សន្តិសុខសង្គម
Update ៖ ករណីឆេះឃ្លាំងស្តុកអេតចាយនៅខណ្ឌដង្កោ ផ្ដើមចេញពីការផ្ទុះកំប៉ុងថ្នាំបាញ់មូស
អគ្គិភ័យឆាបឆេះឃ្លាំងស្តុកអេតចាយ ១ កន្លែង យ៉ាងសន្ធោសន្ធៅ ដោយមូលហេតុបណ្ដាលមកពីផ្ទុះកំប៉ុងថ្នាំបាញ់មូស។

ហេតុការណ៍អគ្គិភ័យនេះបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ចុះអន្តរាគមន៍ កាលពីវេលាម៉ោង ២ និង ៣០ នាទីរសៀល ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ ស្ថិតនៅផ្លូវ ២១៧ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ម្ចាស់ទីតាំងឈ្មោះ អ៊ឹម សាវ៉ន ភេទស្រី អាយុ ៤២ ឆ្នាំ មុខរបរទិញ-លក់អេតចាយ។ ចំពោះឃ្លាំងដែលត្រូវបានអគ្គិភ័យឆាបឆេះនេះជាប្រភេទសំណង់ (រោងអេតចាយ) ក្នុងដីឡូត៍ ទំហំ ២០ ម៉ែត្រ x៥០ ម៉ែត្រ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពលកើតហេតុគេបានឮសំឡេងផ្ទុះចេញពីខាងក្នុងឃ្លាំងនោះ និងបង្កជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយភ្លាមៗ នោះ ក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅជំនាញចុះមកអន្តរាគមន៍ភ្លាមៗ។

ក្រោយទទួលបានព័ត៌មានភ្លាមៗ អាជ្ញាធរមូលដ្ឋាន បានសហការជាមួយកម្លាំងការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះអន្តរាគមន៍បាញ់ទឹកស្រោចឲ្យរលត់ទៅវិញ។

ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះខូចខាតសម្ភារៈមួយចំនួនដូចជា ម៉ូតូចំនួន ១ គ្រឿង និងម៉ូតូរ៉ឺម៉ក ២ គ្រឿង។ ប្រើប្រាស់រថយន្តចំនួន ៣ គ្រឿង រួមមាន រថយន្តការិ.អគ្គីភ័យ ២ គ្រឿង រថយន្តជំនួយអន្តរាគមន៍ រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ១ គ្រឿង ប្រើប្រាស់ទឹកសរុបចំនួន ២១ ម៉ែត្រគូប៕
អត្ថបទ ៖ សុខា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


