត យើងមើលមកស្ថានភាពខ្លួនឯងមិនបានច្បាស់ទេ បានជាពិបាករកផ្លូវចេញ។
មិនថា យើងបានបាត់បង់នរណាម្នាក់ លុយ មុខរបរ អាជីពឬអ្វីមួយដែលសំខាន់សឹងមិនគួរឱ្យជឿ យើងគួរស្វែងរកហេតុផលមួយទៀត អ្វីក៏ដោយដើម្បីបន្តរស់នៅ លាងជម្រះ លើរឿងទំាងអស់នេះ។ យើងត្រូវរកអ្នកដែលភ្លឺស្វាង នៅក្រៅរង្វង់នៃរឿងរ៉ាវដើម្បីមកជួយបំភ្លឺយើងដែលកំពុងងងឹត។
២. រកនឹកឡើងវិញ អ្វីទើបជាគោលបំណងក្នុងជីវិតយើងពិត?

លទ្ធផលហាក់ដូចជាមិនសមប្រកបនាពេលបច្ចុប្បន្ននេះ ប៉ុន្តែចូរគិតថា គោលបំណងនៃជីវិតរបស់យើងម្នាក់ៗ មិនពឹងផ្អែកលើមនុស្ស លើអាជីពឬវត្ថុអ្វីមួយនោះទេ។ យើងត្រូវតែបង្កើតអត្ថន័យនៃជីវិតតាមបែបផ្សេងវិញ បើបែបស្នេហាឬការងារមិនបានល្អទេនោះ។
ជាញឹកញាប់មនុស្សយើងច្រឡំថា ការបាត់បង់អ្នកណាម្នាក់ ទ្រព្យអ្វីមួយ ឬសក្តាយស គឺជាការបាត់បង់លទ្ធផលពិតក្នុងជីវិត គេភ្លេចគិតថា ជីវិតគឺទទេស្អាត។ គោលបំណងពិតនៃការរស់នៅគឺ សិក្សាអំពីភាពស្រលាញ់ពេញចិត្ត ការខកចិត្តនិងអាក់អន់ចិត្ត ។ មនុស្សជាច្រើនមិនយល់ពីបញ្ហានេះទេ ហើយពួកគេឈឺចិត្តធ្ងន់ធ្ងរ ព្រោះតែព្យាយាមទទួលបានអ្វីៗពីជីវិត មិនព្រមគិតទេថា វាជាដំណើរ ទោះជាមិនរលូន តែយើងត្រូវបន្តដើរទៀត ដើម្បីឱ្យដឹងនឹងយល់នៅចុងផ្លូវ ថា ជីវិតជាអ្វី?
៣. ចូរប្តូរជាមួយសេចក្តីស្លាប់ដោយអំពើសប្បុរស

ស្វែងរកហេតុផលមួយ ដើម្បីរស់នៅបន្តដោយ អាចចាប់ផ្តើមតាមរយៈការផ្តល់សេចក្តីល្អដល់អ្នកផ្សេង។ ប្រសិនជីវិតនេះ អ្នកលែងត្រូវការវា ត្រូវរកអ្នកណាម្នាក់ដែលអ្នកមានតម្លៃណាស់សម្រាប់គេ។ អ្នកអាចធ្វើអំពើសប្បុរស ជួយក្មេងៗ ឬមនុស្សពិកា ជរា។ មិនយូរទេ អ្នកនឹងរកឃើញតម្លៃនៃជីវិត។ ចាប់ផ្តើមស្វែងរកតម្កៃខ្លួនឯងតាមរយៈសកម្មភាពរបស់យើងខ្លួនឯង។ ប្រសិនរំពឹងអ្នកដទៃយើងឈឺចាប់ពេកហើយរំពឹងខ្លួនឯងវិញម្តង។ មានចិត្តល្អចំពោះមនុស្សជុំវិញជាសុភមង្គលថ្មី។ វាជាឱសថ ហើយវាមានប្រសិទ្ធិភាពយកឈ្នះគ្រប់កាលៈទេសៈនៃជីវិត។
៤. រៀនអភ័យទោស

សមត្ថភាពនៃការអភ័យទោសគឺជាអំណាចនៃការរស់នៅពេញដោយសុភមង្គល។ ការចងចាំ ខឹងសម្បារ ជាទុក្ខវេទនា។ ការអភ័យទោស រំដោះខ្លួនឯង ហើយក៏មានន័យថា យើងមានភាពក្លាហានគ្រប់គ្រាន់ក្នុងការក្រោកឈរដើម្បីបញ្ចប់អតីតកាល។ គ្មានអ្នកណារស់នៅទីនោះរហូតទេ។ អតីតកាលគឺរឿងដែលចប់បាត់ហើយ។
ទំនៀមទម្លាប់ សាសនា សេចក្ដីស្រឡាញ់ មេត្តាធម៌និងការអភ័យទោសគួរតែជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់យើង នៅគ្រប់កាលៈទេសៈ។ អភ័យទោសឱ្យអ្នកដទៃនិងអំពើល្ងង់របស់ខ្លួនឯង គឺដោះលែងខ្លួនឯងឱ្យមានសេរីភាព៕
ប្រែសម្រួល៖ ឡាហ្សូលី
ចុចអាន៖ របត់សំខាន់បី នៃជីវិតមនុស្សដែលគ្រប់គ្នាគួរដឹង នឹងត្រៀមខ្លួនទាន់ពេលវេលា
ចុចអាន៖ ក្រោយបែកផ្លូវគ្នាដើរ វាពិតឈឺចាប់ណាស់! តែក៏ត្រូវរៀនបំភ្លេចគេ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


