ព័ត៌មានជាតិ
ជនជាតិខ្មែរជិះកង់ជាង ២ ម៉ឺនគីឡូម៉ែត្រ ប្រាប់បទពិសោធន៍ជួបកងជីវពលតាលីបង់ ពេលធ្វើដំណើរឆ្លងចូលប្រទេសអាហ្វហ្គានីស្ថាន
ក្នុងបេសកកម្មជិះកង់ដើម្បីស្វែងរកថវិកាជួយគាំទ្រដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ភា និងមន្ទីរពេទ្យកុមារអង្គរ លោក ទីវ តារារិទ្ធិ បានប្រាប់បទពិសោធន៍ក្នុងការធ្វើដំណើរឆ្លងកាត់ ១២ ប្រទេសលើចម្ងាយផ្លូវជាង ២ ម៉ឺនគីឡូម៉ែត្រ រហូតដល់ទឹកដីប្រទេសអាហ្វហ្គានីស្ថាន ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមសកម្មប្រយុទ្ធតាលីបង់ ហើយដែលគេគិថាជាប្រទេសដែលអសន្តិសុខបំផុតលើពិភពលោក។
ក្នុងដំណើរផ្សងព្រេង លោកបានឆ្លងកាត់ឧបសគ្គជាច្រើន ហើយការធ្វើដំណើរឆ្លងចូលប្រទេសអាហ្វហ្គានីស្ថានអាចនិយាយបានថាជាការប្រថុយប្រថានដ៏គ្រោះថ្នាក់ ប៉ុន្តែលោក ទីវ តារារិទ្ធិ មិនរុញរាចិត្តនៅតែបន្តជម្នះដើម្បីសម្រេចក្តីសុបិន្ត។

ស្ថានភាពក្នុងការជួបតទល់ជាមួយក្រុមសកម្មប្រយុទ្ធតាលីបង់ ដែលបានដាក់ការសង្ស័យលើបេសកកម្មរបស់លោក ខណៈការធ្វើដំណើររបស់លោកត្រូវរងការឃ្លាំមើល និងប្រុងប្រយ័ត្នជាប់ជាប្រចាំ។
យ៉ាងណាមិញ ទោះបីដំណើរត្រូវជួបគ្រោះថ្នាក់គ្រប់ពេល ប៉ុន្តែលោកបានជម្នះរហូតដល់សម្រេចបានគោលដៅចុងក្រោយ៕

សូមរង់ចាំវីដេអូសន្និសីទរបស់លោក ទីវ តារារិទ្ធិ ជនជាតិខ្មែរដំបូងគេដែលបានបញ្ចប់បេសកកម្មធ្វើដំណើរ ១២ ប្រទេសលើចម្ងាយផ្លូវជាង ២ ម៉ឺនគីឡូម៉ែត្រ ដើម្បីរៃអង្គាសថវិកាជួយដល់កុមារកម្ពុជា៕




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៤ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន