ព័ត៌មានជាតិ
ប្រធានសភាប្រាប់ UN Woman ពីផលប៉ះពាល់ដល់ស្ត្រី និងក្មេងស្រីដោយសារការឈ្លានពានរបស់ថៃ
ប្រធានសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី បានជម្រាបដល់ប្រធានប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកអង្គការសហប្រជាជាតិសម្រាប់ស្ត្រី UN Woman លោកស្រី គ្រីស្ទីន អារ៉ាប់ ថាការឈ្លានពានរបស់ថៃមកកម្ពុជាបានបង្កផលប៉ះពាល់ជាច្រើនជាពិសេសស្ត្រីនិងក្មេងស្រីតែម្ដង។

ក្នុងជំនួបនៅរដ្ឋធានីប៉េកាំងកាលពីថ្ងៃទី១២ ខែតុលា សម្ដេច ឃួន សុដារី បានលើកឡើងថាការឈ្លានពានរបស់ថៃបានបង្ខំឱ្យមនុស្សជាច្រើនម៉ឺននាក់តាមបណ្ដោយព្រំដែនដែលមានទាំងស្រ្តី និងក្មេងស្រី ជាពិសេសស្ត្រីមានផ្ទៃពោះត្រូវភៀសខ្លួនទៅកាន់តំបន់សុវត្ថិភាព បោះបង់ផ្ទះសំបែង សាលារៀន និងកន្លែងប្រកបអាជីវកម្មរបស់ខ្លួន។
សម្ដេចបន្ថែមថាកម្ពុជាប្រាថ្នាចង់រស់នៅដោយសន្តិវិធីជាមួយប្រទេសជិតខាង និងរក្សាយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ ដោះស្រាយបញ្ហាដោយសន្តិវិធី គោរពធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិ ប្រកាន់ភាពអត់ធ្មត់ ដើម្បីសុខសន្តិភាពសម្រាប់ពលរដ្ឋទាំងសងខាង។

ក្នុងឱកាសនោះលោកស្រី គ្រីស្ទីន អារ៉ាប់ បានវាយតម្លៃខ្ពស់ចំពោះកិច្ចការពារដល់ស្ត្រីដែលរដ្ឋាភិបាលកម្ពុជាសម្រេចបាន។ លោកស្រីគាំទ្រដល់តម្លៃនៃសន្តិភាពដែលសម្ដេចសភាធិបតីបានលើកឡើង ដោយសង្កត់ធ្ងន់ថា «មានសន្តិភាពគឺមានអ្វីៗទាំងអស់»។
លោកស្រីថា៖ «អ្វីដែលកម្ពុជាអនុវត្ត និងសម្រេចជាលទ្ធផលមកនេះ បានក្លាយជាគំរូមួយសម្រាប់ពិភពលោកផងដែរ»។
គួរឱ្យដឹងផងដែរថាក្នុងហេតុការណ៍ប៉ះទង្គិចប្រដាប់អាវុធរយៈពេល៥ថ្ងៃរវាងកម្ពុជានិងថៃកាលពីចុងខែកក្កដា ឆ្នាំ២០២៥ បានធ្វើឱ្យពលរដ្ឋជាង១៧ម៉ឺននាក់ភៀសខ្លួនទៅកាន់ទីតាំងសុវត្ថិភាព៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


