ព័ត៌មានជាតិ
ឆ្លងកាត់តែ ៣ប្រទេសទៀត! លោក ទីវ តារារិទ្ធ នឹងបញ្ចប់បេសកកម្មជិះកង់ផ្សងព្រេង និងរៃអង្គាសដើម្បីកុមារកម្ពុជា
ជិត ២ឆ្នាំនៃដំណើរបេសកកម្មជិះកង់រៃអង្គាសថវិកា អ្នកជិះកង់សប្បុរសធម៌ ទីវ តារារិទ្ធ បានធ្វើដំណើរឆ្លងកាត់ប្រទេសជាច្រើនក្នុងតំបន់អាសុីកណ្តាល ទ្វីបអឺរ៉ុប និងទ្វីបអាហ្វ្រិកខាងត្បូង ខណៈនឹងបញ្ចប់បេសកកម្មជិះកង់ផ្សងព្រេងរបស់លោកឆាប់ៗនេះ។

តាមរយៈសារពីទំព័រហ្វេសប៊ុកនៅរាត្រីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ទីវ តារារិទ្ធ បានបង្ហាញផែនទីមួយដែលមានគំនូសតំបន់ និងប្រទេសដែលលោកបានឆ្លងកាត់ និងគូសបញ្ជាក់ថា នៅពេលសាធារណជនខ្មែរមើលផែនទីមួយនេះ លោកប្រហែលជាបានធ្វើដំណើរទៅដល់ទីក្រុង Brazzaville នៃសាធារណរដ្ឋកុងហ្គូ (Republic of Congo) ។
លោកបន្ថែមដែរថា នេះជាទីកន្លែងដែលលោកនឹងចំណាយពេលធ្វើការងារស្នើរសុំវីសាចូលទៅកាន់ប្រទេស Angola, Namibia និង South Africa ហើយក៏ជាដំណាក់កាលចុងក្រោយ នៃបេសកកម្មជិះកង់ផ្សងព្រេងរបស់លោកផងដែរ។

ដំណើរផ្សងព្រេងដ៏វែងឆ្ងាយនេះ គឺធ្វើឡើងដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ជាសកម្មភាពជិះកង់សប្បុរសធម៌ជាថ្មីម្តងទៀត បន្ទាប់ពីលោកបានជិះកង់រៃអង្កាសថវិកាក្នុងតំបន់អាសុីអាគ្នេយ៍ ប្រើពេលជិត ៣ខែ ឆ្លងកាត់ប្រទេសអាស៊ានចំនួន៦ និងបាននាំយកថវិកាជាង ៥ម៉ឺនដុល្លារ ជូនមន្ទីរពេទ្យកុមារអង្គរ។
ឯបេសកកម្មលើកទី២នេះ គឺជាដំណើរដ៏វែងឆ្ងាយជាងមុន ដោយដំបូងឡើយគ្រោងធ្វើក្នុងចម្ងាយប្រមាណជាជាង ២ម៉ឺនគីឡូម៉ែត្រ ឆ្លងកាត់ ២៥ប្រទេស ប៉ុន្តែក្រោយមកលោកក៏សម្រេចចិត្តបន្តដំណើរទៅកាន់តំបន់ទ្វីបអាហ្វ្រិកបន្តទៀត ខណៈមកដល់ពេលនេះ លោកនឹងត្រូវឆ្លងកាត់តែ ៣ប្រទេសទៀតប៉ុណ្ណោះ គឺ Angola, Namibia និង South Africa មុននឹងវិលត្រឡប់មកកាន់មាតុប្រទេសវិញ ដើម្បីនាំយកថវិកាដែលលោករៃអង្គាសបានទាំងអស់ ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ។
ទន្ទឹមនឹងការបង្ហើបពីដំណាក់កាលចុងក្រោយ នៃដំណើរបេសកកម្មខាងលើនេះ លោកក៏ស្នើរដល់សាធារណជនជាតិជាពិសេស ជួយលើកទឹកចិត្តលោកតាមរយៈការបរិច្ចាគជូនដល់មន្ទីរពេទ្យ។ សម្រាប់អ្នកមានបំណងចូលរួម អាចបរិច្ចាគបានតាមរយៈ៖
Bank Account (ACLEDA Bank): 0001-05389418-14 (CYCLING FOR CHILDREN
KHQR link៖ https://epayment.acledabank.com.kh/Z1Z4GQZI8ZMWRXDQ/pay
AHC link៖ https://shorturl.at/tc72l

គួររំលឹកដែរថា ក្នុងដំណើរបេសកកម្មដ៏វែងឆ្ងាយនេះ អ្នកជិះកង់សប្បុរសធម៌ ទីវ តារារិទ្ធ បានឆ្លងកាត់ឧបសគ្គរាប់មិនអស់ ខណៈថ្មីៗនេះ លោកទើបឆ្លងជំងឺគ្រុនចាញ់កម្រិតធ្ងន់បំផុត។ បើតាមរយៈសារកាលពីថ្ងៃទី ២០កុម្ភៈ លោកបានឱ្យដឹងថា លោកនៅតែបន្តសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យ បន្ទាប់ពីបានឆ្លងជំងឺគ្រុនចាញ់ប្រភេទ Plasmodium falciparum ដែលជាប្រភេទគ្រុនចាញ់កម្រិតធ្ងន់បំផុតនៅតំបន់អាហ្រ្វិចកណ្តាល។ កាណ៍នេះ ថាមពលដ៏ខ្លាំងនៃរូបរាងកាយរបស់លោក នឹងមិនមានភាពប្រក្រតីទៀតទេ អ្វីទាំងអស់គឺមិនទៀងទាត់ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកដឹងថាលោកអាចធ្វើការងារទាំងអស់នេះបាន និងធ្វើដំណើរទៅឱ្យដល់គោលដៅនៅតំបន់អាហ្រ្វិចខាងត្បូង ដើម្បីបញ្ចប់បេសកកម្មជិះកង់ដើម្បីកុមារកម្ពុជា៕ អត្ថបទ៖ សុធាវី
– គ្រោះថ្នាក់នៅឡាវ មិនអាចបង្អាក់ឆន្ទៈ…
– អ្នកជិះកង់សប្បុរសធម៌ ប្តេជ្ញាបន្តបេសកកម្មរៃអង្គាសប្រាក់…
– មហាជនបារម្ភ ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌…
– បេសកកម្មជិះកង់មនុស្សធម៌ ជាប់គាំងនៅព្រំដែនម៉ារ៉ុក-ម៉ូរីតានី…
– ដើម្បីកុមារកម្ពុជា អ្នកជិះកង់សប្បុរសធម៌ តារារិទ្ធ ដាក់លក់ស្នាដៃសិល្បៈ…
– ទោះគេប្រាប់ថាជិះកង់រដូវនេះ ត្រជាក់ដល់ -30 ឬ -40°C…
– លោក ទីវ តារារិទ្ធ ត្រូវបង្ខំចិត្តវិលមកកម្ពុជាវិញភ្លាមៗ ព្រោះតែ…
– លោក ទីវ តារារិទ្ធ ទៅដល់ ឌូបៃ ហើយ ខណៈ…
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


