កាន់តែអស្ចារ្យ ! គ្រាន់តែប្រើអេស៊ីលីដាម៉ូបាលក៏បានលុយដែរ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

កាន់តែអស្ចារ្យ ! គ្រាន់តែប្រើអេស៊ីលីដាម៉ូបាលក៏បានលុយដែរ

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្នំពេញ ៖ ចាប់ពី​ថ្ងៃ​ទី ​១៤​ ខែ​មេសា​ នេះ​តទៅ​ អតិថិជន​ដែល​បាន​ប្រើប្រាស់​សេវា​អេស៊ីលីដា​ម៉ូ​បាល​ច្រើន​ប្រតិបត្តិការ​នោះ​ នឹង​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​នូវ​ទឹកប្រាក់​ត្រឡប់​ទៅវិញ​រហូតដល់ ​៥០​ដុល្លារ​ ពី​ធនាគារ​អេស៊ីលីដា​។

បើតាម​ លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ជាន់ខ្ពស់​ទីផ្សារ ​នៃ​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​បាន​មានប្រសាសន៍ថា​ ការ​ផ្តល់​ប្រាក់​ជូន​ដល់​អតិថិជន​ធ្វើ​ប្រតិបត្តិការ​ច្រើន​នេះ​ គឺ​ដើម្បី​ចូលរួម​លើក​ទឹក​ចិត្ត​ឲ្យ​អតិថិជន​របស់​ធនាគារ​អេស៊ីលីដា​ធ្វើការ​ទូទាត់​ប្រាក់​តាម​មធ្យោបាយ ឌីជីថល​ សំដៅ​កាត់​បន្ថយ​បាន​នូវ​ការប្រើប្រាស់​សាច់ប្រាក់​ដែល​អាច​ជា​ប្រភព​ចម្លង​ជំងឺ​កូ​វីដ-​១៩​ ខណៈ​បច្ចុប្បន្ន​ប្រទេស​កម្ពុជា​កំពុង​ផ្ទុះ​រាតត្បាត​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ចូល​ក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ​។

លោកស្រី​បាន​បន្ត​ថា ​កម្មវិធី​ពិសេស​នេះ​មាន​ប្រសិទ្ធភាព ចាប់ពី​ថ្ងៃទី​ ១៤ ខែ​មេសា ឆ្នាំ ​២០២១ រហូត​ដល់ ​ថ្ងៃទី​ ៣១ ខែ​ឧសភា ឆ្នាំ ​២០២១ ដោយ​ធនាគារ​អេស៊ីលីដា ផ្តល់​ប្រាក់​ជូន​អតិថិជន​ដែល​ធ្វើ​ប្រតិបត្តិការ​អេស៊ីលីដា​ម៉ូ​បាល​ច្រើន​ប្រតិបត្តិការ សម្រាប់​អតិថិជន​ចំនួន​ ៧០០ ​នាក់ ដូចជា ៖ បញ្ចូល​ប្រាក់​ទូរស័ព្ទ បង់​វិក្កយបត្រ ស្កេ​ន​ទូទាត់​តាម​ឃ្យូ​អរ​កូដ នឹង​ទទួល​បាន​ទឹកប្រាក់​ត្រឡប់​មក​វិញ​រហូតដល់ ​៥០​ ដុល្លារ​។

លោកស្រី​ បាន​បន្ត​ទៀត​ថា ​«​អីចឹង​មានន័យថា ​អតិថិជន​ប្រើ​កម្មវិធី​អេស៊ីលីដា​កាន់តែ​ច្រើន ​នឹង​ទទួល​បាន​ប្រាក់​ត្រឡប់មកវិញ​កាន់​តែ​ច្រើន »​។​

​គួរ​បញ្ជាក់​ថា ​រហូត​មក​ដល់​ពេល​នេះ​ អេស៊ីលីដា​ម៉ូ​បាល ដែល​ជា​ អេប​ ប្រកបដោយ​បច្ចេកវិទ្យា​ខ្ពស់ ច្នៃប្រឌិត​ដោយ​កូន​ខ្មែរ​នេះ ​មាន​អតិថិជន​គាំទ្រ​ប្រើប្រាស់​ប្រមាណ​ជិត ​២ ​លាន​នាក់​ហើយ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទី មុន

បុរស​ជនជាតិ​ថៃ​ម្នាក់ ​ធ្លាក់​ពី​លើ​កំពស់​១៤​ជាន់​ស្លាប់​មួយ​រំពេច ដោយ​មិនដឹង​មូលហេតុ​

ព័ត៌មានជាតិ២ ម៉ោង មុន

ជនសង្ស័យ​ម្នាក់ ​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​ករណី​លួច​ទូក​របស់​ពលរដ្ឋ​នៅ​ឃុំ​កំពង់​ឃ្លាំង​

ជីវិតកម្សាន្ដ២ ម៉ោង មុន

ជាតិ សុ​ច្ចកា បាន​កាដូ​ចំណងដៃ​កូនស្រី​ម្នាក់​អំឡុង​ជាប់គាំង​នៅ​អូ​ស្រា្ត​លី​ដោយសារ​កូ​វីដ​

ព័ត៌មានជាតិ២ ម៉ោង មុន

កង្វះទូកុងតឺន័រ​និងតម្លៃដឹកជញ្ជូនកើនឡើងធ្វើឱ្យការនាំចេញអង្កររបស់កម្ពុជាធ្លាក់ចុះជាង២៧%

ព័ត៌មានជាតិ៣ ម៉ោង មុន

៧ខែឆ្នាំនេះ កម្ពុជានាំចេញកសិផលទៅក្រៅប្រទេសជាង៥លានតោន កើនឡើងជាង៨៧%

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services