ព័ត៌មានជាតិ
ប្រព័ន្ធលូរំដោះទឹកកខ្វក់ និងស្ថានីយចម្រោះទឹកកខ្វក់ក្រុងបាត់ដំបងបញ្ចប់ការសាងសង់ មន្រ្តីបច្ចេកទេសចុះពិនិត្យប្រគល់ទទួល
លោក រស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួង និងមន្រ្តីបច្ចេកទេសចុះពិនិត្យប្រគល់-ទទួលបច្ចេកទេសអនុគម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់ និងសាងសង់ស្ថានីយចម្រោះទឹកកខ្វក់ (ផ្នែកខាងកើតស្ទឹង) និងអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ (ផ្នែកខាងលិចស្ទឹង) នៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។
គោលបំណងគឺដើម្បីចុះត្រួតពិនិត្យការងារប្រគល់-ទទួលបច្ចេកទេស អនុគម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់ និងសាងសង់ស្ថានីយចម្រោះទឹកកខ្វក់ក្រុងបាត់ដំបង (ផ្នែកខាងកើតស្ទឹង) ស្ថិតក្រោមគម្រោងគ្រប់គ្រងកែលម្អបរិស្ថានជុំវិញបឹងទន្លេសាបជំហាន២ និងអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងបាត់ដំបង (ផ្នែកខាងលិចស្ទឹង) ស្ថិតក្រោមគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត ដែលនឹងត្រូវត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ។


អនុគម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់ និងសាងសង់ស្ថានីយចម្រោះទឹកកខ្វក់ ស្ថិតនៅក្នុងគម្រោងគ្រប់គ្រងកែលម្អបរិស្ថានជុំវិញបឹងទន្លេសាបជំហាន២ ដែលគម្រោងផ្នែកខាងកើតស្ទឹងគ្របដណ្តប់លើផ្ទៃដីសរុបចំនួន ៦១២,៣៤ហិកតា ដែលស្ថិតនៅក្នុងសង្កាត់ចំនួន២គឺ សង្កាត់ព្រែកព្រះស្តេច និងសង្កាត់រត្តនៈ។
ផ្ទៃដីសម្រាប់សាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់មានទំហំ ១០,០២ហិកតា។ រីឯអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងបាត់ដំបង (ផ្នែកខាងលិចស្ទឹង) ស្ថិតក្រោមគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត គ្របដណ្តប់លើផ្ទៃដីសរុបចំនួន ២០០ហិកតា ដែលស្ថិតនៅក្នុងសង្កាត់ចំនួន៥គឺ សង្កាត់ចំការសំរោង អូចារ ស្លាកែត ទួលតាឯក និងស្វាយប៉ោ។ ផ្ទៃដីសម្រាប់សាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់មានទំហំ ៨,៩ហិកតា ជាមួយគ្នានេះដែរតាមផែនការគ្រោងទុកប្រព័ន្ធទាំងមូលនឹងត្រូវប្រើប្រាស់បានរយៈពេល ២០ ឆ្នាំ។
ចំពោះស្ថានីយប្រព្រឹត្តកម្មនៅផ្នែកខាងកើតស្ទឹងប្រើប្រាស់នូវបច្ចេកវិទ្យា LAGOON និងផ្នែកខាងលិចស្ទឹងប្រើប្រាស់បច្ចេកវិទ្យា Trickling Filter Biological Treatment៕




-
កីឡា២១ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


