Connect with us

កីឡា

ត្បូងឃ្មុំ ជួប កំពង់ចាម ខណៈ ភ្នំពេញហ្គាឡាក់ស៊ី​ ជួ​ប សៀមរាប វគ្គ១/២ ពានសម្តេចតេជោថ្នាក់ខេត្ត

បានផុស

នៅ

ក្រុមខ្លាំងទាំង ៤ បានឡើងមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ រដូវកាល ២០២៥/២៦ (ថ្នាក់ខេត្ត) នឹងត្រូវកាត់សេចក្តីការប្រកួត ២ ជើង នៅថ្ងៃទី ២៦ ខែ វិច្ឆិកា និងទី ៣ ខែ ធ្នូ ឆ្នាំ ២០២៥ ដើម្បីរក ២ ក្រុមឡើងវគ្គផ្តាច់ព្រ័ត្រ។

គូប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីបញ្ចប់ការប្រកួតវគ្គ ៨ ក្រុម គឺបានរកឃើញក្រុមចំនួន ៤ ជាផ្លូវការ ឡើងមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានសម្តេចតេជោថ្នាក់ខេត្ត ក្នុងនោះមាន ភ្នំពេញហ្គាឡាក់ស៊ី ខេត្តត្បូងឃ្មុំ ខេត្តសៀមរាប និងខេត្តកំពង់ចាម។

ដោយឡែកគូប្រកួតនីមួយៗ ដែលត្រូវជួបគ្នាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ក៏បានរកឃើញហើយដែរ ដោយក្រុម ភ្នំពេញហ្គាឡាក់ស៊ី ត្រូវជួបក្រុម ខេត្ត សៀមរាប។ ចំណែក ក្រុមខេត្ត ត្បូងឃ្មុំ ត្រូវជួបជាមួយក្រុមខេត្ត កំពង់ចាម។

ក្រុមជួបគ្នាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

គួរឱ្យដឹងថា ក្រុម​ត្បូងឃ្មុំ កំពុងឈរជាក្រុមជោគជ័យជាងគេបំផុត សម្រាប់ការប្រកួតពានរង្វាន់សម្តេចជោថ្នាក់ខេត្ត គិតចាប់តាំងពីចាប់​ផ្តើម​លើក​ដំបូង​នៅ​ឆ្នាំ​ ២០១៨។ ពួកគេបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របានចំនួន ៦ លើក ដោយគិតទាំងរដូវកាល ២០២៥-២០២៦។ ជាលទ្ធផលពួកគេបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ ៥ លើក គឺ​ឈ្នះជើងឯកបានចំនួន ២ លើក គឺនៅឆ្នាំ ២០១៩ និងរដូវកាលមុន ២០២៤-២០២៥។

ក្រុមខេត្តត្បូងឃ្មុំ

ដោយឡែកកីឡាករ ដែលកំពុងលេចធ្លោបំផុតនៅរដូវកាលនេះវិញ ក៏ជាកីឡាកររបស់ខេត្ត ត្បូងឃ្មុំ ផងដែរ ដោយបច្ចុប្បន្ន សារី តៃម៉ូ កំពុងឈរនៅតំណែងកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេ (Top Scorers) ពោលគឺចំនួន ២១ គ្រាប់។ រីឯកីឡាករ ទេព សើហ្វីអ៉ី របស់ក្រុមខេត្ត កំពត ជាកីឡាករឈរនៅតំណែងលេខ ២ ប៉ុន្តែចាញ់គ្រាប់បាល់ តៃម៉ូ ដល់ទៅ ១១ គ្រាប់ឯណោះ ដោយបច្ចុប្បន្នកីឡាកររកបាន ១០ គ្រាប់៕

បញ្ជីឈ្មោះកីឡាកររកគ្រាប់បាល់ច្រើនបំផុត

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម