ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌ ៧ មករា បន្តចុះផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន និងរក្សាសន្តិសុខសុវត្ថិភាព ជូនពលរដ្ឋ
រដ្ឋបាលខណ្ឌ ៧ មករា ក្រោមការដឹកនាំផ្ទាល់ពីលោក ថេង សុថុល អភិបាលខណ្ឌ តែងតែក្រើនរំលឹក និងជំរុញដល់មន្រ្តីក្រោមឱវាទ នៃគណៈបញ្ជាការឯកភាពខណ្ឌ បន្តចុះផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន និងរក្សាសន្តិសុខសុវត្ថិភាព ជូនដល់ពលរដ្ឋឲ្យយល់ដឹងពីផលប៉ះពាល់។

ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ដោយមានការណែនាំចង្អុលបង្ហាញពី លោកវរសេនីយ៍ឯក ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ បានឲ្យផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ និងសង្កាត់ បន្តចុះផ្សព្វផ្សាយ អប់រំផលប៉ះពាល់ នៃគ្រឿងញៀន ដល់ប្រជាពលរដ្ឋរស់នៅចំណុចអគារបុរីកីឡា ផ្លូវ ២១១ ភូមិ ១២ សង្កាត់វាលវង់ ខណ្ឌ ៧ មករា ចំនួន ៦២ នាក់។
ក្នុងឱកាសចុះផ្សព្វផ្សាយ លោកវរសេនីយ៍ត្រី អ៊ុន ភិរម្យ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ បានផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋរស់នៅអគារបុរីកីឡា ជាតំបន់ស្មុគស្មាញ ពីបញ្ហាគ្រឿងញៀន បញ្ហាក្មេងទំនើងប្រមូលផ្ដុំគ្នា ប្រើប្រាស់បារីអេឡិចត្រូនិកជាដើម សូមចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីអាជ្ញាធរមានវិធានការបានទាន់ពេលវេលា។


លោកនាយប៉ុស្តិ៍ បានបន្តទៀតថា សូមប្រជាពលរដ្ឋរស់នៅផ្ទះជាប់ៗ គ្នា បង្កើនការទំនាក់ទំនងគ្នាទៅវិញទៅមក ដើម្បីជួយគ្នារក្សាសន្តិសុខសុវត្ថិភាពក្នុងភូមិដ្ឋានមានសន្តិសុខល្អ ជាពិសេសនោះពេលចេញទៅណាមកណាកុំភ្លេចចាក់សោបិទទ្វារផ្ទះឲ្យបានត្រឹមត្រូវ ជៀសវាងបាត់បង់ទ្រព្យសម្បត្តិដោយប្រការណាមួយ។

ជាចុងក្រោយ លោកនាយប៉ុស្តិ៍ បានអរគុណដល់ពលរដ្ឋ និង សំណូមពរអាណាព្យាបាលទាំងអស់ ណែនាំអប់រំកូនៗក្រោមឱវាទ កុំសេពគប់មនុស្សមិនល្អមិនស្គាល់មុខ ដែលអាចបង្កផលប៉ះពាល់ដល់ខ្លួនឯង គ្រួសារ និងសង្គមផងដែរ៕
អត្ថបទ៖ សុភា
-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៤ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ


