ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ជ័យជំនះ ចុះពិនិត្យវឌ្ឍនភាព នៃការផ្លាស់ប្ដូរការ៉ូឡាថ្មី ក្នុងមូលដ្ឋាន
អាជ្ញាធរសង្កាត់ជ័យជំនះ ធ្វើការផ្លាស់ប្ដូរការ៉ូឡាថ្មី ដើម្បីលើកកម្ពស់សោភ័ណភាពក្នុងមូលដ្ឋានសង្កាត់ ជាពិសេសនៅលើចិញ្ចើមផ្លូវព្រះស៊ីសុវត្ថិ ដែលជាតំបន់មានភ្ញៀវទេសចរអន្តរជាតិដើរលេងកម្សាន្តច្រើននាពេលរាត្រី និង ជាផ្លូវដើរថ្មើរជើងនាចុងសប្ដាហ៍( Walkstreet)។

ជាក់ស្តែងទីតាំងគម្រោងអភិវឌ្ឍន៍រៀបចំការ៉ូឡាថ្មី ស្ថិតនៅលើចិញ្ចើមផ្លូវព្រះស៊ីសុវត្ថិ និង ផ្លូវសុធារស ភូមិ ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោក លី មុនី ជាប្រជាពលរដ្ឋមានលំនៅឋាននៅលើផ្លូវកំពុងដំណើរការដ្ឋាន បានសម្ដែងក្ដីរីករាយសប្បាយចិត្ត ពេលមានការ៉ូឡាថ្មី នៅមុខផ្ទះស្អាត ខណៈផ្លូវដែលអាជ្ញាធរកំពុងរៀបនេះគឺជាផ្លូវមានភ្ញៀវដើរលេងកម្សាន្តនៅពេលរាត្រី ដោយសម្បូរភ្ញៀវទេសចរអន្តរជាតិ។ ទន្ទឹមនោះ លោក បានថ្លែងអំណរអរគុណដល់អាជ្ញាធរ ដែលតែងយកចិត្តទុកដាក់ពីដងផ្លូវ សោភ័ណភាពទីក្រុងស្អាត។


លោក លី សុខគ្រី ចៅសង្កាត់ជ័យជំនះ បានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍សង្កាត់ឆ្នាំ ២០២៥ ការរៀបការ៉ូឡាថ្មីនេះ ស្ថិតនៅលើគម្រោងអភិវឌ្ឍន៍ឆ្នាំ ២០២៥ ចាប់ពីចំណុចព្រះគម្លង់ ផ្លូវព្រះស៊ីសុវត្ថិ រហូតដល់ផ្លូវប្រសព្វនឹងផ្លូវសម្ដេចសុធារស។ ក្នុងនោះ អាជ្ញាធរ បានណែនាំឲ្យម្ចាស់ក្រុមហ៊ុនម៉ៅការធ្វើឲ្យមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ និង ធ្វើយ៉ាងណាមិនឲ្យប៉ះពាល់ដល់ផលប្រយោជន៍ពលរដ្ឋ ត្រូវកាត់បន្ថយផលប៉ះពាល់ឲ្យបានច្រើនបំផុត។
លោកបានបន្ថែមឲ្យដឹងថា ការផ្លាស់ប្ដូរការ៉ូឡាថ្មីនេះ ជាគម្រោងរបស់រដ្ឋបាលសង្កាត់ ដោយសង្កេតឃើញថាការ៉ូឡានេះ មានសភាពចាស់ទ្រុឌទ្រោម ខូចខាត ដូច្នេះដើម្បីពលរដ្ឋធើ្វដំណើរបានយ៉ាងងាយស្រួល ហើយជៀសវាងបង្កគ្រោះថ្នាក់ណាមួយជាយថាហេតុ។


រដ្ឋបាលសង្កាត់ បានផ្លាស់ប្ដូរការ៉ូឡាថ្មីនេះ ដោយលើកឲ្យខ្ពស់ជាងមុន និងធានាគុណភាពល្អជាងមុនផងដែរ ពិសេសនោះបានការ៉ូឡាឆ្នូតពណ៌លឿងសម្រាប់កំណត់ព្រំរួចស្រេចផងដែរ៕
ដោយ ៖ ម៉េង
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


