ព័ត៌មានជាតិ
ផ្លូវក្នុងក្រុងបាត់ដំបងក្នុងផែនការ ១៧ ខ្សែ បើកការដ្ឋានស្ថាបនាបន្តបន្ទាប់បានចំនួន ៧ ខ្សែ
ផ្លូវក្នុងក្រុងបាត់ដំបងដែលរងការរិះគន់មានការខូចខាត មានជង្ហុកពិបាកធ្វើដំណើរ មកដល់ពេលនេះអាជ្ញាធរបានបើកការដ្ឋានសាងសង់ជួសជុលជាបន្តបន្ទាប់ ដើម្បីសម្រួលការធ្វើដំណើររបស់ពលរដ្ឋឲ្យបានល្អប្រសើរជាងមុន។
លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណះការខេត្តបាត់ដំបងបានឲ្យដឹងថា តាមគម្រោងក្នុងឆ្នាំ ២០២៦ ផ្លូវក្នុងក្រុងបាត់ដំបងគ្រោងត្រូវជួសជុលស្តារឡើងវិញសរុបចំនួន ១៧ ខ្សែ។

លោកថា គិតមកត្រឹមពេលនេះ ក្រុមការងារមន្ទីរបានបើកការដ្ឋានសាងសង់បានចំនួន ៧ ខ្សែ និងនៅសល់ ១០ ខ្សែទៀត នឹងបន្តបើកដំណើរការបើកការដ្ឋានសាងសង់បន្តបន្ទាប់នៅពេលដ៏ខ្លីខាងមុខនេះ។
ផ្លូវក្នុងក្រុងបាត់ដំបង ត្រូវបានអាជ្ញាធរឈូសបើកផ្លូវឲ្យបានធំទូលាយ ដោយបានណែនាំឲ្យប្រជាពលរដ្ឋចូលរួមរុះរើដូចជា រោង រាន របង តូប សំយាប ដែលបានសង់រំលោភលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ ដូចជាតាមបណ្តោយផ្លូវ ១៥៤ ផ្លូវ ៤០៦ ផ្លូវ ៥២០ ដែលកន្លងទៅមានភាពតូចចង្អៀត មិនមានផាសុខភាព និងបរិយាកាសអាប់អ៊ួ។


ប្រជាពលរដ្ឋរស់នៅក្នុងក្រុងបាត់ដំបងសាទរចំពោះការរៀបចំរបស់រដ្ឋបាលក្រុង ដែលក្រោយហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងបានស្តារជួសជុលមានភាពស្រឡះ កាត់បន្ថយការកកស្ទះ និងបញ្ចៀសគ្រោះថ្នាក់ចរាចរជាដើម។
អាជីវករលក់និងជួសជុលទូរស័ព្ទដៃក្នុងក្រុងបាត់ដំបង លោក ឡាយ សុប៊ិន បានឲ្យដឹងថា លោកសាទរចំពោះកិច្ចខិតខំរបស់រដ្ឋបាលក្រុងក៏ដូចជាអាជ្ញាធរខេត្ត ដែលបានរៀបចំក្នុងក្រុងបើកស្តារឲ្យមានភាពទូលាយជាងមុន ងាយស្រួលសម្រាប់ពលរដ្ឋធ្វើដំណើរ និងភ្ញៀវបរទេសដើរកម្សាន្តប្រកបដោយផាសុខភាពល្អ៕
អត្ថបទ÷សៅ សារិទ្ធ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២៤ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


