Connect with us

KPT+

បកស្រាយ​និយមន័យ​នៃ​ចិត្ត​មេត្តា​ករុណា​ដែល​គ្រប់គ្នា​លុត​ជង្គង់​ចុះចាញ់​

បានផុស

នៅ

និយមន័យ​មេត្តា​ករុណា​គឺ​ជា​អារម្មណ៍​ឬ​ការ​បង្ហាញ​ពី​ការ​អាណិតអាសូរ​ និង​ការ​យកចិត្តទុកដាក់​ចំពោះ​អ្នកដទៃ ​ហើយ​ខាងក្រោម​នេះ​គឺ​ជា​អំណះអំណាង​មួយ​ក្នុង​ចំណោម​គុណ​សម្បត្តិ​សំខាន់​ដែល​មនុស្ស​ម្នាក់​អាច​មាន។

១. មេត្តា​ករុណា​មាន​ន័យ​ថា​អាណិត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដី​មេត្តា​ករុណា​គឺ​ជា​គុណនាម​នៃ​ពាក្យ “ មេត្តាធម៌” មានន័យថា“ អាណិតអាសូរ” ។ ទស្សនៈ​សាសនា​​សំខាន់ៗ​ចាត់​ទុក​ការ​អាណិតអាសូរ​គឺ​ជា​គុណធម៌​ដ៏​អស្ចារ្យ។

សាសនា​ទាំងនេះ​រួមមាន​សាសនា​ហិណ្ឌូ សាសនា​ជេនីស៊ិម សាសនា​ជូដាយ សាសនា​ព្រះពុទ្ធ សាសនា​គ្រិស្ត និង​សាសនា​ឥស្លាម។ ម៉្យាង​វិញ​ទៀត​សម្ដេច​សង្ឃ Dalai Lama បាន​មាន​សង្ឃដីកា​ថា​ សេចក្ដី​ស្រឡាញ់​និង​ការ​អាណិត​អាសូរ​ គឺ​ជា​ភាព​ចាំបាច់​មិនមែន​ជា​វត្ថុ​ប្រណីត​ទេ។

២. ក្នុង​ចិត្តវិទ្យា​និយមន័យ​នៃ​សេចក្តី​មេត្តា​ករុណា​គឺ​ជា​ការ​ជំរុញ​និង​បន្ធូរបន្ថយ​ភាព​រងទុក្ខ

ការ​អាណិតអាសូរ​បាន​ក្លាយ​ជា​ប្រធានបទ​នៃ​ការ​ស្រាវជ្រាវ​នៅ​ក្នុង​ចិត្ត​វិទ្យា ​និង​សង្គម​វិជ្ជមាន។ យោង​ទៅ​តាម​ការ​សិក្សា​មាន​ន័យ​ថា​ សេចក្ដី​មេត្តា​ករុណា​គឺ​ជា​សមត្ថភាព​ក្នុង​ការ​កំណត់​អត្តសញ្ញាណ​ជាមួយ​មនុស្ស​ផ្សេង​ទៀត​ ហើយ​ក៏​ជួយ​បន្ធូរបន្ថយ​ការ​ឈឺចាប់​របស់​ពួកគេ​ដែរ។

. ក្នុង​វិស័យ​ប្រសាទ​វិទ្យា​និយមន័យ​នៃ​សេចក្ដី​មេត្តា​ករុណា​គឺ​ជា​ការ​បង្ហាញ​ពី​អារម្មណ៍​វិជ្ជមាន​ចំពោះ​មនុស្ស

ការ​ពិសោធន៍​បាន​បង្ហាញ​ថា​ ការ​អាណិតអាសូរ​ចំពោះ​អ្នកដទៃ​មាន​ឥទ្ធិពល​លើ​ផ្នែក​ខាង​ចុង ផ្នែក​ខាងមុខ ​និង​ផ្នែក​ខាងក្រោម​នៃ​ខួរក្បាល។ ការ​អាណិតអាសូរ​ក៏​មាន​ឥទ្ធិពល​លើ​តំបន់​នៃ​ខួរក្បាល​ដែល​ទាក់ទង​នឹង​ភាព​រីករាយ​និង​រង្វាន់​ជាដើម។

សរុប​មក​ការ​ពិសោធន៍​ទាំង​នេះ​បង្ហាញ​ពី​លទ្ធផល ​ដែល​បង្ក​ឱ្យ​មាន​អារម្មណ៍​វិជ្ជមាន​ចំពោះ​មនុស្ស។

៤. ក្នុង​វេជ្ជសាស្ត្រ​និយមន័យ​នៃ​សេចក្ដី​មេត្តា​ករុណា​គឺ​ជា​មនោសញ្ចេតនា​សង្គម

សេចក្ដី​មេត្តា​ករុណា​គឺ​ជា​គុណសម្បត្តិ​រួម​មួយ ​ក្នុង​ចំណោម​អ្នក​ជំនាញ​ខាង​វេជ្ជសាស្ត្រ​ ព្រោះ​នាំ​មក​នូវ​បំណង​ប្រាថ្នា​ដើម្បី​ជួយ​ដល់​អ្នក​ដែល​កំពុង​រងគ្រោះ។

ក្នុង​វេជ្ជសាស្ត្រ​សេចក្ដី​មេត្តាករុណា​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ និង​ជំរុញ​​ឲ្យ​អ្នក​អនុវត្ត​ប្ដេជ្ញា​ចិត្ត​បំពេញ​ភារកិច្ច​របស់​ពួកគេ ​ហើយ​មើល​ចំណាប់​អារម្មណ៍​របស់​អ្នក​ជំងឺ​របស់​ពួកគេ​ជាមុន។

ទំនាក់ទំនង​រវាង​វេជ្ជបណ្ឌិត​និង​អ្នក​ជំងឺ​ គឺ​ជា​ភស្តុតាង​ដែល​បង្ហាញ​ពី​ការ​អាណិតអាសូរ​ ដែល​ជា​អារម្មណ៍​សង្គម​មួយ​ទាក់ទង​ទៅ​នឹង​ភាព​ជិតស្និទ្ធ​ ក្នុង​ចំណោម​មនុស្ស​ទាំងអស់។

. តើ​មនុស្ស​ដែល​ចេះ​អាណិតអាសូរ​ងាយ​នឹង​អស់​កម្លាំង​មែនទេ?

មាន​ទ្រឹស្ដី​ផ្សេងៗ​គ្នា​ទាក់ទង​នឹង​ផល​ប៉ះពាល់​នៃ​ក្ដី​មេត្តា​ចំពោះ​មនុស្ស។ អ្នក​ជំនាញ​ខ្លះ​ណែនាំ​ថា​មនុស្ស​ដែល​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​អាណិតអាសូរ​ចំពោះ​អ្នកដទៃ ​ទំនង​ជា​ងាយ​នឹង​អស់​កម្លាំង​ឬ​ស្ត្រេស។

ប៉ុន្តែ​អ្នក​ជំនាញ​ផ្សេង​ទៀត​បាន​បង្ហាញ​ថា ​វា​គឺ​ជា​កង្វះ​នៃ​ការ​អត់ធ្មត់​ដែល​បណ្ដាល​​ឲ្យ​មាន​រោគ​សញ្ញា​ទាំងនេះ។ ហើយ​វិធី​ល្អ​បំផុត​ដើម្បី​ការពារ​ភាព​អស់កម្លាំង​ឬ​ស្ត្រេស​ គឺ​ត្រូវ​អនុវត្ត​សេចក្ដី​មេត្តា​ដោយ​គ្មាន​ការ​វិនិច្ឆ័យ។

៦. ភាព​ចេះ​អាណិតអាសូរ​ខ្លួនឯង​គឺ​ជា​ការ​ចិត្ត​ល្អ​ចំពោះ​ខ្លួនឯង

ការ​អាណិតអាសូរ​មិន​ត្រឹម​តែ​ជា​អារម្មណ៍​ចំពោះ​អ្នកដទៃ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​ជា​អារម្មណ៍​ចំពោះ​ខ្លួនឯង​ផង​ដែរ។ អាណិតអាសូរ​ខ្លួនឯង​ គឺ​ជា​ដំណើរការ​មួយ​ដែល​អ្នក​រៀន​ធ្វើ​ល្អ​ចំពោះ​ខ្លួនឯង​ ហើយ​ទទួល​យក​ថា​ការ​រងទុក្ខ​ គិត​ថាគឺ​ជា​រឿង​ធម្មជាតិ​ដែល​កើតឡើង​នៅ​ក្នុង​ជីវិត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ចាប់ផ្ដើមសមាធិ អាចជួយផ្លូវចិត្តធូរស្រាលអំឡុងវិបត្តិកូវីដ-១៩

ចុចអាន៖ពេល​ជីវិត​ក្លាយ​ជា​អ្នកមាន ការ​ប្រែប្រួល​ទាំង ៦ នេះ​នឹង​កើតឡើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម