ព័ត៌មានជាតិ
ការដាក់តាំងពិព័រណ៍នៅប្រទេសឌូបៃ ឆ្នាំ២០២០ របស់ក្រុមហ៊ុន Maserati
Maserati គឺជាដៃគូរបស់ក្រុមហ៊ុនអ៊ីតាលី Pavilion ៖ ភាពស្រស់ស្អាត និងការធ្វើដំណើរប្រកបដោយនិរន្តរភាពនៅក្នុងរថយន្តរបស់ក្រុមហ៊ុនដែលមាននិមិត្តសញ្ញាលំពែងមុខ៣។ កិច្ចសហប្រតិបត្តិការរវាង Maserati និង Italian Pavilion គឺជាការបញ្ជាក់ឱ្យឃើញពីភាពអស្ចារ្យរបស់ប្រទេសនេះទៅកាន់ពិភពលោក ក៏ដូចជាគុណតម្លៃនៃការធ្វើដំណើរប្រកបដោយនិរន្តរភាព និងការអភិវឌ្ឍដ៏សំខាន់ នៅក្នុងការតាំងពិព័រណ៍ដ៏ធំនេះ។
ជាការពិត Maserati គឺជាម៉ាក ដែលមានភាពច្នៃប្រឌិតពីធម្មជាតិ មានភាពលេចធ្លោពោរពេញដោយការប្រឹងប្រែង រួមជាមួយគុណតម្លៃស្នូលជាច្រើន។ ចំណុចទាំងអស់នេះផ្តល់នូវគំនិតដ៏សំខាន់នៅក្នុងការតាំងពិព័រណ៍អន្ដរជាតិ ជាមួយគោលបំណងបង្ហាញពីឧត្តមភាពនៃការរចនានិងការផលិតរបស់ប្រទេសអ៉ីតាលី។
ចាប់ពីថ្ងៃទី ២៧ ខែតុលា រហូតដល់ថ្ងៃទី ៦ ខែវិច្ឆិកា ការតាំងពិព័រណ៍ “ Maserati ៖ a Story of Luxury Performance Supercharged ” នឹងប្រព្រឹត្តឡើងជាមួយនឹងការរៀបចំតាមបែបសិល្បៈពិសេស ដែលបង្កើតឡើងដោយ Centro Stile Maserati។
ការរៀបចំនេះជាការបង្ហាញថ្មីអំពីគុណតម្លៃរបស់ម៉ាក ផ្សារភ្ជាប់ទៅនឹងទឹកដីកំណើតប្រទេសអ៉ីតាលី តាមរយៈការច្នៃប្រឌិត បច្ចេកវិទ្យា និងការរចនាខុសប្លែក លេចធ្លោរបស់ម៉ាក។ កាន់តែពិសេស រថយន្តទំនើបម៉ាក MC20 នឹងត្រូវបានបង្ហាញជាលក្ខណៈស្នាដៃសិល្បៈ ដោយមានតួរថយន្ពស្រោបលោហធាតុ ៣ជាន់។ រថយន្តនេះមានពណ៌ខុសៗគ្នា ដោយសារការកែប្រែពីអាលុយមីញ៉ូមធម្មជាតិទៅទង់ដែង ដែលជាពណ៌ដ៏សំខាន់ Folgore បង្ហាញពីការវិវត្តរបស់ម៉ាកឥតឈប់ឈរ និងការផ្តោតលើអនាគតកាល។
លើសពីនេះ នឹងមានការដាក់តាំងបង្ហាញពាក់ព័ន្ធនឹងប្រធានបទចំនួន ២ ផ្សេងទៀត ដែលមិនត្រឹមតែបង្ហាញម៉ាស៊ីនប៉ុណ្ណោះទេ តែថែមទាំងវត្ថុធាតុដើមដែលត្រូវប្រើក្នុងដំណើរការតម្លើងរថយន្តដូចជា Econyl និង “វត្ថុធាតុដើមពិតៗ” ចម្រុះពណ៌ ដែលពណ៌នាអំពីជីវចម្រុះរបស់អ៉ីតាលីផងដែរ។ គុណតម្លៃរបស់ម៉ាកនឹងផ្តោតការយកចិត្តទុកដាក់ជាមួយកិច្ចពិភាក្សាឌីជីថលពិសេសចំនួនបី។
Influencers និងវាគ្មិន នឹងចូលរួមក្នុងកិច្ចពិភាក្សាផ្តោតលើភាពស្រស់ស្អាត និងសមិទ្ធផលដទៃទៀត។ ដើម្បីបន្ថែមលើគ្រប់ទិដ្ឋភាពទាំងអស់នៃគំនិត “ផលិតនៅប្រទេសអ៊ីតាលី” កម្មវិធីនឹងត្រូវបញ្ចប់ដោយការពិភាក្សាតុមូលស្តីពីការធ្វើដំណើរប្រកបដោយនិរន្តរភាព នៅថ្ងៃពុធ ទី ៣ ខែវិច្ឆិកា។ ភ្ញៀវរបស់ Italia Pavilion នៅឯពិព័រណ៍នៅប្រទេសឌូបៃ ២០២០ នឹងធ្វើដំណើរដោយរថយន្តប្រណិត Maserati Quattroporte ជាការរចនាបែបអ៊ីតាលី លក្ខណៈបុរាណ រួមបញ្ចូលគ្នាយ៉ាងប៉ិនប្រសប់នូវគុណធម៌នៃភាពឆើតឆាយ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ



