ព័ត៌មានជាតិ
ភ្នំពេញ ២៤ ម៉ោងនេះ បន្តរកឃើញអ្នកឆ្លងថ្មី ២៤៣ នាក់ទៀត
ក្រុងភ្នំពេញនៅតែជាតំបន់ផ្ទុះធ្ងន់ធ្ងរ ដោយព្រឹកនេះមានអ្នកឆ្លងថ្មី ២៤៣ នាក់ទៀត។ រាជធានីមួយនេះត្រូវបាន រដ្ឋាភិបាលប្រកាសបិទខ្ទប់ទាំងស្រុង ដើម្បីទប់ទល់ស្ថានភាពដ៏ផុយស្រួយក្នុងការឆ្លងក្នុងសហគមន៍។
ការផ្ទុះច្រើនថ្ងៃជាប់គ្នា ធ្វើឲ្យមន្ទីរពេទ្យនិងមណ្ឌលព្យាបាលកកកុញដោយអ្នកជំងឺ។ អាជ្ញាធរបានខិតខំប្រើប្រាស់សាលារៀន និងពង្រីកកន្លែងព្យាបាលថ្មីៗ នៅតែមិនអាចទ្រទ្រង់ចំនួនការឆ្លងប្រចាំថ្ងៃបាន។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានឱ្យដឹងថា ស្ថិតក្នុងដំណាក់កាលដែលអ្នកជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ កំពុងមានចំនួនកេីនឡេីងច្រើន ហើយទីកន្លែងសម្រាប់ដាក់ជូនសម្រាកព្យាបាលមានការខ្វះខាត ក្រសួងកំពុងតែបន្តរៀបចំទីកន្លែងជាបន្តបន្ទាប់ ដោយសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ។
លោកជំទាវបន្ថែមថា ប្រសិនបេីបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលមានវិជ្ជមានវីរុសកូវីដ-១៩ មិនទាន់ទទួលបានកន្លែងសម្រាកព្យាបាល សូមអនុវត្តតាមការណែនាំក្នុងការតាមដានរោគសញ្ញា និងការថែទាំព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ។
វិទ្យាល័យជាស៊ីមសាមគ្គី ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ត្រូវបានសម្រេចយកជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺ-១៩ ដោយអាចរៀបចំគ្រែចំនួន២០០ គ្រែ សម្រាប់អ្នកជម្ងឺ។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បន្តរៀបចំវិទ្យាល័យជម្ពូវ័នបន្តទៀត ដើម្បីជម្រុញការងារនៃការរៀបចំវិទ្យាល័យជម្ពូវ័ននេះទៅជាកន្លែងសម្រាប់សំរាកព្យាបាលជម្ងឺកូវីដ-១៩ ដូចនៅវិទ្យាល័យជាស៊ីម សាមគ្គីដែរ ដោយវិទ្យាល័យជម្ពូវ័ននេះមានចំនួន១៨០ គ្រែ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoលោកអានុទីនចេញបញ្ជាផ្អាកទិញយន្តហោះចម្បាំង F16 ពីសហរដ្ឋអាមេរិក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអនុទីន ប្រកាសថា កិច្ចព្រមព្រៀងនឹងនៅតែផ្អាក ទាល់តែកម្ពុជាទទួលស្គាល់ការបំពាន និងចេញសុំទោស
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoBoonsin Padklang ប្រកាសឈប់ធ្វើជាអ្នកផ្តល់យោបល់ បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoNikkei Asia៖ «អាមេរិក មើលឃើញសម្តេច ហ៊ុន ម៉ាណែត ជាដៃគូដ៏មានសក្តានុពលនៅឥណ្ឌូ-ប៉ាស៊ីហ្វិក»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថៃបញ្ជូនសពពលករខ្មែរម្នាក់ដែលគាំងបេះដូងស្លាប់មកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត


