ព័ត៌មានជាតិ
បេសកកម្មជិះកង់មនុស្សធម៌ ជាប់គាំងនៅព្រំដែនម៉ារ៉ុក-ម៉ូរីតានី ៧ថ្ងៃ ខណៈត្រូវចាយលុយច្រើនដើម្បីបន្តដំណើរ
ឧបសគ្គមិនចេះចប់ ទាក់ទងនឹងការស្នើសុំឆ្លងកាត់ប្រទេសនិមួយៗ ខណៈដែលមានលក្ខខណ្ឌតម្រូវខុសៗគ្នា ខ្លះទាមទារឱ្យហោះមកមាតុភូមិកំណើតទើបអាចស្នើសុំ Visa ចូលប្រទេសគេបាន ខ្លះទៀត ក៏ទាមទារលក្ខខណ្ឌតម្រូវផ្សេងគ្នា រហូតលើកនេះ ត្រូវខកដំណើរបេសកកម្មជិះកង់រៃអង្គាសថវិកាដល់ទៅ ៧ថ្ងៃ ហើយថែមទាំងត្រូវចាយលុយក្រោមតុដ៏ច្រើន ដើម្បីឆ្លងកាត់ព្រំដែន ម៉ារុក – ម៉ូរីតានី ។

គិតមកត្រឹមថ្ងៃទី ០៨ តុលា ឆ្នាំ២០២៥ ដំណើរជិះកង់សប្បុរសធម៌ដើម្បីកុមារកម្ពុជា របស់លោក ទីវ តារារិទ្ធ ប្រើជាង ១ឆ្នាំហើយ (ជាង ៤៨០ថ្ងៃ) សម្រាប់បេសកកម្មរៃអង្គាសប្រាក់ទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ឆ្លងកាត់អាសុីកណ្តាល ទ្វីបអឺរ៉ុប និងបន្តដំណើរទៅកាន់ទ្វីបអាហ្វ្រិក ដោយឆ្លងកាត់ឧបសគ្គជាច្រើន ពិសេសការស្នើសុំឆ្លងកាត់ប្រទេសនិមួយៗ។
តួយ៉ាង តាមរយៈវីដេអូជាង ៥នាទី លោក ទីវ តារា រិទ្ធ បានរៀបរាប់ពីឧបសគ្គនៃការស្នើរសុំ Visa បរាជ័យ ក្នុងដំណើរបេសកកម្មរបស់លោកជាថ្មី ដែលធ្វើឱ្យលោកជាប់គាំងនៅព្រំដែន Morocco និង Mauritania រហូតដល់ទៅ ៧ថ្ងៃ ខណៈឧបសគ្គលើកនេះ ធ្វើឱ្យលោកត្រូវចំណាយថវិកាច្រើនដើម្បីដោះស្រាយផងដែរ។
សម្រាប់ឧបសគ្គលើកនេះ ក៏មិនខុសពីសព្វមួយដងដែរ ដោយសារតែប្រទេស ម៉ូរីតានី មានការរឹតត្បិតចំពោះការឆ្លងចូលរបស់ជនជាតិអាសុី ដែលសូម្បីតែជប៉ុន និងចិន ក៏ស្ថិតក្នុងបញ្ជីរបស់ប្រទេសនេះដែរ។ តែទោះជាបែបនេះ លោកបញ្ជាក់ការអះអាងរបស់មន្ត្រីយាមការនៅតាមបន្ទាត់ព្រំដែន ម៉ារុក – ម៉ូរីតានី ថា ករណីធ្វើដំណើរឆ្លងចូលរបស់កម្ពុជា ជាករណីដំបូងមិនធ្លាប់មាន ហេតុនេះមន្ត្រីតំបន់នោះទាមទារឱ្យលោករង់ចាំ។
ក្នុងនោះ លោកអះអាងដែរថា ៧ថ្ងៃពេញ ទម្រាំតែលោកទទួលបានការអនុញ្ញាតឱ្យធ្វើដំណើរឆ្លងកាត់ តែក្នុងការដោះស្រាយនោះ លោកបានចាយលុយក្រោមតុច្រើនផងដែរ។ យ៉ាងណាង ក្រោយដោះស្រាយរួចរាល់ លោកក៏កំពុងបន្តដំណើរទៅប្រទេសបន្ទាប់ហើយដែរ។ សូមស្តាប់វីដេអូលម្អិត៖
គួររំលឹកថា ដំណើរផ្សងព្រេងដ៏វែងឆ្ងាយនេះ គឺធ្វើឡើងដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ជាសកម្មភាពជិះកង់សប្បុរសធម៌របស់លោកទៅកាន់ទ្វីបអឺរ៉ុប ដោយដំបូងឡើយគ្រោងធ្វើដំណើរឆ្លងកាត់ ២៥ប្រទេស ប៉ុន្តែក្រោយមក លោកមានបំណងបន្តដំណើរទៅកាន់តំបន់អាហ្វ្រិកទៀត។
បេសកកម្មទៅកាន់ទ្វីបអឺរ៉ុបលើកនេះ លោកបានឆ្លងកាត់ឧបសគ្គជាច្រើន ស្ទើរតែមិនអាចពណ៌នាពីអារម្មណ៍ដែលខ្លួនពើបប្រទះ ដូចជា គ្រោះថ្នាក់នៅឡាវ…; សីតុណ្ហភាព -30°C ឬ -40°C…; ស្ទើរកកស្លាប់… ក៏ដូចជាការធ្វើដំណើរឆ្លងកាត់ទឹកដីប្រទេសអាហ្វហ្គានីស្ថាន ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមសកម្មប្រយុទ្ធតាលីបង់ ជាប្រទេសដែលអសន្តិសុខបំផុតលើពិភពលោកជាដើម។
ក្រៅពីឧបសគ្គនៃដំណើរផ្លូវឆ្លងកាត់រដូវក្តៅ និងត្រជាក់តាមភូមិសាស្ត្រតំបន់នៃប្រទេសជាច្រើនដែល អ្នកជិះកង់សប្បុរធម៌រូបនេះត្រូវឆ្លងកាត់នោះ គឺមានឧបសគ្គធំមួយទៀត ដែលតែងផ្តល់ផលវិបាកសម្រាប់លោកបំផុតនោះ គឺការស្នើរសុំធ្វើដំណើរឆ្លងកាត់ពីប្រទេសមួយទៅប្រទេសមួយ ខណៈដែលលក្ខខណ្ឌតម្រូវរបស់ប្រទេសមួយនិមួយៗ ខុសៗគ្នា។
តួយ៉ាង កាលពីអំឡុងខែឧសភា ឆ្នាំ២០២៥នេះ លោកទើបតែពើបប្រទះនឹងឧបសគ្គឆ្លងកាត់ព្រំដែនម្តងរួចមកហើយ ក្នុងការស្នើសុំ Visa ចូលទៅកាន់ប្រទេសបន្ទាប់។ គ្រានោះ លោកត្រូវបង្ខំចិត្តទិញសំបុត្រយន្តហោះធ្វើដំណើរមកមាតុភូមិកំណើតវិញ ដើម្បីតែបំពេញតាមលក្ខខណ្ឌតម្រូវរបស់ប្រទេសមួយចំនួនក្នុងទ្វីបអឺរ៉ុប។ គូសបញ្ជាក់ដែរថា រាល់ការចំណាយលើការធ្វើដំណើរ ទិញសម្ភារៈ ឬស្នាក់នៅ លោកត្រូវដោះស្រាយដោយខ្លួនឯង ប្រើថវិកាផ្ទាល់ខ្លួនរបស់លោកសុទ្ធសាធ។
តែទោះជាបែបនេះ លោកមិនបានបោះបង់បេសកកម្មរៃអង្គាសថវិកាដើម្បីកុមារកម្ពុជាឡើយ ខណៈមហាជន ពិសេសថ្នាក់នាំមន្ទីរពេទ្យ បានចាត់ទុកថា នេះជាបេសកកម្មដ៏មានតម្លៃ ដែលមិនត្រឹមតែជួយដល់កុមារកម្ពុជា ថែមទាំងបានចូលរួមផ្សព្វផ្សាយ និងបានធ្វើឱ្យប្រទេសនានាក្នុងពិភពលោកបានស្គាល់កម្ពុជាកាន់តែច្បាស់ក្នុងសម័យសន្តិភាព។


គួរបញ្ជាក់ជាថ្មី តាមរយៈបេសកកម្មជិះកង់ដើម្បីកុមារកម្ពុជាជិត ១ឆ្នាំមកនេះ លោកបានធ្វើដំណើរនៅលើផ្លូវដ៏សែនវែងឆ្ងាយ ឆ្លងកាត់ព្យុះភ្លៀង និងគ្រោះថ្នាក់ជាច្រើនរៀបរាប់មិនអស់នោះឡើយ ខណៈរាល់ការចំណាយលើបេសកកម្មនេះ គឺត្រូវដោះស្រាយដោយខ្លួនឯងផ្ទាល់ ខណៈនេះពុំមែនជាលើកទី១ឡើយសម្រាប់សកម្មភាពជិះកង់សប្បុរសធម៌របស់លោក។
ដំណើរជិះកង់ផ្សងព្រេងដ៏វែងឆ្ងាយលើកនេះ ធ្វើឡើងដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ជាសកម្មភាពជិះកង់សប្បុរសធម៌ជាថ្មីម្តងទៀត បន្ទាប់ពីលោកបានជិះកង់រៃអង្កាសថវិកាក្នុងតំបន់អាសុីអាគ្នេយ៍ ប្រើពេលជិត ៣ខែ ឆ្លងកាត់ប្រទេសអាស៊ានចំនួន៦ និងបាននាំយកថវិកាជាង ៥ម៉ឺនដុល្លារ ជូនមន្ទីរពេទ្យកុមារអង្គរ ឆ្នាំមុន៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


