បុរស​ម្នាក់ ត្រូវ​រថយន្តបុក​ពេញ​ទំហឹងបណ្ដាលឲ្យស្លាប់ ខណៈដើរឆ្លងថ្នល់ នៅ​ស្រុកជីក្រែង – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

បុរស​ម្នាក់ ត្រូវ​រថយន្តបុក​ពេញ​ទំហឹងបណ្ដាលឲ្យស្លាប់ ខណៈដើរឆ្លងថ្នល់ នៅ​ស្រុកជីក្រែង

Published

on

បុរស​ម្នាក់​ដើរ​ឆ្លង​ថ្នល់ ត្រូវ​រថយន្ត​មួយ​គ្រឿង បើកបរ​មកពី​ទិស​ខាងលិច​មក​កើត​ បាន​បុក​​ចំ​ពេញមួយទំហឹង​ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​ហេតុ។

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ ដែល​បង្ក​ដោយ​រថយន្ត​ខាងលើ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៨​និង​៣៥​នាទី​កាល​ពី​ថ្ងៃ​ទី​០៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០ លើ​ផ្លូវ​ជាតិ​លេខ​០៦​ចំណុច​ភូមិ​ពោធិ៍​សិរី ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្ត​សៀមរាប​។

​លោក​វរសេនីយ៍ ទោ គង់ អឿន ស្រុក​ជីក្រែង ​បាន​ឲ្យ​ដឹង​ថា ​រវាង​រថយន្ត​ម៉ាក​សាំ​យ៉ុង ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ​ភ្នំពេញ​ ២AU៣៧៩៨ មាន​ទិសដៅ​ពី​លិច​ទៅ​កើត បុក​ចំជនរងគ្រោះ ​ខណៈកំពុង​ដើរ​ឆ្លង​ថ្នល់ ពី​ត្បូង​ទៅ​ជើង ​បណ្តាល​ឲ្យ​ស្លាប់​តែម្ដង​។ ជនរងគ្រោះ​មានឈ្មោះ សួង បញ្ញា ភេទ​ប្រុស ​អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពោធិ៍​សិរី ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប​។ ចំណែក​អ្នកបើកបរ​រថយន្ត ​ក្រោយ​កើតហេតុ​ បាន​ចុះ​រត់​គេច​ខ្លួន​បាត់​បន្សល់​ទុក​តែ​រថយន្ត​។

​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ ​រក​អ្នកបើកបរ​យក​មក​អនុវត្ត​តាម​ផ្លូវ​ច្បាប់​។ សូម​បញ្ជាក់​ថា ​រថយន្ត​បង្ក​ខាងលើ ​សមត្ថកិច្ច​បាន​យក​ទៅ​រក្សាទុក​នៅ​អធិការនគរបាល​ ស្រុក​ជីក្រែង ដើម្បី​អនុវត្តតាម​នីតិ​វិធី រីឯ​សព​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ​។​

​អត្ថបទ៖ គឿន​វេត

សូមចុចអាន៖ ​ឃាត់ខ្លួន​ក្រុម​ព្រានព្រៃ ប្រមាញ់​សត្វ​ប្រចៀវ ​ជិត៥០០ក្បាល

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ3 mins ago

សមាជិក ACD ទទួលស្គាល់​បញ្ហា​ប្រឈម ដែល​បណ្តាលមកពី​ជំងឺ​កូ​វីដ​-១៩ និង​ឯកភាព​ដោះស្រាយ​តាមរយៈ​អភិក្រម​ពហុ​វិស័យ

កីឡា1 hour ago

តេ​ក្វាន់​ដូ​WT បើក​វគ្គ​បណ្តុះបណ្តាល​គ្រូ បង្វឹក​កម្រិត​មូលដ្ឋាន និង​គ្រូបង្វឹក​ថ្នាក់ជាតិ

ព័ត៌មានជាតិ1 hour ago

ក្រសួងយុត្តិធម៌ ​បង្កើត​គណៈកម្មការ​រៀប​ចំ​ដំណើរការ​តុលាការ​ពាណិជ្ជកម្ម​ជា​លើកដំបូង​

ព័ត៌មានជាតិ1 hour ago

​វី​ង និង Ria រួមគ្នា​ជំរុញ​ការផ្ទេរ​ប្រាក់​ឆ្លង​ប្រទេស ឥឡូវនេះ​អតិថិជន Ria អាច​ផ្ញើ​ប្រា​ក់មក​ប្រទេស​កម្ពុជា​តាមរយៈ​វី​ង​បាន​ហើយ

ព័ត៌មានជាតិ2 hours ago

ក្តៅៗ ! អឿន ម៉ូលីកា ត្រូវឡើងតុលាការបន្ទាន់នៅរសៀលនេះ

ព័ត៌មានពេញនិយម