ព័ត៌មានអន្ដរជាតិ
អគ្គិភ័យយ៉ាងសន្ធោសន្ធៅឆាបឆេះឃ្លាំងស្តុកទំនិញដ៏ធំជាង ១១ លានមុខក្នុងប្រទេសកូរ៉េខាងត្បូង
អគ្គិភ័យយ៉ាងសន្ធោសន្ធៅបានឆាបឆេះបំផ្លាញស្ទើរទាំងស្រុងនូវឃ្លាំងស្តុកទំនិញ ដ៏ធំសម្បើមមួយហៅថា E-Land fashion logistics center ក្នុងទីក្រុង Cheonan ប្រទេសកូរ៉េខាងត្បូង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៧ខែវិច្ឆិការ។

អគ្គិភ័យដ៏សម្បើមនេះបានកើតឡើងកាលពីថ្ងៃសៅរ៍ នៅម៉ោងប្រហែល ៦ ព្រឹកនៅជាន់ទីបួនរបស់ឃ្លាំង ហើយបានរាលដាលយ៉ាងឆាប់រហ័ស ដោយសារតែអគារនេះពោរពេញទៅដោយសម្លៀកបំពាក់ និងស្បែកជើងជាង ១១ លានមុខទំនិញឯនោះ។ ឃ្លាំងនេះមានទំហំធំណាស់ មានទំហំប្រហែល ២៧ទីលានបាល់ទាត់។ ទោះយ៉ាងណាជាសំណាងល្អ គ្មាននរណាម្នាក់រងរបួសទេ ដោយសារអគ្គិភ័យបានចាប់ផ្តើមមុនពេលកម្មករមកធ្វើការ។
ដើម្បីទប់ស្កាត់ អ្នកពន្លត់អគ្គិភ័យជាង ៤៣០ នាក់ រថយន្តពន្លត់អគ្គិភ័យ ១៥០ គ្រឿង និងឧទ្ធម្ភាគចក្រ ១១ គ្រឿងត្រូវបានបញ្ជូនទៅពន្លត់អណ្តាតភ្លើង។ ពួកគេក៏បានប្រើកាណុងបាញ់ទឹកដែលមានថាមពលខ្ពស់ពិសេស ជារថយន្តមានតែមួយគត់នៅក្នុងប្រទេស ដើម្បីជួយពន្លត់ភ្លើងផងដែរ។

ប្រតិបត្តិការនេះ បានចំណាយពេលជាងប្រាំបួនម៉ោង ហើយផ្នែកខ្លះនៃអគារបានដួលរលំដោយសារកម្ដៅ។ ក្រុមពន្លត់អគ្គិភ័យក៏បានបន្តធ្វើការពេញមួយយប់បន្ថែមទៀត ដើម្បីបញ្ឈប់អគ្គិភ័យតូចៗ។
មូលហេតុនៃអគ្គិភ័យនេះ នៅតែមិនទាន់ដឹងនៅឡើយ។ ទោះបីឃ្លាំងដដែលនេះមានអគ្គិភ័យតូចមួយកាលពីប្រាំបួនថ្ងៃមុន ប៉ុន្តែក្រុមហ៊ុននិយាយថាឧប្បត្តិហេតុទាំងពីរនេះមិនមានទំនាក់ទំនងគ្នាទេ។
គួរបញ្ជាក់ថាឃ្លាំងដែលឆេះបានបើកដំណើរការក្នុងឆ្នាំ ២០១៤ បានបញ្ចូនទំនិញរហូតដល់ ៥ លានកញ្ចប់ជារៀងរាល់ឆ្នាំ។ ឥឡូវនេះ វាត្រូវបានបំផ្លាញស្ទើរតែទាំងស្រុងទៅហើយ៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


