ព័ត៌មានជាតិ
គ្រឹះស្ថានសិក្សាចំនួន៤៩ នឹងអនុវត្តគន្លងអប់រំថ្មីក្នុងឆ្នាំសិក្សា២០២៥ -២០២៦
គ្រឹះស្ថានសិក្សាចំនួន៤៩ នឹងអនុវត្តគន្លងអប់រំថ្មីក្នុងឆ្នាំសិក្សា២០២៥ -២០២៦ដើម្បីលើកកម្ពស់ចំណេះជំនាញរបស់សិស្សានុសិស្សដើម្បីជួយសិស្សចាប់យកជំនាញច្បាស់លាស់ និងអភិវឌ្ឍធនធានមនុស្សកម្ពុជាឱ្យកាន់តែរឹងមាំពិសេសឆ្លើយតបនឹងតម្រូវការទីផ្សារជាក់ស្តែងនាពេលបច្ចុប្បន្ន និងអនាគត។

នៅក្នុងកិច្ចប្រជុំស្តីពី ការរៀបចំការបណ្តុះបណ្តាលគ្រូអប់រំបច្ចេកទេសកាលពីថ្ងៃទី១៤តុលា លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ក្នុងឆ្នាំសិក្សា២០២៥ -២០២៦ខាងមុខនេះ ក្រសួងនឹងអនុវត្តគន្លងអប់រំថ្មីរួមមាន គន្លងវិទ្យាសាស្ត្រ វិទ្យាសាស្ត្រសង្គម និងគន្លងវិជ្ជាជីវៈ ចាប់ពីថ្នាក់ទី១០ នៅតាមគ្រឹះស្ថានសិក្សាចំនួន៤៩ ក្នុងនោះ វិទ្យាល័យធនធានចំនួន៨ ,វិទ្យាល័យនៅតំបន់សេដ្ឋកិច្ចពិសេសចំនួន៤, វិទ្យាល័យអនុវត្តជំនាញសិល្បៈចំនួន ១, វិទ្យាល័យ ដែលមានមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ចំនួន១៨ និង គ្រឹះស្ថានសិក្សាអប់រំបច្ចេកទេសសាធារណៈដែលបាននិងកំពុងអនុវត្តគន្លង ជំនាញគណនេយ្យ និងបច្ចេកវិទ្យាកុំព្យូទ័រ។ ជាមួយគ្នានេះដែរ ក្រសួងអប់រំនឹងចាប់ផ្តើមអនុវត្តកម្មវិធីអប់រំតម្រង់ទិសការសិក្សា ដល់សិស្សានុសិស្សចាប់ពីថ្នាក់ទី ៧ ដល់ថ្នាក់ទី៩ នៅអនុវិទ្យាល័យ និងវិទ្យាល័យនានា។

ក្រសួងអប់រំ យុវជន និងកីឡា បានអនុវត្តកម្មវិធីអប់រំបច្ចេកទេស ១២ជំនាញនៅតាម ២១ គ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន។ មុខជំនាញសិក្សាកើនពី ៤ជំនាញ នៅឆ្នាំសិក្សា២០១៣-២០១៤ ដល់ ១២ជំនាញ នៅឆ្នាំសិក្សា២០២៤-២០២៥ រួមមាន អគ្គិសនី, អេឡិចត្រូនិក, បសុវប្បកម្ម, ក្សេត្រសាស្ត្រ, មេកានិក, ការិយាល័យជួរមុខ, បច្ចេកវិទ្យាកុំព្យូទ័រ, គណនេយ្យ, កែច្នៃអាហារ, ឌីជីថលមេឌៀឌីហ្សាញ, អភិវឌ្ឍកសិកម្ម, និង ជំនាញកសិកម្មវៃឆ្លាត។
ការអប់រំបច្ចេកទេសនៅកម្រិតមធ្យមសិក្សា មានគោលបំណងផ្តល់ឱកាសដល់សិស្សសិក្សាជំនាញតាមឧបនិស្ស័យ និងចំណង់ចំណូលចិត្តដែលអាចទទួលបានការងារសមរម្យ បង្កើតការងារបានដោយខ្លួនឯង និងបន្តការសិក្សាជំនាញកម្រិតខ្ពស់។

ដើម្បីជំរុញប្រសិទ្ធភាពនៃការអនុវត្តគម្រោងបណ្តុះបណ្តាលជំនាញ និងការអប់រំបច្ចេកទេសវិជ្ជាជីវៈ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានណែនាំដល់កន្លែងបណ្ដុះបណ្ដាលគ្រូ ត្រូវតែមានភាពច្បាស់លាស់ស្របទៅតាមជំនាញ ដោយត្រូវមានឧបករណ៍បរិក្ខារបង្រៀនគ្រប់គ្រាន់ រៀបចំប្រព័ន្ធវាយតម្លៃកម្មវិធីបង្រៀន និងអត្រាសិស្សនិស្សិតទទួលបានការងារធ្វើដោយជោគជ័យបន្ទាប់ពីឆ្លងកាត់វគ្គបណ្ដុះបណ្ដាលក៏ដូចជាបង្កើតនូវប្រព័ន្ធបណ្ដុះបណ្ដាលរួមតែមួយ សំដៅពង្រឹងភាពជាម្ចាស់លើគម្រោង និងជំរុញឱ្យបាននូវការអនុវត្តប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


