ព័ត៌មានជាតិ
អភិបាលរាជធានី និង រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពប្រឡាយទឹក ដើម្បីបង្វែរផ្លូវទឹកកុំឱ្យហូរចូលមករាជធានីភ្នំពេញ
លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានចុះពិនិត្យវឌ្ឍនភាពប្រឡាយទឹកដែលជាគម្រោងរបស់ក្រសួងក្រសួងធនធានទឹក និងឧតុនិយម ដើម្បីកែប្រែប្រឡាយមួយចំនួន ពីប្រឡាយស្រោចស្រពទៅជាប្រឡាយរំដោះទឹក និងធ្វើយ៉ាងណាបង្វែរផ្លូវទឹកកុំឱ្យចូលមករាជធានីភ្នំពេញ។

លោក ឃួង ស្រេង និងលោករដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាឱកាសនោះ បានចុះពិនិត្យទីតាំងឆ្លងកាត់ផ្លូវរថភ្លើង ទល់មុខប្រឡាយតាហោ សង្កាត់ភ្លើងឆេះរទេះ ពិនិត្យទីតាំងប្រឡាយជើងឯកប្រសព្វផ្លូវជាតិលេខ ៣ សង្កាត់ពងទឹក និងនិងពិនិត្យទីតាំងឆ្លងផ្លូវក្រវាត់ក្រុងទី ៣ ផ្លូវព្រៃស។

មន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ការចុះពិនិត្យនេះ លោក ឃួង ស្រេង និងលោករដ្ឋមន្ត្រី បានចុះពិនិត្យមើលពីវឌ្ឍនភាពប្រឡាយទឹក ដែលជាគម្រោងរបស់ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីភ្ជាប់ប្រឡាយលូទៅប្រឡាយមេ ដែលជាគម្រោងរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបានជីករួច ជាមួយនឹងការកែលម្អប្រឡាយចាស់ៗមួយចំនួនឱ្យបន្ស៊ីគ្នាជាមួយនឹងប្រឡាយថ្មី។ ចុះមើលប្រឡាយជើងឯក មើលផ្លូវឆ្លងកាត់មួយចំនួន ដើម្បីកែតម្រូវឱ្យត្រូវតាមស្តង់ដារបច្ចេកទេស។ ពិនិត្យមើលប្រឡាយតាហោ ដែលប្រឡាយតាហោនេះ ពីដើមឡើយជាប្រឡាយស្រោចស្រព តែពេលនេះបានកែប្រែក្លាយទៅជាប្រឡាយរំដោះទឹកវិញ ដោយសារតែប្រជាពលរដ្ឋមករស់នៅតំបន់នេះកាន់តែច្រើន។

មន្ត្រីដដែលបានបញ្ជាក់ថា ប្រឡាយតាហោ មានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកចេញពីផ្លូវជាតិលេខ ៤ ពិសេសតំបន់ជម្ពូវ័ន ភ្ជាប់ទៅប្រឡាយលូថ្មី ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលក្នុងការរំដោះទឹកចេញពីរាជធានីភ្នំពេញ ធ្វើយ៉ាងណាកុំឱ្យទឹកហូរចូលមករាជធានីភ្នំពេញ ដោយបង្វែរមុខទឹក ពីផ្លូវជាតិលេខ ៤ ឆ្ពោះទៅស្ទឹងព្រែកត្នោតតែម្តង។ ជាមួយគ្នានេះដែរ ក្រសួងធនធានទឹក និងឧតុនិយម គ្រោងនឹងដាក់លូប្រអប់ខ្នាតធំ ដោយតភ្ជាប់ពីប្រឡាយជើងឯកមកប្រឡាយតាហោ ដោយកាត់ពីក្រោមផ្លូវរថភ្លើង៕
អត្ថបទ ៖ ស្រីរ័ត្ន




-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


