ព័ត៌មានជាតិ
CHRC ថាថៃជាប្រទេសការពារឧក្រិដ្ឋជនប្រសិនជាប្រទេសនេះគ្មានយុត្តិធម៌ជូនជនរងគ្រោះកម្ពុជា
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានថ្កោលទោសចំពោះអំពើហិង្សាជាបន្តបន្ទាប់របស់ទាហានថៃមកលើពលរដ្ឋខ្មែរ ដោយថាជាអំពើព្រៃផ្សៃ ឃោឃៅ និងអមនុស្សធម៌ ផ្ទុយទាំងស្រុងនឹងច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ។

ក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ គ.ស.ម.ក បានលើកឡើងថាថៃចាប់តាំងពីមានជម្លោះថៃបានដៅគោលដៅលើជនស៊ីវិលកម្ពុជាជាបន្តបន្ទាប់ ដោយបានប្រើប្រាស់ការគំរាមកំហែង ប្រើអំពើហិង្សាលើពលករខ្មែរនៅថៃ ទាហានថៃចូលមករាយបន្លាលួសដេញពលរដ្ឋខ្មែរចេញពីផ្ទះសំបែង បាញ់សម្លាប់ និងចាប់រំលោភបូកលើស្ត្រីខ្មែរដែលត្រលប់ពីប្រទេសថៃវិញទៀតផង។
ក្នុងសេចក្ដីថ្លែងការណ៍នោះលើកឡើងថា៖ «គ.ស.ម.ក ថ្កោលទោសអំពើគួរឱ្យស្អប់ខ្ពើមនេះ និងសូមគូសបញ្ជាក់ថា ការរំលោភផ្លូវភេទ គឺជាបទឧក្រិដ្ឋ និងជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលត្រូវផ្ដន្ទាទោសដោយគ្មានការលើកលែង»។

គ.ស.ម.ក ស្នើឱ្យអាជ្ញាធរថៃចាត់វិធានការជាបន្ទាន់ ដើម្បីនាំយកឧក្រិដ្ឋជនមកផ្ដន្ទាទោសតាមច្បាប់ ព្រមទាំងផ្ដល់យុត្តិធម៌ និងចំណងផ្សេងដល់ជនរងគ្រោះ។ បន្ថែមលើនេះសូមសហគមន៍អន្តរជាតិមេត្តាជំរុញដល់ភាគីថៃឱ្យទទួលខុសត្រូវចំពោះករណីទាំងនេះ និងធានាថាភាគីថៃគោរពតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិជាធរមាន។
គ.ស.ម.ក បន្ថែមថា៖ «ប្រសិនបើ ប្រទេសថៃមិនដោះស្រាយករណីទាំងនេះឱុ្យទាន់ពេលវេលា និងផ្ដល់យុត្តិធម៌ជូនជនរងគ្រោះនោះទេ ឆ្លុះបញ្ចាំងថា ប្រទេសថៃមិនត្រឹមតែជាប្រទេសគ្មានច្បាប់ទម្លាប់ប៉ុណ្ណោះទេ តែជាប្រទេសការពារឧក្រិដ្ឋជនផងដែរ»។
ចាប់តាំងពីមានជម្លោះប្រដាប់អាវុធជាមួយគ្នាកាលពីចុងខែកក្កដាមកប្រទេសថៃបានបំពានជាបន្តបន្ទាប់លោកច្បាប់មនុស្សធម៌អន្តរជាតិដោយបានចាប់ទាហានខ្មែរធ្វើជាចំណាប់ខ្មាំង ការចូលមករាយបន្លាលួសដេញពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ និងជោគជ័យចេញពីផ្ទះ និងបំផ្លាញផ្ទះសម្បែងរបស់ពលរដ្ឋខ្មែរ ព្រមទាំងបើកការបាញ់រះកាលពីថ្ងៃទី១២ ខែវិច្ឆិកា មកលើពលរដ្ឋខ្មែរបណ្ដាលឱ្យស្លាប់ម្នាក់របួស៣នាក់ ហើយនៅយប់ថ្ងៃទី១៥ ខែវិច្ឆិកទាហានថៃបានចាប់ពលករខ្មែរដែលត្រលប់មកកម្ពុជាវិញវាយធ្វើបាប និងប្លន់យកទ្រព្យសម្បត្តិ ព្រមទាំងរំលោភបូកលើស្ត្រីខ្មែរថែមទៀតផង។
កម្ពុជាបានថ្កោលទោសសកម្មភាពនេះជាបន្តបន្ទាប់ និងប្រកាសរៀបចំឯកសារប្ដឹងថៃទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិផងដែរ។

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា២ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ


