ព័ត៌មានជាតិ
មន្ត្រីនគរបាលអន្តោប្រវេសន៍ណា មិនទាន់ចាក់វ៉ាក់សាំងកូវីដ១៩ មិនអនុញ្ញាតឱ្យចូលកន្លែងធ្វើការឡើយ
នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារឹទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដាក់បទបញ្ជាថា ចាប់ពីថ្ងៃទី១០
ខែមេសា ឆ្នាំ២០២១ តទៅ មន្ត្រីនគរបាលណាដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ មិនត្រូវបានអនុញ្ញាតឱ្យចូលមកកន្លែងបំពេញការងារឡើយ។
តាមរយៈលិខិតមួយស្តីពីការផ្សព្វផ្សាយបន្ថែមដល់មន្ត្រីនគរបាលក្រោមឱវាទ ឲ្យទៅចូលរួមចាក់វ៉ាក់សាំងកូវីដ-១៩ដែលទើបទទួលបាននៅថ្ងៃនេះ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារឹទ្ធ បានឲ្យដឹងថា កន្លងមកនេះ មានថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ លំដាប់ថ្នាក់ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទៅចាក់វ៉ាក់សាំងកូវីដ-១៩ តាមការស្ម័គ្រចិត្ត បានចំនួនប្រមាណ ៨២% នៃចំនួនក្របខ័ណ្ឌរួមបច្ចុប្បន្ន។

ឧត្តមសេនីយ៍ គៀត ច័ន្ទថារឹទ្ធ បានបន្តថា «ក្នុងនាមថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមសម្តែងនូវការកោតសរសើរចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ ដែលបានចាក់វ៉ាក់សាំង ទាំងលើកទី១ និងលើកទី២ ក៏ដូចជាអនុវត្តបានល្អប្រសើរ នូវវិធានការនានា របស់ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា
ក្នុងការបង្ការទប់ស្កាត់ការរីរាលដាលជម្ងឺកូវីដ-១៩»។
ឧត្តមសេនីយ៍ គៀត ច័ន្ទថារឹទ្ធ បានបន្តទៀតថា ទន្ទឹមនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ពិនិត្យឃើញថា នៅមានមន្ត្រីមួយចំនួនទៀត មិនទាន់បានចាក់វ៉ាក់សាំងនៅឡើយ ហើយបានជំរុញឲ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍បន្តផ្សព្វផ្សាយដល់មន្ត្រីនគរបាលនៅក្រោមឱវាទនាយកដ្ឋាននីមួយៗ ដែលមិនទាន់បានទៅចាក់វ៉ាក់សាំងកូវីដ- ១៩ ឱ្យទៅចាក់វ៉ាក់សាំងនៅតាមទីតាំងដែលបានណែនាំកន្លងមក។
លើសពីនេះ ឧត្តមសេនីយ៍ គៀតច័ន្ទថារឹទ្ ធបានណែនាំដល់គ្រប់នាយកដ្ឋាន ត្រូវស្រង់បញ្ជីឈ្មោះមន្ត្រីដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ និងមន្ត្រីដែលមិនទាន់បានចាក់វ៉ាក់សាំងរួចផ្ញើមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឲ្យបានមុនថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ជាកំណត់។
ឧត្តមសេនីយ៍ គៀត ច័ន្ទថារឹទ្ធ បានបន្ថែមថា ក្នុងករណីមន្ត្រីនគរបាលដែលមិនអាចចាក់វ៉ាក់សាំងកូវីដ-១៩ ដោយសារមូលហេតុសុខភាព ក្នុងប្រការណាមួយ សូមស្នើឱ្យមន្ត្រីនោះ ធ្វើការបញ្ជាក់ច្បាស់លាស់ ពីមន្ទីរពេទ្យក្រសួងមហាផ្ទៃ
(មន្ទីរពេទ្យ១៦ឧសភា) ឬមន្ទីរសុខាភិបាលរាជធានី ខេត្ត។
ឧត្តមសេនីយ៍ គៀត ច័ន្ទថារឹទ្ធ បានបញ្ជាក់ថា «ចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ តទៅ មន្ត្រីនគរបាលណាដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ មិនអនុញ្ញាតឱ្យចូលមកកន្លែងបំពេញការងារឡើយ»។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដាក់ចេញ «កាតព្វកិច្ចវ៉ាក់សាំង» លើកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៉ីវិល លើកលែងតែប្រជាពលរដ្ឋ ដែលត្រូវស្ថិតនៅក្នុងគោលការណ៍ស្ម័គ្រចិត្ត ដើម្បីទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ១៩។

នៅក្នុងសេចក្តីថ្លែងការណ៍ពិសេសនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមានសិទ្ធិដាក់ «កាតព្វកិច្ចវ៉ាក់សាំង» សម្រាប់កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៉ីវិល។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ទៀតថា «ក្នុងប៉ុន្មានថ្ងៃនេះ គេបានស្តីបន្ទោសខ្ញុំថា រំលោភលើគោលការណ៍ស្ម័គ្រចិត្ត (រឿងចាក់វ៉ាក់សាំងកូវីដ១៩) តែខ្ញុំសូមបញ្ជាក់ឲ្យច្បាស់ ក្នុងឋានៈជាប្រមុខនៃរាជរដ្ឋាភិបាលរបស់ប្រទេស។
ខ្ញុំត្រូវមានភារកិច្ច ដាក់ជាកាតព្វកិច្ច «វ៉ាក់សាំងកាត្វកិច្ច» ឲ្យកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៉ីវិលទាំងអស់ តែសម្រាប់ប្រជាពលរដ្ឋ គឺគោលការណ៍ស្ម័គ្រចិត្ត»៕
អត្ថបទ ៖ សំអឿន
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


