ព័ត៌មានជាតិ
ISC បង្ហាញការព្រួយបារម្ភក្រោយថៃប្រកាសផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា
សន្និសីទប្រធានសភានៃអន្តរសភាហៅកាត់ថា ISC បានអំពាវនាវឱ្យមានការគោរព និងអនុវត្តពេញលេញនូវកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃ ស្របពេលដែលអង្គការពិភពលោកមួយនេះបានបង្ហាញក្ដីព្រួយបារម្ភចំពោះការប្រកាសផ្អាកកិច្ចព្រមព្រៀងសន្តិភាពដោយអាជ្ញាធរថៃ។

ក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ISC ដែលតំណាងឱ្យសភាជិត៥០ប្រទេសបានលើកឡើងថាកិច្ចព្រមព្រៀងសន្តិភាពដែលកម្ពុជានិងថៃសម្រេចបានគឺជាការរកបានដោយលំបាកនិងកំពុងស្ថិតក្នុងភាពផុតស្រួយបំផុត។
ក្នុងសេចក្ដីថ្លែងការណ៍នោះ ISC បានលើកឡើងថា៖ «យើងសូមអំពាវនាវដោយស្មោះស្ម័គ្រដល់ភាគីទាំងពីរឱ្យគោរពយ៉ាងម៉ឺងម៉ាត់និងអនុវត្តពេញលេញនូវគោលការណ៍ដែលបានឯកភាពគ្នានៅលើសេចក្ដីប្រកាសរួម ដើម្បីបន្ធូរបន្ថយភាពតានតឹង ស្ដារទំនុកចិត្ត និងសន្តិភាពតាមព្រំដែន ដោះស្រាយភាពខុសគ្នាដោយសន្តិភាព»។
ISC ក៏បានអំពាវនាវឱ្យថៃដោះលែងទាហានខ្មែរទាំង១៨នាក់មកវិញជាបន្ទាន់ផងដែរ ដើម្បីបង្ហាញពីបំណងនិងឆន្ទៈល្អក្នុងការលើកកម្ពស់ការទុកចិត្តគ្នាទៅវិញទៅមក។

រដ្ឋាភិបាលនិងយោធាថៃបានប្រកាសផ្អាកការអនុវត្តសេចក្ដីថ្លែងការណ៍រួមស្ដីពីសន្ដិភាពជាមួយកម្ពុជាកាលពីថ្ងៃទី១០ ខែវិច្ឆិកា ដោយផ្អាកការដោះលែងទាហានខ្មែរដែលគ្រោងបញ្ជូនមកវិញនៅថ្ងៃទី១២ ខែវិច្ឆិកាផងដែរ។ ការសម្រេចផ្អាកនេះដោយថៃលើកឡើងពីករណីដែលទាហានរបស់ខ្លួនដើរជាន់មីននៅត្រង់ចំណុចភូមិសាស្ត្រក្បែរប្រាសាទព្រះវិហារកម្ពុជា។
២ថ្ងៃក្រោយពីប្រកាសផ្អាកសន្ដិភាពជាមួយកម្ពុជាទាហានថៃបានបើកការបាញ់រះលើពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបណ្ដាលឱ្យពលរដ្ឋម្នាក់បាត់បង់ជីវិត និង៣នាក់ផ្សេងទៀតរងរបួស៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


