Connect with us

ព័ត៌មានជាតិ

ប្ដីតែងស្រវឹងស្រាបង្កជម្លោះ ឈានដល់ប្រពន្ធយកដែកមុតស្រួចចាក់ស្លាប់

បានផុស

នៅ

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនស្ត្រីជាប្រពន្ធ យកមកសាកសួរបន្ទាប់ពីមានជម្លោះជាមួយប្ដី ហើយបានប្រើហិង្សាយកដែកមុតស្រួចមកចាក់ចំដើមទ្រូងប្តីបណ្ដាលឱ្យស្លាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៨:៣០នាទីយប់ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិឫស្សីជួរខាងជើង ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ប្រភពអ្នកភូមិនៅកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះជាប្ដីបានផឹកស្រាស្រវឹងហើយក៏បានមានជម្លោះឈ្លោះប្រកែកគ្នាជាមួយប្រពន្ធនៅផ្ទះរបស់ខ្លួនយ៉ាងខ្លាំងរហូតដល់ផ្អើលអ្នកភូមិ។ ស្ត្រីជាប្រពន្ធក៏បានដើរមករករឿងឈ្លោះប្រកែកគ្នា ហើយខណៈនោះស្រាប់តែយកដែកមុតស្រួច មកចាក់ចំទ្រូងប្ដីបណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង។

សមត្ថកិច្ចនគរបាលបានឱ្យដឹងថា ស្ត្រីសង្ស័យជាប្រពន្ធមានឈ្មោះ សុខ សារ៉ាត់ អាយុ៤៨ឆ្នាំ មុខរបរកសិករ ចំណែកប្ដីមានឈ្មោះ ធឹម សំណាង ហៅធុង អាយុ៤៨ឆ្នាំ មុខរបរកសិករ។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដោយសារតែជនសង្ស័យជាប្រពន្ធ និងជនរងគ្រោះពេលផឹកស្រាស្រវឹងគឺតែងតែមានការឈ្លោះប្រកែកគ្នាជាប្រចាំស្ទើរតែរាល់ថ្ងៃ។

សពក្រោយពីសមត្ថកិច្ចពិនិត្យ និងធ្វើកំណត់ហេតុរួច បានប្រគល់ឱ្យបងប្អូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកស្ត្រីជាភរិយាត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់៕

អត្ថបទ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម