Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិសថៃទូទាំងប្រទេស ប្រញាប់ចេញស្បថ ដោយស្រែកឮៗថា ខ្លួនមិនមែនអង្គការឧក្រិដ្ឋកម្មទេ

បានផុស

នៅ

ក្រោយមានការចោទប្រកាន់ពីអតីតមន្ត្រីប៉ូលិសជាន់ខ្ពស់ Surachate Hakparn (Big Joke) ថា មន្ត្រីប៉ូលិសថៃជាង ២០០ នាក់ ពាក់ព័ន្ធនឹងការប្រមូលប្រាក់ការពារ ជាប់ទាក់ទងជាមួយ Scammer និងក្រុមល្បែងស៊ីសងតាមអនឡាញនោះ ស្រាប់តែប៉ូលិសថៃទូទាំងប្រទេស បានប្រញាប់នាំគ្នាចេញស្បថនៅមុខប៉ុស្តិ៍ប៉ូលិសរៀងៗខ្លួន ដោយស្រែកឮៗថា «យើងជាប៉ូលិសរបស់ប្រជាជន មិនមែនជាអង្គការឧក្រិដ្ឋកម្មទេ»។

ប៉ូលិសថៃធ្វើពិធីសម្បថ (រូបថត៖ Thairath)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីដេអូនៃពិធីស្បថនេះ ត្រូវបានចែកចាយពាសពេញបណ្តាញសង្គម ដោយគេមើលឃើញថា ប៉ូលិសបានស្រែកម្តងហើយម្តងទៀត ខំបញ្ជាក់ថា ខ្លួនឯងមិនមែនជាអង្គការឧក្រិដ្ឋកម្ម។

តាមការផ្សាយរបស់ Thairath នៅថ្ងៃចន្ទទី១៧ខែវិច្ឆិកាឆ្នាំ២០២៥, លោក Surachate បានទម្លាយអំពីអំពើពុករលួយដែលចាក់ស្រែះនៅក្នុងអង្គភាពប៉ូលិសថៃ ដោយដល់ថ្នាក់លោកបានហៅកម្លាំងប៉ូលិសថាជា «អង្គការឧក្រិដ្ឋកម្មដ៏ធំ» ថែមទៀតផង។

យ៉ាងណា ក្នុងគោលបំណងសម្តែងភាពស្អាតស្អំ ប៉ូលិសទាំងអស់បានចេញស្បថ ហើយជាការវាយបកទៅវិញ សមាគមប៉ូលិសចំនួន៤ បានទាមទារឲ្យមានចំណាត់ការវិន័យនិងផ្លូវច្បាប់ ប្រឆាំងនឹងលោក Surachate សម្រាប់ការបំផ្លាញកេរ្តិ៍ឈ្មោះរបស់ប៉ូលិស៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថៃ​នឹង​រៀបចំ​វេទិកា​ជជែក​ដេញដោល​សាធារណៈ​លើ​ការ​លុបចោល MOU ៤៣-៤៤ ជាមួយ​កម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម