ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ច្បារអំពៅទី ២ ចុះរៀបចំសណ្ដាប់ធ្នាប់រាល់ថ្ងៃ ក្នុងមូលដ្ឋាន
រៀងរាល់ថ្ងៃ ប្រជាពលរដ្ឋបានសង្កេតឃើញកម្លាំងអាជ្ញាធរសង្កាត់ច្បារអំពៅទី ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចុះរៀបចំសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋានរបស់ខ្លួន ចាប់ពីម៉ោង ៥ ទៀបភ្លឺឡើងទៅ គួរឲ្យកោតសរសើរខ្លាំងណាស់។

លោក កង សុធា ជាអ្នករស់នៅច្បារអំពៅ បានឲ្យដឹងថា ជារៀងរាល់ថ្ងៃ លោកតែងតែងើបពីដំណេកដើម្បីទៅទិញអីវ៉ាន់យកមកលក់ដូរនៅផ្ទះ ហើយក៏ឃើញកម្លាំងអាជ្ញាធរសង្កាត់ច្បារអំពៅទី ២ ចុះរៀបចំសណ្ដាប់ធ្នាប់លើកំណាត់ផ្លូវ ៣៦៩ និងផ្លូវជាតិលេខ ១ ក្នុងមូលដ្ឋានរបស់ខ្លួន ពុំដែលខកខានម្តងណាឡើយ។

ទាក់ទិននឹងការចុះរៀបចំសណ្ដាប់ធ្នាប់ខាងលើនេះ លោក ជូ វ៉ាន់ ជំនួយការសាលាសង្កាត់ច្បារអំពៅទី ២ បានឲ្យដឹងថា ជារៀងរាល់ព្រឹកព្រលឹមឡើងទៅ កម្លាំងចម្រុះរបស់សាលាសង្កាត់ បានចុះរៀបចំសណ្ដាប់ធ្នាប់ ព្រោះជាកន្លែងដែលពលរដ្ឋយកអីវ៉ាន់មកលក់ដោះដូរគ្នា ពិសេសតាមបណ្ដោយផ្លូវជាតិលេខ ១ និងផ្លូវ ៣៦៩។ ទោះជាយ៉ាងណា ក៏កម្លាំងចម្រុះមិនត្អូញត្អែរឡើយ ព្រោះជាភារកិច្ចចំពោះមុខទៅហើយ៕
អត្ថបទ ៖ នរា




-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


