ព័ត៌មានជាតិ
គ្រូពេទ្យបារាំងយកទីតាំងនៅលេីកប៉ាល់ ជួយពិនិត្យព្យាបាលភ្នែកដល់ពលរដ្ឋក្នុងខេត្តក្រចេះ
តាមការគ្រោងទុករបស់ក្រុមគ្រូពេទ្យភ្នែកនៃអង្គការ Pour Les Yuen De Monde ប្រទេសបារាំង សហការជាមួយកម្មវិធីសុខភាពភ្នែកក្រសួងសុខាភិបាល ដោយមានការចូលរួមពីមន្ទីរសុខាភិបាលខេត្តក្រចេះ បានចាប់ផ្ដើមធ្វើការពិនិត្យព្យាបាល និងវះកាត់ជំងឺភ្នែក ជូនប្រជាពលរដ្ឋ នៅខេត្តក្រចេះ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥។
នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ត្រូវនឹងថ្ងៃទី២ នៃការចុះពិនិត្យព្យាបាលជំងឺភ្នែកនេះដែរ ឃើញថាមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ មកពីតាមបណ្តាស្រុក ក្រុង ក្នុងខេត្តក្រចេះ មកទទួលសេវាពិនិត្យព្យាបាល និងវះកាត់ជំងឺភ្នែក ដោយឥតគិតថ្លៃ។

តាមការឱ្យដឹងពីលោក ហាស់ សុខហួន តំណាងសមាគមន៍ក្រុមគ្រូពេទ្យសម្រាប់ភ្នែកនៃអង្គការ Pour Les De Yuen Monde ប្រទេសបារាំង បានឱ្យដឹងថា ការចុះពិនិត្យព្យាបាលជំងឺភ្នែន នៅក្នុងខេត្តក្រចេះនេះដែរ គឺធ្វេីឡេីងចំនួន ០២លេីក ដោយលេីកទី១ ក្រុមគ្រូពេទ្យនៃប្រទេសបារាំង បានកំណត់យកទីតាំងនៅលេីកប៉ាល់ ដែលចតនៅមាត់ទន្លេកំពង់ផែក្រុងក្រចេះ ខេត្តក្រចេះ សម្រាប់ធ្វេីការព្យាបាល និងវះកាត់ជំងឺភ្នែក ជូនប្រជាពលរដ្ឋរយៈពេល ៧ ថ្ងៃ ពោល គឺចាប់ទី២ ខែវិច្ឆិកា ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ និងលេីកទី០២ ធ្វេីឡេីងរយៈពេល ៩ ថ្ងៃ គឺចាប់ពីថ្ងៃទ១៦ ខែវិច្ឆិកា ដល់ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីតាំងលេីកប៉ាល់មាត់ទន្លេ មុខវត្តខ្សាច់អណ្ដែត ឃុំខ្សាច់អណ្ដែត ស្រុកឆ្លូង ខេត្តក្រចេះ។




លោក បានបន្តឲ្យដឹងថា កន្លងមកក្រុមគ្រូពេទ្យរបស់លោក ធ្លាប់មកព្យាបាលជំងឺភ្នែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅស្រុកចិត្របុរី ខេត្តក្រចេះ ចំនួន ៣ លេីករួចហេីយ កាលនៅប្រេីប្រាស់កប៉ាល់តូច ចំពោះកប៉ាលធំនេះ គឺជាលេីកទី១ ផងដែរ។
លោក ហាស់ សុខហួន បានបញ្ជាក់បន្ថែមថា ក្នុងមួយថ្ងៃក្រុមគ្រូពេទ្យ អាចព្យាបាលអ្នកជំងឺភ្នែកចន្លោះពី ៨០ នាក់ ទៅ ១២០ នាក់ តាមស្ថានភាពជំងឺ និងអាចធ្វេីវះកាត់បានចន្លោះពី ១០នាក់ ទៅ ១២នាក់ ក្នុងមួយថ្ងៃផងដែរ៕
អត្ថបទ៖ ប្រុញ វិធិន
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


