សន្តិសុខសង្គម
ឃាត់ខ្លួនជនបរទេស៣នាក់ ក្រោយលាក់សម្ភារបទល្មើសក្នុងឡានចាំធ្វើសកម្មភាពកណ្ដាលអាធ្រាត្រ នៅខណ្ឌ៧មករា
ក្បាច់ថ្មីសម្ភារធ្វើសកម្មភាពរួច យកមកលាក់ក្នុងរថយន្ត ដល់កណ្ដាលអាធាត្រស្ងប់ស្ងាត់ យកសម្ភារទៅបន្តសកម្មភាព ត្រូវបានអាជ្ញាធរខណ្ឌ៧មករា ឃាត់ខ្លួនជនបរទេស៣នាក់ ក្រោយធ្វើការចុះត្រួតពិនិត្យតាមបណ្ដារសណ្ឋាគារ ខុនដូ អាផាតមិន ក្នុងមូលដ្ឋានសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា កម្លាំងអាជ្ញាធរខណ្ឌ៧មករា បានស្រាវជ្រាវតាមដាន នូវសកម្មភាពរបស់ក្រុមឧក្រិដ្ឋជន ប្រព្រឹត្តបទល្មើស តាមប្រព័ន្ធបច្ចេកវិទ្យា ដោយឃាត់ខ្លួនជនបរទេសចំនួន៣នាក់ និងដកហូតសម្ភារ ទូរស័ព្ទជាច្រើនគ្រឿងសម្រាប់ប្រព្រឹត្តបទល្មើស លាក់ទុកក្នុងរថយន្ត ដើម្បីបន្លំភ្នែកអាជ្ញាធរ។

សូមបញ្ជាក់ផងដែរ កាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា បានបន្តដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព ចុះត្រួតពិនិត្យការស្នាក់នៅប្រមូលផ្ដុំ របស់ជនបរទេស ស្របតាមអនុក្រឹត្យលេខ០៣ នៅតាមសណ្ឋាគារ ខុនដូរ ផ្ទះសំណាក់ សហគ្រាស ពិសេសគឺឈានទៅ បង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចេញពីមូលដ្ឋានខណ្ឌ៧មករា ឲ្យអស់។


លោកអភិបាលបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឲ្យអាជ្ញាធរទាំង១៤ខណ្ឌ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បន្តចុះត្រួតពិនិត្យព្រមៗគ្នា ជាប់ជាប្រចាំដូចភ្លៀងរលឹម រហូតទល់តែ បោសសម្អាតឲ្យអស់នៅបទល្មើស តាមប្រព័ន្ធបច្ចេកវិទ្យានោះ ធ្វើឲ្យរាជធានីភ្នំពេញ ជាតំបន់សេដ្ឋកិច្ច ពណ៌ស។
ក្រោយបញ្ជាក់ប្រតិបត្តិការជនបរទេសប្រុសស្រីចំនួន៣នាក់ រួមវត្ថុតាងប្រព្រឹត្តបទល្មើសត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តចាត់ការតាមនីតិវិធី៕ អត្ថបទ៖សុភា






-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២០ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


