Connect with us

ព័ត៌មានជាតិ

១សប្ដាហ៍ដើមខែនេះ ក្មេងទំនើង និងអ្នកងប់ល្បែងជាង៧០នាក់ត្រូវនគរបាលឃាត់ខ្លួន

បានផុស

នៅ

រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ កម្លាំងនគរបាលជាតិបានបង្ក្រាបក្មេងទំនើង១៥ករណី ឃាត់ខ្លួនមនុស្ស៧១នាក់ ខណៈករណីល្បែងស៊ីសងបង្ក្រាបបាន៤ករណី ឃាត់ខ្លួនជនងប់ល្បែងនិងអ្នកពាក់ព័ន្ធបានចំនួន៥នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមអ្នកនាំពាក្យរង ក្មេងទំនើងដែលសមត្ថកិច្ចបង្ក្រាបបាននោះ គឺត្រូវបានអនុវត្តតាមវិធានការច្បាប់ដោយកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ចំណែកក្នុងចំណោមអ្នកប្រព្រឹត្តល្បែងទាំង៥នាក់នោះគឺ៣នាក់បញ្ជូនទៅតុលាការ និង២នាក់ទៀតបានទទួលការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ហើយអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។

លោក ទូច សុឃៈ បានបន្តឱ្យដឹងថា ករណីក្មេងទំនើង និងល្បែងស៊ីសងខុសច្បាប់ ដែលបង្ក្រាបបានក្នុងសប្តាហ៍កន្លងមកនេះ មានក្នុងមូលដ្ឋានរាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ កំពត កែប ស្វាយរៀង ពោធិ៍សាត់ ខេត្តត្បូងឃ្មុំ និងខេត្តរតនគិរី។ លទ្ធផលនេះបញ្ជាក់ច្បាស់ថា ក្នុងកាលៈទេសៈណាក៏ដោយ អាជ្ញាធរ និងកម្លាំងនគរបាលមានសមត្ថកិច្ច នៅតែបន្តបង្ក្រាបដោយគ្មានដកដៃឡើយ។

សូមបញ្ជាក់ថា អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា, លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំជាប្រចាំឱ្យសមត្ថកិច្ចក្រសួងមហាផ្ទៃ រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមបង្ក្រាបឱ្យបានក្រុមក្មេងទំនើង និងជនងប់ល្បែង ដើម្បីបញ្ជូនខ្លួនឱ្យតុលាការផ្តន្ទាទោស និងនាំទៅឃុំនៅពន្ធនាគារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម