Connect with us

ព័ត៌មានជាតិ

អនុប្រធានព្រឹទ្ធសភា គាំទ្រចំពោះកិច្ចសហការរវាងវិស័យឯកជន និងគ្រឹះស្ថានអប់រំ

បានផុស

នៅ

លោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងសម្រាប់ដៃគូសហការរវាងវិស័យឯកជន និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ដើម្បីជំរុញការសិក្សា ស្រាវជ្រាវ និងបណ្ដុះបណ្ដាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការគាំទ្ររបស់លោកអនុប្រធានទី២ព្រឹទ្ធសភា ធ្វើឡើងក្នុងពេលដែលលោកបានជួបពិភាក្សា និងសម្របសម្រួលឱ្យវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងក្រុមហ៊ុនស្អាត ធ្វើការជាមួយគ្នា ដើម្បីជំរុញការសិក្សាស្រាវជ្រាវ និងបណ្ដុះបណ្ដាលជំនាញកសិកម្មផ្សារភ្ជាប់នឹងបច្ចេកវិទ្យា។

កិច្ចប្រជុំដែលធ្វើឡើងកាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ លោកបណ្ឌិត ធន់ វឌ្ឍនា បានលើកឡើងថា ក្នុងនាមសមាជិកព្រឹកសភា លោកគាំទ្រយ៉ាងពេញទំហឹង និងលើកទឹកចិត្តឱ្យមានកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធរវាងវិស័យឯកជន និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ក្នុងការងារស្រាវជ្រាវ និងបណ្ដុះបណ្ដាល ដើម្បីជំរុញភាពច្នៃប្រឌិតថ្មីៗ សំដៅផ្ដល់ផលប្រយោជន៍ដល់សិស្សនិស្សិត និងប្រជាពលរដ្ឋ ជាពិសេសការចូលរួមចំណែកអភិវឌ្ឍវិស័យកសិកម្មកម្ពុជាប្រកបដោយចីរភាព។

លោកអនុប្រធានព្រឹទ្ធសភា ក៏បានលើកឡើងអំពីតួនាទីយ៉ាងសំខាន់នៃបច្ចេកវិទ្យាឌីជីថល ដែលជួយដល់វិស័យកសិករក្នុងការកែលម្អផលិតភាព កាត់បន្ថយការប្រើប្រាស់ធនធានលើសប្រមាណ និងការកាត់បន្ថយការប៉ះពាល់ដល់បរិស្ថានជាអតិបរមា។

គួរកត់សម្គាល់ថា ក្នុងចំណោមបច្ចេកវិទ្យាដែលមានសក្តានុពលខ្ពស់ Drone កសិកម្ម មានគុណសម្បត្តិច្រើនយ៉ាងរួមមានការជួយស្ទង់មើលស្ថានភាពដំណាំ និងគ្រប់គ្រងការប្រើប្រាស់ជី ថ្នាំកសិកម្ម និងទឹកប្រកបដោយប្រសិទ្ធភាព ការកាត់បន្ថយពេលវេលា និងចំណេញកម្លាំងពលកម្ម ព្រមទាំងការជួយបង្កើនផលចំណេញ និងថែរក្សាបរិស្ថាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម