Connect with us

ព័ត៌មានជាតិ

សហគមន៍ផលិតមាន់ស្រែជ្រោយបន្ទាយ បង្កើតបាន ៣ ឆ្នាំ កែច្នៃ​សាច់មាន់ និង​ផ្គត់ផ្គង់​បន្លែធម្មជាតិ​ទៅ​ទីផ្សារ

បានផុស

នៅ

សព្វថ្ងៃនេះ សហគមន៍ផលិតមាន់ស្រែជ្រោយបន្ទាយ ដែល​បង្កើតឡើងនៅកំឡុងឆ្នាំ២០២២ មានសមាជិកចូលរួមប្រមាណជា ៣០នាក់។

លោក ឈុន អេងលី ជាសមាជិកសហគមន៍ផលិតមាន់ស្រែ រស់នៅភូមិល្អៀត ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានឱ្យដឹងថា សហគមន៍ផលិតមាន់ស្រែជ្រោយបន្ទាយ មានផលិតផលជាច្រើនប្រភេទ ដូចជា សាច់មាន់ផាត់ សាច់មាន់ប្រឡាក់វេចខ្ចប់ និងបន្លែដែលប្រមូលទិញពីផ្សាសហគមន៍ មានប្រភេទសុតមាន់ និងមានបន្លែធម្មជាតិជាច្រើនមុខទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថា សព្វថ្ងៃនេះ ផលិតផលក្នុងសហគមន៍បានផ្គត់ផ្គង់ដល់ភូមិ ស្រុក ក្នុងតំបន់ផង និងក្រៅតំបន់ផង ព្រោះបន្លែធម្មជាតិនៅទីនោះ គឺដាំដោយបែបធម្មជាតិ អត់ប្រើជីគីមី ហើយអ្នកគាំទ្រមួយចំនួនយល់ដឹងអំពីបញ្ហាសុខភាព និងមានការយល់ដឹងតាមរយៈប្រពន្ធ័ផ្សព្វផ្សាយផងដែរ ហើយក៏មានសេវាកម្មឱ្យជាកញ្ចប់ផ្ញើទៅតាមខេត្តផ្សេងៗ ដូចជា នៅ​ភ្នំពេញ ខេត្ត​ស្ទឹងត្រែង មណ្ឌលគិរី និង​រតនៈគិរី។

ពាក់ព័ន្ធការងារក្នុងការផលិតសាច់មាន់ផាត់នេះដែរ លោក ឈុន អេងលី បាន​ឲ្យ​ដឹង​ថា​មាន​ការ​យកចិត្តទុកដាក់ និងបង្រៀនបច្ចេកទេសពីអង្គការ WWF កម្ពុជា ដែល​បានផ្តល់ជាវគ្គបណ្ដុះបណ្តាលដើម្បីឱ្យសហគមន៍បានចូលរួមរៀនអំពីបច្ចេកទេសនៃការផលិតសាច់មាន់ផាត់ ដែល​ជាក់ស្ដែងសហគមន៍បាន​ផលិតជោគជ័យ និងបានដាក់លក់ជា​ហូហែរ។

លោកបានបញ្ជាក់បន្ថែមថា ពាក់ព័ន្ធការចុះបញ្ជីទទួលស្គាល់ផលិតផល នៅពុំទាន់បានចុះបញ្ជីទទួលស្គាល់​ពី​មន្ទីរពាណិជ្ជកម្មនៅឡើយទេ ព្រោះខាងមន្ទីរកំពុងតែត្រួតពិនិត្យខាងគុណភាពប្រភេទផលិតផលរបស់សហគមន៍ ប៉ុន្តែ​សហគមន៍សង្ឃឹមថា ការចុះបញ្ជីការត្រួតពិនិត្យមួយនេះនឹងទទួលបានជោគជ័យ។

ចំពោះផលិតផលសាច់មាន់ផាត់ នៅពុំមានសន្ទុះខ្លាំងនៅឡើយទេ ជាក់ស្ដែងព្រោះសហគមន៍ទើបតែបង្កើតឡើង រយៈពេលទើបបាន ៣ ខែ ហើយផលិតផលដែលកំពុងគាំទ្រខ្លាំង គឺសាច់មាន់វេចខ្ចប់ សាច់មាន់រស់ ពងមាន់ស្រែ និងបន្លែធម្មជាតិ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម