ព័ត៌មានជាតិ
គ្រោះថ្នាក់ចរាចរណ៍នៅតែបន្តផ្តាច់ជីវិតមនុស្ស ដោយត្រឹម៧ថ្ងៃដើមខែនេះ ស្លាប់២៦នាក់
គ្រោះថ្នាក់ចរាចរណ៍នៅតែបន្តផ្តាច់ជីវិតប្រជាជនខ្មែរ ដោយត្រឹមរយៈពេល៧ថ្ងៃដើមខែតុលានេះ ករណីស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មានចំនួន២៦នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

លោក ទូច សុឃៈ បានបញ្ជាក់ឱ្យដឹងថា ក្នុងរយៈពេល៧ថ្ងៃ គឺគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសបន្តកើតឡើងចំនួន៣៦ករណី បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន២៦នាក់ និងរងរបួសធ្ងន់ស្រាលចំនួន៤៦នាក់។

បើតាមអ្នកនាំពាក្យរងរូបនេះ ករណីគ្រោះថ្នាក់ចរាចរណ៍នោះ រួមមានកើតឡើងនៅថ្ងៃទី១តុលា មាន១ករណី ស្លាប់១នាក់ ថ្ងៃទី២ មាន៤ករណី ស្លាប់៣នាក់ របួស១២នាក់ ថ្ងៃទី៣ មាន៦ករណី ស្លាប់៥នាក់ របួស៦នាក់ ថ្ងៃទី៤ គឺមាន៦ករណី ស្លាប់៥នាក់ របួស២នាក់ ថ្ងៃទី៥ មាន៩ករណី ស្លាប់៦នាក់ របួស៦នាក់ ថ្ងៃទី៦ មាន៧ករណី ស្លាប់៤នាក់ របួស១៩នាក់ និងថ្ងៃទី៧ តុលា មាន៣ករណី ស្លាប់២នាក់ របួស១នាក់។
គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនោះ បើតាមលោក ទូច សុឃៈ គឺមាននៅតាមមូលដ្ឋានជាអាទិ៍ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ ព្រះសីហនុ កែប កំពត តាកែវ កំពង់ឆ្នាំង បាត់ដំបង បន្ទាយមានជ័យ ព្រះវិហារ រនគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងខេត្តព្រៃវែង៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


