ព័ត៌មានជាតិ
ប្រទេសបារាំង វាយតម្លៃខ្ពស់ចំពោះការចុះកិច្ចព្រមព្រៀងសន្តិភាពរវាង កម្ពុជា-ថៃ
នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ស្ថានទូតបារាំងប្រចាំកម្ពុជា បានបង្ហោះពីសេចក្តីថ្លែងការណ៍រួមរបស់ក្រសួងអឺរ៉ុប និងការបរទេសបារាំង ថា ប្រទេសបារាំង វាយតម្លៃខ្ពស់ចំពោះការចុះកិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃ កាលពីថ្ងៃទី២៦ ខែតុលា នៅប្រទេសម៉ាឡេស៊ី ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧។

បើតាម ស្ថានទូតបារាំងប្រចាំកម្ពុជា បញ្ជាក់ថា៖ “សេចក្តីថ្លែងការណ៍រួមនេះ អនុញ្ញាតឱ្យប្រទេសកម្ពុជា និងប្រទេសថៃ ដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ដែលមានភាពចាំបាច់សម្រាប់ស្ថិរភាពតំបន់”។
ជាមួយគ្នានេះ ប្រទេសបារាំងក៏វាយតម្លៃខ្ពស់ជាពិសេស ចំពោះការចុះហត្ថលេខាលើលក្ខខណ្ឌយោងសម្រាប់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ដែលនឹងអនុញ្ញាតឱ្យពន្លឿនការដាក់ពង្រាយនៅតាមមូលដ្ឋាន ការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការដកអាវុធធុនធ្ងន់ចេញពីព្រំដែន ការបន្តការដោះមីន ក៏ដូចជាការប្រកាសរបស់ប្រទេសថៃស្តីពីការដោះលែងទាហានកម្ពុជាដែលប្រទេសថៃកំពុងឃុំខ្លួន។
លើសពីនេះ ប្រភពដដែលបញ្ជាក់ទៀតថា៖ “ដោយមានទំនាក់ទំនងជាមួយដៃគូអាស៊ាន និងសហរដ្ឋអាមរិក ប្រទេសបារាំងនឹងតាមដានដោយយកចិត្តទុកដាក់ចំពោះការអនុវត្តជាក់ស្តែងនូវការប្តេជ្ញាចិត្តទាំងនេះ ក៏ដូចជាការបន្តការដោះស្រាយជម្លោះព្រំដែនរវាងភាគីទាំងពីរតាមរយៈការសន្ទនា និងដោយគោរពច្បាប់អន្តរជាតិ”។

សូមជម្រាបថា ការចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ រៀបចំឡើងនៅទីក្រុងគូឡាឡាំពួរ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ ដោយមានការចូលរួមជាសាក្សីពី នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន គឺ លោក អាន់វ៉ា អ៊ីប្រាហ៊ីម និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ផងដែរ។ វត្តមានរបស់មេដឹកនាំទាំង២ ក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាព នេះ ទទួលបានការសាទរខ្លាំងចំពោះប្រជាជនកម្ពុជា និងពិភពលោក៕

-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


