Connect with us

ព័ត៌មានជាតិ

អាជ្ញាធរបាត់ដំបងសម្រេចបិទផ្នែកខាងក្នុងតួផ្សារចំនួន៨

បានផុស

នៅ

រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី ១២ ខែមេសានេះ បានសម្រេចបិទផ្នែកខាងក្នុងតួផ្សារ ចំនួន៨ ក្នុងក្រុងបាត់ដំបងជាបណ្តោះអាសន្នរយៈពេល៧ថ្ងៃ ចាប់អនុវត្តពីថ្ងៃទី១៤ ខែមេសា ដល់ថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២១។

ផ្សារទាំងនោះរួមមានផ្សារធំបាត់ដំបង (ផ្សារណាត់) ផ្សារបឹងឈូក ផ្សារ១៣មករា ផ្សារអប្សរាផ្សារលើ ផ្សាររោងល្ខោន ផ្សារវត្តលៀប ផ្សារពោធិ៍វង្ស និងផ្សារទំនើបភូពុយ។

ការសម្រេចនេះ គឺអនុញ្ញាតឱ្យលក់ដូរនូវផ្នែកខ្លះក្នុងបិវេណខាងក្រៅផ្សារ ដូចជាបន្លែ ត្រី សាច់ គ្រឿងឧបភោគបរិភោគ ដែលជាតម្រូវការចាំបាច់រស់នៅប្រចាំថ្ងៃ ដោយត្រូវអនុវត្តវិធានការសុខាភិបាល រក្សាគម្លាត ពាក់ម៉ាស់ លាងដៃ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម