សន្តិសុខសង្គម
នគរបាលរាជធានី សហការជាមួយនគរបាលខេត្តតាកែវ បង្ក្រាបក្រុមកាប់ប្លន់៤នាក់ ក្នុងនោះមានមុខសញ្ញាចាស់ម្នាក់
កម្លាំងជំនាញការិយាល័យនគរព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌមានជ័យ នគរបាលខណ្ឌដង្កោ និងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនក្រុមជនសង្ស័យកាប់ប្លន់សរុប៤នាក់ ក្រោយពីធ្វើសកម្មភាពកាប់ប្លន់ម៉ូតូជនរងគ្រោះបានសម្រេចក្នុងមូលដ្ឋានខណ្ឌមានជ័យ។

ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង១០និង០០នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយរកឃើញម៉ូតូចំនួន៣គ្រឿង។ ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ នួន ធាន ភេទប្រុស អាយុ២៧ឆ្នាំ ជាមុខសញ្ញាចាស់ទើបនឹងចេញពីពន្ធនាគារ។ ឈ្មោះ វិន ចាន់ខា ភេទប្រុស អាយុ២៦ឆ្នាំ។ ឈ្មោះ មិន ចាន់ឬទ្ធី ភេទប្រុស អាយុ៣៩ឆ្នាំ។ និងឈ្មោះ មាច ថាវរុន ភេទ ប្រុស អាយុ៣៤ឆ្នាំ។

បើតាមសមត្ថកិច្ច ក្រុមជនសង្ស័យបានធ្វើសកម្មភាពកាប់ប្លន់ម៉ូតូជនរងគ្រោះកាលពីវេលាម៉ោងប្រហែល ៣និង៤៣នាទីទាបភ្លឺ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចផ្លូវបេតុង សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បច្ចុប្បន្ន ក្រុមជនសង្ស័យត្រូវបានបញ្ជូនមកការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងអនុវត្តនិតិវិធីច្បាប់៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoលោកអានុទីនចេញបញ្ជាផ្អាកទិញយន្តហោះចម្បាំង F16 ពីសហរដ្ឋអាមេរិក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអនុទីន ប្រកាសថា កិច្ចព្រមព្រៀងនឹងនៅតែផ្អាក ទាល់តែកម្ពុជាទទួលស្គាល់ការបំពាន និងចេញសុំទោស
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoBoonsin Padklang សារភាពថា ខ្លួនពិតជាផ្គើនបញ្ជារបស់រដ្ឋាភិបាលថៃ ដែលឲ្យឈប់បាញ់ជាមួយកម្ពុជា មែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoNikkei Asia៖ «អាមេរិក មើលឃើញសម្តេច ហ៊ុន ម៉ាណែត ជាដៃគូដ៏មានសក្តានុពលនៅឥណ្ឌូ-ប៉ាស៊ីហ្វិក»
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoBoonsin Padklang ប្រកាសឈប់ធ្វើជាអ្នកផ្តល់យោបល់ បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ


