ព័ត៌មានជាតិ
លោក ឆាំង យុ ៖ ការប្រើសំឡេងរំខានដោយយោធាថៃ ជាអាកប្បកិរិយា «ក្មេងខ្ចី» និង «មិនគោរពច្បាប់អន្តរជាតិ»
យោធាថៃ ត្រូវបានចោទប្រកាន់ថា បានបន្តយុទ្ធនាការបំភិតបំភ័យផ្លូវចិត្តប្រជាពលរដ្ឋកម្ពុជានៅតាមតំបន់ព្រំដែន ជាមួយអាកប្បកិរិយា ដែលត្រូវបានពិពណ៌នាថា «ក្មេងខ្ចី» និង «មិនគោរពច្បាប់អន្តរជាតិ»។

ការបន្លឺសំឡេងរំខាននៅពេលយប់ដោយឧបករណ៍បំពងសំឡេងចេញពីរថយន្តរបស់យោធាថៃ ត្រូវបានកត់សម្គាល់នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបង្កឲ្យមានការព្រួយបារម្ភចំពោះ បញ្ហាផ្លូវចិត្តរបស់ជនស៊ីវិលកម្ពុជា។
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានលើកឡើងក្នុងអត្ថបទមួយថា ការប្រើសំឡេងរំខានបែបនេះ មិនមែនជាយុទ្ធសាស្ត្រដែលបង្ហាញពីភាពច្នៃប្រឌិត ឬសមត្ថភាពយោធាទេ ប៉ុន្តែជាសកម្មភាពមិនសមរម្យដែលបង្ហាញពីអត្តចរិតក្មេងខ្ចី និងការខ្វះគោរពច្បាប់។
“វិន័យ វិជ្ជាជីវៈ និងការគោរពនីតិរដ្ឋ គឺជាសញ្ញានៃកងយោធាដែលមានគុណភាព។ កងយោធាណាមួយដែលយាយីលើជនស៊ីវិលស្លូតត្រង់ គឺមិនអាចត្រូវបានចាត់ទុកថា ស្ថិតក្រោមស្ដង់ដាពិភពលោកនៃវិជ្ជាជីវៈយោធាបានទេ”។ លោកឆាំង យុ បានបញ្ជាក់។

លោកបន្ថែមថា អត្តចរិតបែបនេះរបស់យោធាថៃ កាន់តែបង្ហាញពីគោលនយោបាយមុខពីរ រវាងការបង្ហាញភាពសន្តិភាពលើឆាកអន្តរជាតិ និងការប្រព្រឹត្តទង្វើរំខានដល់ជនស៊ីវិលស្លូតត្រង់កម្ពុជា ដែលស្ថិតនៅក្រៅព្រំដែននៃស្ថាប័នវិជ្ជាជីវៈ ដូចជា អ្នកលេង ជនពាល ចោរប្លន់ ឬជនល្មើសច្បាប់ជាដើម។
លោក ឆាំង យុ បានអំពាវនាវឲ្យមានការឆ្លើយតបដោយការថ្កោលទោសចំពោះអត្តចរិតក្មេងខ្ចីមិនសមរម្យរបស់អ្នកជិតខាងកម្ពុជា និងឆ្លើយតបដោយការតាំងចិត្តដ៏ឱឡារិក និងសេចក្តីថ្លៃថ្នូរថា ប្រជាជាតិកម្ពុជា មិនប្រព្រឹត្តទង្វើដោយគ្មានការទទួលខុសត្រូវបែបនេះទេ ហើយកម្ពុជាក៏មិនរាថយដោយសារទង្វើក្មេងខ្ចីរបស់យោធាថៃបែបនេះដែរ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២១ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


