ព័ត៌មានជាតិ
ខកដំណើរជាថ្មី! អ្នកជិះកង់សប្បុរសធម៌ ទីវ តារារិទ្ធ ជាប់គាំងនៅកុងហ្គូ ដោយសារកត្តាមិនរំពឹងទុកមួយចំនួន
ស្របពេលដំណើរបេសកកម្មដ៏វែងឆ្ងាយដើម្បីកុមារកម្ពុជា ឈានមកដល់ថ្ងៃទី៦៤៤ អ្នកជិះកង់សប្បុរសធម៌ ទីវ តារារិទ្ធ ត្រូវបានរាំងដំណើរជាបណ្តោះអាសន្ននៅក្នុងប្រទេស កុងហ្គូ (Congo) ដោយសារកត្តាមិនបានរំពឹងមួយចំនួន ដូចជាការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅកុងហ្គូ ការកាត់ផ្តាច់ប្រព័ន្ធអុីនធឺណិត ខណៈស្ថានកុងស៊ុលប្រទេស Angola ក៏ត្រូវពន្យាពេលក្នុងការផ្តល់លិខិតឆ្លងដែនដល់លោកវិញថែមទៀត។

តាមរយៈសារបង្ហោះលើបណ្ដាញសង្គម នៅរាត្រីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ លោក ទីវ តារារិទ្ធ បានបញ្ជាក់ថា ស្ថានការណ៍នយោបាយក្នុងប្រទេស កុងហ្គូ ជាពិសេសការបោះឆ្នោតជ្រើសរើសប្រធានាធិបតី បានបង្កឱ្យមានការរំខានដល់ដំណើររបស់ខ្លួន ហើយប្រព័ន្ធអុីនធឺណិត ក៏ត្រូវបានកាត់ផ្តាច់អស់រយៈពេលជាច្រើនថ្ងៃបន្ទាប់ពីថ្ងៃបោះឆ្នោត។ មិនត្រឹមតែប៉ុណ្ណោះ កុងស៊ុលប្រទេស Angola ក៏បានពន្យាពេលក្នុងការផ្តល់លិខិតឆ្លងដែនដល់លោកវិញផងដែរ។
តែយ៉ាងណា លោកសង្ឃឹមថា បន្ទាប់ពីរដ្ឋាភិបាល កុងហ្គូ អនុញ្ញាតឱ្យប្រព័ន្ធអុីនធឺណិតដំណើរការឡើងវិញ ការងាររបស់កុងស៊ុល Angola នឹងវិលត្រឡប់ទៅសភាពធម្មតាវិញ ដើម្បីអាចឱ្យខ្លួនអាចទទួលបានលិខិតឆ្លងដែន និងបន្តដំណើរបេសកកម្ម។
ដ្បិតថាជាប់គាំងនៅតំបន់មាត់សមុទ្រនេះជាច្រើនថ្ងៃ តែលោក ទីវ តារារិទ្ធ ក៏បានបង្ហាញពីបទពិសោធនវិជ្ជមាន ដោយបានជួបមិត្តភក្តិថ្មីៗ និងទទួលបានការជួយសម្រួលទីកន្លែងស្នាក់នៅ អាចបន្តការងាររបស់ខ្លួនក្នុងបរិយាកាសស្ងប់ស្ងាត់ និងមានសន្តិភាពផ្លូវចិត្តផងដែរ។

គួររំលឹកថា ជិត២ឆ្នាំមកនេះ ទីវ តារារិទ្ធ បានធ្វើដំណើរឆ្លងកាត់ប្រទេសជាច្រើនក្នុងតំបន់អាស៊ីកណ្ដាល និងទ្វីបអឺរ៉ុប មុននឹងបន្តមកដល់ទ្វីបអាហ្វ្រិក ដើម្បីបញ្ចប់បេសកកម្មនៅ South Africa។ បេសកកម្មនេះមានគោលបំណងរៃអង្គាសថវិកាជូន មន្ទីរពេទ្យគន្ធបុប្ផា និង មន្ទីរពេទ្យកុមារអង្គរ។
ក្នុងបេសកកម្មលើកទី២នេះ ខ្លួនបានគ្រោងធ្វើដំណើរជាង២ម៉ឺនគីឡូម៉ែត្រ ឆ្លងកាត់ប្រទេសចំនួន២៥ ប៉ុន្តែក្រោយមកបានសម្រេចបន្តដំណើរទៅទ្វីបអាហ្វ្រិកបន្ថែម។ ទោះជាជួបប្រទះឧបសគ្គជាច្រើន រួមទាំងការឆ្លងជំងឺគ្រុនចាញ់ប្រភេទធ្ងន់ Plasmodium falciparum កាលពីពេលថ្មីៗនេះក្តី ទីវ តារារិទ្ធ នៅតែបន្តដំណើរដោយការប្តេជ្ញាចិត្តខ្ពស់។
បច្ចុប្បន្ន ខ្លួននៅសល់តែការធ្វើដំណើរឆ្លងកាត់ប្រទេស Angola, Namibia និង South Africa ប៉ុណ្ណោះ មុននឹងវិលត្រឡប់មកកម្ពុជាវិញ ដើម្បីនាំយកថវិកាដែលបានរៃអង្គាស ប្រគល់ជូនមន្ទីរពេទ្យទាំងពីរ។

កន្លងមក អ្នកជិះកង់សប្បុរធម៌រូបនេះ តែអំពាវនាវឱ្យជួយលើកទឹកចិត្តលោក តាមរយៈការបរិច្ចាគជូនដល់មន្ទីរពេទ្យ។ សម្រាប់អ្នកមានបំណងចូលរួម អាចបរិច្ចាគបានតាមរយៈ៖
Bank Account (ACLEDA Bank): 0001-05389418-14 (CYCLING FOR CHILDREN
KHQR link៖ https://epayment.acledabank.com.kh/Z1Z4GQZI8ZMWRXDQ/pay
AHC link៖ https://shorturl.at/tc72l
អត្ថបទ៖ សុធាវី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


