KPT+
សហគ្រិនល្បីៗ មានគន្លឹះទំាងនេះស្រដៀងគ្នាក្នុងវិធីដឹកនាំពាណិជ្ជកម្ម
ការទទួលបានជោគជ័យ ច្រើនតែមានន័យថា បានរៀនសូត្រពីអ្នកដែលបានសម្រេចគោលដៅរួចហើយ។
ប៉ុន្តែ បើអ្នកមិនទាន់រកឃើញគន្លឹះអ្វីទេ សាកមកអានអត្ថបទ ដើម្បីស្វែងយល់ពីគោលការណ៍របស់សហគ្រិនល្បីៗ នឹងជួយអ្នកក្នុងការចាប់ផ្ដើមអាជីវកម្ម។
១. ប្រកួតប្រជែងជាមួយខ្លួនឯង

លោក Richard Branson មានប្រសាសន៍ថា ការលើកទឹកចិត្តដ៏ធំបំផុតរបស់លោក គឺត្រូវប្រកួតប្រជែងជាមួយខ្លួនឯង។ លោកចាត់ទុកជីវិត ដូចជាការអប់រំនៅសាកលវិទ្យាល័យដ៏វែងមួយ ជាកន្លែងដែលលោកអាចរៀនបន្ថែមទៀតជារៀងរាល់ថ្ងៃ។
២. ធ្វើការងារដែលអ្នកពេញចិត្តនិងជឿជាក់
មិនចម្លែកទេ ចំពោះការបើកអាជីវកម្មត្រូវចំណាយពេលច្រើន។ លោក Steve Jobs បានផ្ដល់យោបល់ថា វិធីតែមួយគត់ដើម្បីឱ្យអ្នកពេញចិត្តក្នុងជីវិត គឺធ្វើការងារដែលអ្នកពេញចិត្តនិងជឿជាក់។
៣. ប្រថុយនឹងគ្រោះថ្នាក់

យើងមិនដែលដឹងពីលទ្ធផលនៃការខិតខំភ្លាមៗទេ ដរាបណាយើងពិតជាធ្វើវាបានមែន។ លោក Jeff Bezos បាននិយាយថា វាជួយឲ្យដឹងថា លោកមិនបានសោកស្ដាយ ចំពោះការបរាជ័យ ប៉ុន្តែលោកអាចនឹងសោកស្ដាយ ដែលមិនបានព្យាយាមសាកល្បងធ្វើវា។
៤. ជឿលើខ្លួនឯង
លោក Henry Ford បាននិយាយយ៉ាងច្បាស់ថា មិនថាអ្នកគិតថា អ្នកអាចធ្វើបានឬមិនអាចធ្វើបានទេ។ ជឿជាក់ថាអ្នកនឹងជោគជ័យ ហើយអ្នកនឹងរកឃើញវិធីឆ្លងកាត់ឧបសគ្គផ្សេងៗ។ បើអ្នកមិនធ្វើ អ្នកនឹងរកលេសមកបង្ខាំខ្លួនឯង។
៥. មានចក្ខុវិស័យ
ស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុន Tumblr លោក David Karp និយាយថា សហគ្រិនគឺជាមនុស្សម្នាក់ដែលមានចក្ខុវិស័យសម្រាប់អ្វីមួយ និងមានបំណងបង្កើតវា។ រក្សាចក្ខុវិស័យរបស់អ្នក ឱ្យច្បាស់គ្រប់ពេល។
៦. គ្រប់គ្រងថាមពលមិនមែនពេលវេលាទេ
ថាមពលរបស់អ្នក កំណត់នូវអ្វីដែលអ្នកអាចធ្វើបាន ជាមួយពេលវេលារបស់អ្នក ដូច្នេះត្រូវចេះគ្រប់គ្រងវាដោយប្រាជ្ញា។
៧. ចាត់វិធានការ

ពិភពលោកពោរពេញទៅដោយគំនិតល្អៗ ប៉ុន្តែភាពជោគជ័យ គឺតែងតែកើតឡើងតាមរយៈសកម្មភាពប៉ុណ្ណោះ។ លោកWalt Disney ធ្លាប់បាននិយាយថា វិធីងាយស្រួលបំផុតដើម្បីចាប់ផ្ដើម គឺឈប់និយាយ ហើយចាប់ផ្ដើមធ្វើ។
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖សហគ្រិនល្បីៗក្នុងពិភពជំនួញ តែងមានចរិត៥នេះស្រដៀងគ្នា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ១៨ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន