Connect with us

ព័ត៌មានជាតិ

នៅព្រឹកនេះ អភិបាលខេត្តពោធិ៍សាត់ដឹកនាំក្រុមការងារជិះទូកវាយតម្លៃផលប៉ះពាល់ជំនន់លិចក្រុង

បានផុស

នៅ

អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា នៅព្រឹកនេះ បានបន្តដឹកនាំក្រុមការងារ និងមន្រ្តីជំនាញជិះទូក ចុះពិនិត្យស្ថានភាពទឹកជំនន់លិចក្រុង ដើម្បីធ្វើការវាយតម្លៃពីផលប៉ះពាល់ ដែលក្នុងដំណើរនោះបាននាំយកស្បៀងអាហារ ត្រីខ មី និងសម្ភារៈមួយចំនួនចែកពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងដំណើរចុះត្រួតពិនិត្យនេះ លោកក៏បានក្រើនរំលឹកប្រជាពលរដ្ឋបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសសត្វពស់ ខណៈនៅព្រឹកនេះផ្ទៃមេឃស្រទុំ ហើយភ្លៀងបន្តរលឹមស្រិចៗ។ បើតាមលោកអភិបាលខេត្តជំនន់លិចក្រុងនេះ មិនមែនជាការរងសម្ពាធពីប្រទេសជិតខាងនោះទេ ប៉ុន្តែដោយសារស្ទឹងទាំង៣ក្នុងខេត្តនេះលិចព្រមគ្នា ទើបបណ្តាលឱ្យជន់លិច។ យ៉ាងណាមិញ លោកបញ្ជាក់ថា គិតត្រឹម វេលាម៉ោង ១០ ព្រឹក ថ្ងៃទី ២១ ខែវិច្ឆិកានេះ កម្ពស់ទឹកស្ទឹងបានស្រកបន្តិច បើទោះបីជាភ្លៀងបន្តរលឹម។

បើតាមមន្រ្តីជំនាញខេត្តពោធិ៍សាត កត្តាដែលធ្វើឱ្យជន់លិច ដោយសារស្ទឹងមេទាំង៣ក្នុងខេត្តនេះលិចព្រមគ្នា ក្នុងនោះទឹកចេញមកពីស្ទឹងមេធំហូរមកកាន់ស្រុកវាលវែង ហូរចាក់មកប្រសព្វគ្នាជាមួយស្ទឹងអារ៉ែង និងស្ទឹងព្រៃខ្លុង ដែលប្រសព្វគ្នាត្រង់ចំណុចស្រុកភ្នំក្រវាញ។

គិតត្រឹមថ្ងៃនេះ​ មន្រ្តីមិនទាន់អាចវាយតម្លៃពីផលប៉ះពាល់ទាំងស្រុងបាននៅឡើយទេ។ ប៉ុន្តែហេតុការណ៍គ្រោះធម្មជាតិនេះ មិនបណ្តាលឱ្យពលរដ្ឋកម្ពុជារងគ្រោះ ឬស្លាប់នោះទេ។តាមវីដេអូក្រុមការងារអភិបាលខេត្ត ដែលបានចុះផ្ទាល់ឃើញថាផ្ទះប្រជាពលរដ្ឋខ្លះលិចកន្លះម៉ែត្រ ខ្លះលើសពីនេះ ហើពលរដ្ឋបានយកសត្វចិញ្ចឹមមកលើគ្រែផងដែរ។

គួរជម្រាបថា នាយប់ថ្ងៃទី២០វិច្ឆិកា ស្ថានភាពជំនន់ទឹកភ្លៀងស្ទឹងពោធិ៍សាត់ នៅបន្តដាក់សម្ពាធ​មកលើប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹង ក្នុងក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង។ ជាវិធានការការពារ លោកអភិបាលខេត្តក៏បានដឹកនាំកម្លាំងចម្រុះ ចុះអនុវត្តនិងអន្តរាគមន៍គ្រោះទឹកជំនន់ជាបន្ទាន់ដែលបង្កឡើងដោយជំនន់ទឹកភ្លៀងស្ទឹងពោធិ៍សាត់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម