Connect with us

KPT+

ហេតុអ្វី​គេ​ធ្វើ​ជំនួញ​ឆ្ពោះ​ទៅ​រក​ភាព​រីកចម្រើន យើង​ដាក់​អស់​ៗ

បានផុស

នៅ

មាន​រូបមន្ត!

នៅ​ក្នុង​វិស័យ​ជំនួញ បើ​យើង​ខ្សោយ យើង​ប្រាកដ​ជា​ចាញ់​ងើបមុខមិនរួចនោះទេ។ ដូច្នេះ​ការ​សិក្សា​ស្វែងយល់​ពី​យុទ្ធសាស្ត្រ​ធ្វើ​ជំនួញ​ជោគជ័យ ពិតជា​មាន​សារសំខាន់​ខ្លាំងណាស់​សម្រាប់​ម្ចាស់​អាជីវកម្ម​ទាំង​ឡាយ។

ទាំងនេះ​ជា​គោលការណ៍​ចម្បង​ៗ​ដែល​ម្ចាស់​ពាណិជ្ជកម្ម​ជោគជ័យ​ធ្លាប់​បាន​ប្រើ​ក្នុង​ការ​រកស៊ី​របស់​ពួកគេ​ឲ្យ​រីក​ចម្រើន​កន្លងមក៖

អតិថិជន​គឺ​ជា​ស្ដេច

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អតិថិជន​ជាមនុស្សសំខាន់ជាងអ្វីៗទាំងអស់ បើពួកគេពេញចិត្ត ពួកគេ​នឹង​មក​ទិញ​ផលិតផល​យើង​រហូត។ យើងត្រូវយកចិត្តទុកដាក់​ឲ្យ​ខ្លាំងចំពោះអតិថិជន ជាជាង​ក្រុមហ៊ុន​ដែល​ជា​គូរ​ប្រជែង​របស់​យើង។ គ្មាន​ក្រុមហ៊ុន​ណាអាចឈរជើងបានយូរទេ បើគ្មាន​ការគាំទ្រ​ពី​អតិថិជននោះ។

ស្តាប់ពាក្យរិះគន់

បើយើងជាម្ចាស់ក្រុមហ៊ុនមួយ យើងត្រូវចេះទទួលស្គាល់ការរិះគន់ពីអតិថិជន។ ការស្ដាប់ពាក្យរិះគន់ ជួយ​​ឲ្យដឹងអំពីចំណុចខ្សោយនៃអាជីវកម្មរបស់យើង ហើយធ្វើការកែតម្រូវចំណុចខ្វះខាតទាំងនោះ​ឲ្យមានប្រសិទ្ធភាពឡើងវិញ។

ធ្វើការវិវត្តខ្លួន

ក្រុមហ៊ុនមួយដែលមិនផ្តោតលើការច្នៃប្រឌិតរបស់ខ្លួន ក្រុមហ៊ុននោះនិងបាត់បង់អតិថិជនបន្តិចម្តងៗ ហើយមិនយូរមិនឆាប់នឹងត្រូវក្ស័យធន។ យើងត្រូវតាម​ឲ្យទាន់ការវិវត្តរបស់បច្ចេកវិទ្យា អភិវឌ្ឍក្រុមហ៊ុនជាប្រចាំ និងកុំខ្លាចក្នុងការប្រឈមមុខជាមួយហានិភ័យនានា។ ផ្ទុយទៅវិញ យុទ្ធសាស្រ្តដែលធ្លាប់ប្រើជោគជ័យក្នុងអតីតកាល ប្រហែលជាមិនអាចនាំឱ្យទទួលជោគជ័យនាពេលបច្ចុប្បន្នបានទេ។ ដូច្នេះ ត្រូវធ្វើការវិវត្តថ្មីៗនៃផលិតផលរបស់យើង ដើម្បីរក្សាអតិថិជនចាស់ និងទាក់ទាញអតិថិជនថ្មីបន្ថែមទៀត។

ជួលមនុស្សពូកែៗ

យើងគួរជួលបុគ្គលិកដែលមានទេពកោសល្យ អាចបំពេញការងារបានច្រើនយ៉ាង និងជាមនុស្សដែលមានទស្សនៈចង់ធ្វើជាអ្នកដឹកនាំនៅថ្ងៃក្រោយ។ ក្រុមហ៊ុនដែលជោគជ័យ គឺជាក្រុមហ៊ុនដែលអាចទាក់ទាញមនុស្សដែលមានសមត្ថភាពចង់ធ្វើជាម្ចាស់ក្រុមហ៊ុនដោយខ្លួនឯងឱ្យមកធ្វើការ។

បង្កើតភាពវិជ្ជមាន

មានក្រុមហ៊ុនធំមួយគឺ មិនទាន់គ្រប់គ្រាន់ទេ។ យើងគួរប្រើប្រាស់ក្រុមហ៊ុន និង​ឥទ្ធិពលរបស់យើងមកបង្កើតភាពខុសប្លែកជាវិជ្ជមានមួយនៅក្នុងសង្គមដូចជា បង្កើតមូលនិធិសប្បុរសធម៌ បរិច្ចាគប្រាក់ដល់មន្ទីរពេទ្យ ឬអង្គការសង្រ្គោះកុមារកំព្រារ ជនពិការ ស្ត្រីទុរគត ចាស់ជរា និងប្រជាជនរងគ្រោះដោយសារបញ្ហាធម្មជាតិជាដើម។

បង្កើតកេរ្តិ៍ឈ្មោះ

មិនមែនមនុស្សគ្រប់គ្នា សុទ្ធតែអាចធ្វើកិច្ចការពិបាក​ឲ្យ​ទៅជាស្រួលបានទេ។ វិធីមួយ​ដើម្បី​កសាង​កេរ្តិ៍ឈ្មោះគឺ ធ្វើរឿងដែលពិបាក​ឲ្យ​ទៅជារឿងងាយស្រួល។ បើជាក្រុមហ៊ុន យើងត្រូវ​បង្កើត​កេរ្តិ៍ឈ្មោះ​ដែល​បានមក​ពីការចូលរួមជួយសង្គម មិនមែនផ្តោតតែលើយីហោ​នៃ​ផលិតផល ឬ​សេវាកម្ម​នោះ​ទេ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Business Insider

ចុចអាន៖៤ វិធី​ដែល​រហ័ស​ទាន់ចិត្ត នឹង​​រក​ស៊ីអនឡាញ​ឲ្យ​មាន​គេ​ទទួលស្គាល់​ច្រើន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម