ព័ត៌មានជាតិ
ឆ្នាំនេះផ្លែទឹកដោះ មានតម្លៃខ្ពស់នៅលើទីផ្សារ
ផ្លែទឹកដោះគោ គឺជាផ្លែឈើមួយប្រភេទដែលបច្ចុប្បន្នមិនសូវមានអ្នកនិយមដាំបន្តទៀតឡើយ សម្រាប់ខេត្តបាត់ដំបង ដោយបន្សល់តែដើមចាស់ៗ នៅតាមភូមិស្រុកនានា ហើយត្រូវបានម្ចាស់បេះប្រមូលយកមកលក់នៅលើទីផ្សារ។ ផ្លែទឹកដោះគោត្រូវបានចែកចេញជាពីរប្រភេទ គឺពណ៌ស និងពណ៌ក្រហម រីឯរស់ជាតិក៏មិនខុសគ្នាប៉ុន្មានដែរ គឺផ្អែមឆ្ងាញ់ពិសា ប៉ុន្តែអ្នកដែលបរិភោគផ្លែទឹកដោះគោត្រូវតែមានការប្រុងប្រយ័ត្នមិនចង់ឲ្យប៉ះទៅលើបបូរមាត់ឡើយ ព្រោះវាអាចជាប់ជ័រពណ៌ខ្មៅនៅលើបបូរមាត់ ដូច្នេះបើគេបរិភោគគេតែងតែពុសផ្លែវាជាពីររួចប្រើស្លាបព្រាដួសយកមកទទួលទាន ទើបវាមិនបណ្ដាលអត់មានជ័រប្រឡាក់មាត់។

ផ្លែទឹកដោះគោមានលក្ខណៈខុសពីផ្លែឈើមួយចំនួនដូចជា ស្វាយ ចេក ល្ហុង ល្មុត ដែលផ្លែទាំងនេះនៅពេលដែលចាស់ប្រជាពលរដ្ឋអាចបេះយកមកបន្ទុំបាន ដោយឡែកសម្រាប់ផ្លែទឹកដោះគោ គឺមិនអាចបេះយកមកបន្ទុំដូចគេបានឡើយ ត្រូវរង់ចាំផ្លែនេះទុំនៅលើដើមទើបអាចបេះប្រមូលផលយកទៅលក់នៅលើទីផ្សារបាន។

យុវតីម្នាក់ រស់នៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ដែលជាអ្នកលក់ផ្លែឈើទាំងនេះបានបញ្ជាក់ថា ពពួកផ្លែទឹកដោះគោនេះឥឡូវពិបាករកទិញណាស់ ព្រោះវាស្ទើរតែដាច់ពូជទៅហើយ ដោយនៅសល់តែដើមចាស់ៗតាមភូមិប៉ុណ្ណោះដែលគេប្រមូលបេះយកមកលក់ ហើយនាងក៏ទិញយកមកលក់បន្ត ដោយតម្លៃផ្លែទឹកដោះគោ ស និងទឹកដោះគោក្រហម មិនខុសគ្នាទេ ដោយយកមកលក់រាយឆ្នាំនេះបានតម្លៃ ១២.០០០ រៀលក្នុងមួយគីឡូក្រាម មានន័យថាផ្លែធំៗអាចលក់បានតម្លៃ ៤.០០០ រៀលក្នុងមួយផ្លែ។

ជុំវិញរឿងរ៉ាវមួយចំនួននៃផ្លែទឹកដោះគោនេះក៏មានសាស្ត្រាចារ្យភាសាថៃម្នាក់ ដែលរស់នៅក្នុងខេត្តបាត់ដំបង បានបញ្ជាក់យ៉ាងច្បាស់ថា បើប្រៀបធៀបទៅនឹងប្រទេសថៃ គឺមានផ្លែឈើពីរយ៉ាងដែលជនជាតិថៃមិនដែលបានឃើញ ទីមួយគឺ ផ្លែក្រូចពោធិ៍សាត់ នៅប្រទេសថៃ គឺមានតែឈ្មោះនៅក្នុងអក្សរ ប៉ុន្តែពុំមានដើមក្រូចពោធិ៍សាត់ឡើយ ទីពីរ សម្រាប់ផ្លែទឹកដោះគោ បើនៅប្រទេសថៃគឺគ្មានទាំងឈ្មោះ និងគ្មានទាំងដើម ដូច្នេះមានន័យថា ផ្លែទឹកដោះគោជនជាតិថៃមិនស្គាល់ថាជាផ្លែអ្វីឡើយ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


